ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

អបអរសាទររុក្ខទិវា៩ កក្កដា និងពិធីដាំដើមឈើ នៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២–

អភិបាលខេត្តកណ្ដាល ជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើគ្រប់ប្រភេទនៅតាមរមណីយដ្ឋាន ទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និង ទីសាធារណៈនានា ហើយខិតខំថែរក្សាឱ្យដុះលូតលាស់បានល្អដើម្បីផ្តល់ជាប្រយោជន៍យើងទាំងអស់គ្នា។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈភិបាលខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាធិបតីក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា និងពិធីដាំដើមឈើ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ការដាំដើមឈើគ្រប់ប្រភេទ ក្នុងគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ ត្រជាក់សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយើងផងដែរ ជាងនេះទៀត ព្រៃឈើជាសម្បត្តិធម្មជាតិដ៏សំខាន់ ក្នុងការរក្សាលំនឹងបរិស្ថាន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្តចំពោះ មនុស្ស សត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីយើងនេះ។

យ៉ាងណាម៉ិញ ការបាត់បង់ធនធាន ព្រៃឈើជាចំណែកមួយក្នុងចំណោមបញ្ហាធំៗក្នុងពិភពលោក ដែលជះឥទ្ធិពលអាក្រក់ បង្កឱ្យដីបាត់បង់ជីជាតិ និងកើតមានគ្រោះធម្មជាតិ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ ការបម្រែបម្រួលអាកាសធាតុ កម្ដៅផែនដីកើនឡើង ។ល។ ដែលនាំឱ្យមានផលវិបាកក្នុងការរស់នៅទាំង មនុស្ស សត្វ និងរុក្ខជាតិ ជាពិសេសជួបប្រទះផលវិបាកក្នុង ផលរបរកសិកម្ម។

រុក្ខទិវា៩ កក្កដា ឆ្នាំ២០២២នេះ បានដាំដើមឈើ នៅតាមដងផ្លូវលេខ ៣៨៣ ផ្លូវលេខ៣៨៣M ប្រវែង១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំរកាជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល រួមមាន៖ ក្ងោក គីនីន និងដើមច័ន្ទគីរី សរុបចំនួន២៨០០ដើម។ ទន្ទឹមនឹងនេះខណ្ឌរដ្ឋបាលព្រៃឈើក៏បានយកកូនឈើចំនួន ៥ ០០០ដើម ដើម្បី ធ្វើការចែកជូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនៅទីនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!