ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា
0

ឯកឧត្ដម ហេង វណ្ណ​នី ដឹកនាំ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ​ការជួសជុល​ច្រាំងទន្លេ​ឡើងវិញ ​នៅក្នុង​ឃុំ​ចំនួន ៣ នៃ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស ខេត្តកំពង់ចាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កសលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ នេះ ឯកឧត្ដម ហេង វណ្ណ​នី អភិបាលរង​ខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ​ការជួសជុល​ច្រាំងទន្លេ​ឡើងវិញ នៅ​ចំណុច​ឃុំ​ឬ​ស្សី​ស្រុក និង​ឃុំ​កោះអណ្ដែត ស្រុក​ស្រី​សន្ធរ និង​ចំណុច​ឃុំ​សូរគង ស្រុក​កងមាស ខេត្តកំពង់ចាម ក្រោយពី ក្រុមហ៊ុន រី​វើ​សាយ ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក​) ដែលជា​ដៃគូ​អភិវឌ្ឍ របស់​រាជរដ្ឋាភិបាល បាន​សាងសង់​រួចរាល់ និង​បញ្ចប់​ជា​ស្ថាពរ​នោះ ។​

ឯកឧត្ដម ហេង វណ្ណ​នី អភិបាលរង​ខេត្ត បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​លើ​គម្រោង​នេះ ក្រុមការងារ បាន​រកឃើញ​ចំណុច​ខូចខាត​មួយចំនួន បន្ទាប់ពី​ទទួលរង​គ្រោះ ដោយសារ​ធម្មជាតិ នា​រដូវវស្សា​ឆ្នាំ​កន្លងទៅ ដែលជា​អាទិ៍​មាន ៖ នៅ​ឃុំ​ឬ​ស្សី​ស្រុក ១.០០០​ម៉ែត្រ កំពុង​ជួសជុល​ឡើងវិញ ១៥០​ម៉ែត្រ និង​ធ្វើ​បន្ថែម តាម​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ​ប្រមាណ ១០០​ម៉ែត្រ បន្តទៀត ។ ចំពោះ គម្រោង​នៅ​ឃុំ​កោះអណ្តែត វិញ មាន​ប្រវែង ៥០០​ម៉ែត្រ បាន​ជួលជុល​ឡើងវិញ​រួចរាល់ និង​ត្រូវ​បន្តធ្វើ​ជំ​ហ៊ាន​ទី​២ ។ ដោយឡែក នៅ​ឃុំ​សូរគង​មាន​ប្រវែង ៥០០​ម៉ែត្រ បាន​ជួសជុល​ឡើងវិញ​រួចរាល់ ១០០​ម៉ែត្រ និង​បន្ថែម ៣២​ម៉ែត្រ សរុប ១៣២​ម៉ែត្រ ។

នាឱកាស​នោះដែរ ឯកឧត្ដម​អភិបាលរង​ខេត្ត ស្នើ​ឲ្យ​ដៃគូ​អភិវឌ្ឍ ធ្វើការ​កែសម្រួល​ទៅលើ​ចំណុច​ខ្វះខាត ដែល​ជំនាញ​បាន​រកឃើញ ដើម្បី ឈានទៅ​សាងសង់​គម្រោង​បន្តទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!