ទាន់ហេតុការណ៍
រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្តឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពផ្សាយជាភាសាចិន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អ្នកអាន និងអ្នកទស្សនាជនជាតិចិនឱ្យបានទូលំទូលាយ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ  នៅតែបន្តដឹកនាំកម្លាំងចុះអនុវត្តការងារយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ដើម្បីធានាឲ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ និងការគ្រប់គ្រងល្អ...=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះ!=>ក្រសួងព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ជាមួយការតាំងពិព័រណ៍រូបថត និងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនៅកម្ពុជា=>ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!=>សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី=>ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ
0

សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងទៅកាន់អ្នកចូលរួមរាប់ពាន់នាក់ថា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។

ក្នុងពិធីមីទ្ទីងរំឭកខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦. ១៩៥១- ២៨.០៦.២០២២) នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាលគណបក្ស ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមជាអធិបតីរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីនេះបានប្រព្រឹត្តឡើង ក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជាបានងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីរយៈពេល ២ឆ្នាំ នៃការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ហើយកំពុងសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងក្នុងសភាពការណ៍ដែលទូទាំងប្រទេសកំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅ។

សម្ដេចតេជោប្រធានគណបក្សបានគូសបញ្ជាក់ថា រយៈពេល ៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាល ប្រកបដោយមោទនភាពផង ទាំងដំណាក់ កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី ក៏គណបក្សប្រជាជនកម្ពុជានៅតែ រក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ សម្ដេចតេជោបានរម្លឹកថា ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុង គ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជា ដ៏បរិសុទ្ធដែលស្មោះត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរ ឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីប្រយុទ្ធ ផ្ដួលរំលំរបបដ៏យង់ឃ្នងនេះរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិសេរីភាពដែលត្រូវបាត់បង់ ទាំងស្រុងក្នុងរបបប៉ុល ពត មកជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជ ថ្មីរបស់កម្ពុជាប្រកបដោយពន្លឺ និងក្តីសង្ឃឹម ។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា កម្ពុជាបន្តធ្វើដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាពិសេសការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨មក។ ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមានប្រកបដោយ មោទន ភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូល ទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិត ទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

គួរបញ្ជាក់ដែរថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ បន្ទាប់មកក៏ត្រូវបានកសាងឡើងវិញ ដោយមានឈ្មោះថាបក្សប្រជាជនបដិវត្តន៍កម្ពុជា និងបន្ទាប់មក ទៀត ក៏ត្រូវបានប្តូរឈ្មោះថាគណបក្សប្រជាជនកម្ពុជា ដើម្បីធានាការដឹកនាំប្រទេសក្នុងដំណាក់កាលថ្មី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!