ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ
0

ឯកឧត្តម លី វ៉ាន់ហុង និងឯកឧត្តម ផុស សុវណ្ណ អញ្ជើញបិទវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ

ភ្នំពេញ៖ល្ងាចថ្ងៃទិ២៥ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ នៅស្នាក់ការកណ្តាលរបស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ នៅក្នុងរាជធានីភ្នំពេញ។
កម្មវិធីបណ្តុះបណ្តាលរបស់សមាគម គឺមានរយៈពេញមួយថ្ងៃ ដោយផ្តោតសំខាន់លើរបៀបប្រមូលព័ត៌មាន សរសេរអត្ថបទដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និងការគ្រប់គ្រងស្ថាប័ន សម្រាប់ចាងហ្វាង នៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីនេះ ឯកឧត្តមប្រតិភូ បានគាត់សម្គាល់ពីផលវិបាករបស់អ្នកសារព័ត៌មាន ក្នុងពេលបំពេញការងារ ដោយសារនៅមានចំណុចភាន់ច្រឡំរវាងមន្ត្រីនៅតាមមូលដ្ឋាន និងអ្នកសារព័ត៌មាន។
ក្រៅពីសង្កេតឃើញការពិបាករបស់អ្នកសារព័ត៌មាននៅពេលបំពេញការងារនេះ ឯកឧត្តម លី វ៉ាន់ហុង ក៏បានបកស្រាយពីបញ្ហាបង់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នកសារព័ត៌មសផងដែរ ឯកឧត្តមប្រតិភូ លី វ៉ាន់ហុង បានមានប្រសាសន៍ថា «សម្រាប់ពាក់ព័ន្ធពន្ធដារ យើងត្រូវធ្វើលិខិតទៅក្រសួងព័ត៌មានតាមរយៈសមាគម ដោយប្រាប់ថា តាំងពីទទួលបានអាជ្ញាប័ណ្ណរួចហើយ ប៉ុន្តែស្ថាប័នមិនទាន់ដំណើរការ ហើយមិនមានប្រាក់ចំណូល ដើម្បីបង់ពន្ធដារ»។

ត្រង់ចំណុចនេះ ឯកឧត្តមប្រតិភូ ចង់បញ្ជាក់ថា ក្រសួងព័ត៌មានតែងតែត្រៀមដោះស្រាយបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ដើម្បីសម្រួលដល់ការងារអនុវត្តវិជ្ជាជីវៈប្រចាំថ្ងៃ។
ពាក់ព័ន្ធករណីអាជីវកម្មខាងបង់នេះ ឯកឧត្តម ផុស សុវណ្ណ បានក្រើនរំឭកថា សហគ្រាសឯកបុគ្គល គឺខុសគ្នាពីក្រុមហ៊ុន ព្រោះបីខាត គឺខាតតែប្រាក់ទុនប៉ុណ្ណោះ តែបើសហគ្រាសវិញ ប្រសិនបើខាត គឺត្រូវប្រឈមមុខបាត់បង់ទ្រព្យសម្បត្តិគ្រួសារទាំងមូល។
ឯកឧត្តមមានប្រសាសន៍ដូច្នេះថា «សហគ្រាស បើខាតវិញ ត្រូវលក់ឡាន និងខាតបង់ទ្រព្យសម្បត្តិរបស់ភរិយាខ្លួនឯងថែមទៀតផង»។

សង្កេតឃើញលទ្ធនៃការប្រឹងប្រែងរបស់សិក្ខាកាម ឯកឧត្តម លី វ៉ាន់ហុង បានសំណូមពរដល់ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ បង្កើតវគ្គបណ្តុះបណ្តាលជាបន្តទៀត ដោយឯកឧត្តម លើកឡើងថា «ខ្ញុំសូមអរគុណច្រើន ដែលបានមកចូលរួមវគ្គសិក្សានេះ។ ខ្ញុំគាំទ្រជានិច្ច ហើយសូមធ្វើឡើងឲ្យបានមួយខែម្តង»។

ចំណែកឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដល់ចាងហ្វាងសារព័ត៌មាននេះដោយផ្តោតសំខាន់លើជំនាញប្រមូលព័ត៌មាន សរសេរអត្ថបទដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និងការគ្រប់គ្រងស្ថាប័ន។

សូមរំលឹកថា ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានរាប់ពាន់ នាល្ងាចថ្ងៃទី១៤ ខែមករា នៅសន្និបាតកោះពេជ្រ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មានកំពុងមានការីកចម្រើនយ៉ាងខ្លាំង។ ដូច្នេះ ដើម្បីផលិតព័ត៌មានឲ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់នូវរឿងរ៉ាវពិត ដែលបានកើតមានឡើងក្នុងសង្គម ជាពិសេសត្រូវសរសេរព័ត៌មានទាំងល្អ និងមិនល្អ ដើម្បីចូលរួមធ្វើការកែលម្អក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គមកម្ពុជាឲ្យកាន់តែរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមសារព័ត៌មានទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យព័ត៌មាន និងសូមអរគុណដល់គ្រប់ស្ថាប័នទាំងអស់ ដែលបានចូលរួមសហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានពីស្ថាប័នរបស់ខ្លួន។

ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ សម្តេចតេជោ ក៏បានផ្តល់មតិណែនាំដល់អ្នកសារព័ត៌មាន តាមអនឡាញមួយចំនួន សូមចូលរួមគោរពទៅតាមវិជ្ជាជីវៈព័ត៌មានឲ្យបានត្រឹមត្រូវ ត្រូវគោរពសិទ្ធិអ្នកដទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សារដ៏សំខាន់មួយសម្រាប់អ្នកសារព័ត៌មានថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត»។

ត្រង់ចំណុចនេះ ខ្ញុំបាទសូមលើកយកនូវប្រសាសន៍ដ៏ឧត្តុងឧត្តមរបស់ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែមានប្រសាសន៍ក្រើនរំឭកដល់អ្នកសារព័ត៌មាន និងមន្ត្រីរាជរដ្ឋាភិបាលថា អ្នកសារព័ត៌មាន មិនគួរមានទោសរហូតជាប់ពន្ធនាគារ ដោយសារការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឡើយ ប៉ុន្តែបើមានទោសវិញ គឺត្រឹមតែផាកពិន័យជាទឹកប្រាក់ប៉ុណ្ណោះ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បែបនេះ កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយយោងលើច្បាប់ស្តីពីរបបសារព័ត៌មានរបស់កម្ពុជាថា «មន្ត្រីស្ថាប័នមួយចំនួន ចំពោះសារព័ត៌មានបានផ្សាយប៉ះពាល់ដល់ខ្លួន គឺបានដាក់ពាក្យប្តឹងទៅតុលាការ ដោយមិនបានស្នើសុំឲ្យអង្គភាព ដែលបានផ្សាយនោះធ្វើការបកស្រាយបំភ្លឺឡើងវិញទេ គឺសំអាងក្រមព្រហ្មទណ្ឌបរិហាកេរ្តិ៍ ប៉ុន្តែច្បាប់នេះមិនអនុវត្តលើអ្នកសារព័ត៌មាននោះទេ។ ព្រោះក្រមព្រហ្មទណ្ឌនេះត្រូវបានច្បាប់ស្តីពីអ្នកសារព័ត៌មានការពារសិទ្ធិសេរីភាពអ្នកសារព័ត៌មានរួចទៅហើយ»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!