ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ
0

អភិបាលខេត្ត​កំពង់ចាម ណែនាំ ដល់ មន្ត្រី ឲ្យ សាងសង់ បង្គន់​អនាម័យ ២​បន្ថែមទៀត ខណៈ នៅ​តំបន់ កម្សាន្ត មាត់ ទន្លេ​ក្នុង​ក្រុង​កំពង់ចាម មាន បន្ទប់ ទឹក ៤​ហើយ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ សាងសង់ បង្គន់ អនាម័យ សាធារណៈ ចំនួន ២ បន្ថែម ទៀត ជៀសវាង ការ បន្ទោ​របង់ មិន ត្រឹមត្រូវ ខណៈ នៅ តំបន់ កម្សាន្ត តាម បណ្ដោយ មាត់ ទន្លេ ក្នុង ក្រុង​កំពង់ចាម មាន បន្ទប់ ទឹក ចំនួន ៤​រួច មក ហើយ ការ ស្នើ ឡើង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ ជាមួយ ដៃគូ រៀបចំ គម្រោង អភិវឌ្ឍន៍ ឆ្នេរ ទន្លេ មេគង្គ ក្នុង ក្រុង​កំពង់ចាម នា​ព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ។

​បេ​ី តាម ប្លង់ ទិដ្ឋភាព របស់ ដៃគូ អភិវឌ្ឍន៍ បាន បង្ហាញ ឲ្យ ដឹង ថា ការ រៀបចំ គម្រោង អភិវឌ្ឍន៍ ឆ្នេរ ទន្លេ ក្នុង ក្រុង​កំពង់ចាម នេះ គឺ មាន ទីតាំង ចាប់ពី ចំណុច កំពង់ សាឡាង ចាស់ រហូត ដល់ ចំណុច ជិត វត្ត ដីដុះ ដែលមាន ដូចជា ការ កសាង ផែ ទេសចរណ៍ អាហា​រដ្ឋា​ន លេ​ី​ទឹក កន្លែង ហាត់ប្រាណ ស្ទី​ម​សូ​ណា បឹង​ហ្គា​ឡូ អាហា​រដ្ឋា​ន ផាប ក្លឹប សួនផ្កា សួរ​កុមារ កន្លែង ថតរូប អនុស្សាវរីយ កន្លែង ពិ​ច​និ​ច ទីតាំង កញ្ចុះ​អង្គុយលេង កម្សាន្ត និង​ផ្សារ លក់​អាហារ ផងដែរ ។

ក្នុងកិច្ចប្រជុំ នេះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ណែនាំ គោលការណ៍ សំខាន់ៗ មួយ ចំនួន ដល់ ដៃគូ អភិវឌ្ឍន៍ ដើម្បី ធ្វើ ការ កែសម្រួល ឡើង វិញ ឬ បំពេញ នូវ​ចំណុច ខ្វះខាត មួយ ចំនួន​ជាមុន សិន មុន នឹង ឈាន ទៅ ដល់ ការ ចាប់ផ្ដើម ចុះ កិច្ចព្រមព្រៀង សហការ ក្នុងការ​អភិវឌ្ឍន៍ ឆ្នេរ ទន្លេ ក្នុង ក្រុង​កំពង់ចាម សំដៅ ធ្វើ យ៉ាងណា ឲ្យ មាន​ទាំង គុណភាព សោភ័ណភាព ស្រស់បំព្រង និង អនាម័យ ល្អ ឲ្យ សាក​សម ជា ទីក្រុង ទទួល ជយលាភី រំដួល ៣​ទង នាពេល កន្លង មក និង រក្សា ខ្សែ ក្រវ៉ាត់ នេះ បន្ត ទៅ មុខ ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!