ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

កសិករមួយចំនួនឃុំព្រែកជីកដាំម្នាស់ជាមុខរបរបន្ថែម ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង ៖ កសិករមួយចំនួនរស់នៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង នាំគ្នាដាំម្នាស់ ជាមុខរបរបន្ថែម បន្ទាប់ពីធ្វើស្រែ ដើម្បីបង្កើនចំណូល ផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ ខណៈដែលមានអតិថិជនតាមបណ្តាខេត្តរាជធានីនានានៅតែគាំទ្រ  រសជាតិផ្អែមឈ្ងុយរបស់ម្នាស់នៅតំបន់នេះ ។

លោក ស៊ាប ទីន ជាកសិករ រស់នៅភូមិព្រែកជីក ឃុំ ព្រែក ជីក ស្រុករុក្ខគិរី ខេត្តបាត់ដំ បង រៀបរាប់ថា ការដាំម្នាស់ គឺជាមុខរបរបន្ថែម បន្ទាប់ពីធ្វើស្រែ  ដែលចម្ការម្នាស់របស់លោក ក្នុងមួយកន្លែង មានទំហំ ប្រមាណ ទទឹង ៣០ ម៉ែត្រ បណ្តោយជាង ១០០ ម៉ែត្រ ។  លោកមានទីតាំងដាំម្នាស់ ចំនួន បីកន្លែង ធ្វើការដាំឆ្លាស់គ្នា ដើម្បីប្រមូលផល បានចំណូលជាប្រចាំ សម្រាប់ផ្គត់ផ្គង់ ជីវភាពក្នុងគ្រួសារ  ។

លោកថា សព្វថ្ងៃនេះម្នាស់ មួយកន្លែងរបស់លោក ត្រៀមប្រមូលផលហើយ  ដោយឈ្មួញធ្វើការម៉ៅតែម្ដង មិនពិបាកលោកយកទៅលក់នៅទីផ្សារនោះទេ ។ ចំណែកតម្លៃ វិញ លោកទទួលបាន ៩លាន ៥សែនរៀល ខណៈ ពីមុនធ្លាប់លក់បានប្រមាណ ១៥ លាន រៀល ហើយតម្លៃលក់ រាយវិញ មួយផ្លែ ៥០០ រៀល បច្ចុប្បន្ននេះ   បើម្នាស់បានថ្លៃអាចបាន ១០០០ រៀល  ។

ការធ្លាក់ថ្លៃនេះ អាចបណ្តាលមកពី រដូវប្រមូលផល ផ្លែឈើ  ស្របគ្នា ជាមួយ សាវម៉ៅ ស្វាយ ទុរេន ជាដើម នេះតាមការយល់ឃើញពីកសិករ ស៊ាប ទីន  ។

រីឯការដាំម្នាស់វិញ កសិកររូបនេះ បង្ហាញថា ត្រូវចំណាយ ដើមទុន ប្រមាណជាង ៤ លានរៀល ទៅលើកម្មករដាំ ធ្វើស្មៅ  ជី និង ការភ្ជួរដី  លើផ្ទៃដីមួយកន្លែងៗ ។ ម្យ៉ាងទៀតលោកថាដំណាំម្នាស់ មានរយៈពេលយូរ រហូតដល់ ១ ឆ្នាំកន្លះ ទើប បានប្រមូលផល តែត្រង់ថាម្នាស់ ធន់នឹងជំងឺផ្សេងៗមិនងាយងាប់ និយាយរួមស្រួលមើលថែ  ។

ទោះយ៉ាងណា លោក ស៊ាប ទីន យល់ថា របរដាំម្នាស់ អាចជួយសម្រាលជីវភាព ក្នុងគ្រួសារ កូនទៅរៀន ថ្លៃម្ហូប អាហារ  ក្នុងការចំណាយជាប្រចាំថ្ងៃ  បន្ទាប់ពីធ្វើស្រែ ហើយលោកនៅតែដាំម្នាស់បន្តទៀត បើទោះជាទីផ្សារធ្លាក់ចុះក៏ដោយ លោករំពឹងថា វាអាចនឹងឡើងវិញ នៅពេលប្រមូលផលម្នាស់ក្រោយៗទៀត ។

លោក ស្រី ផាន់ ម៉ាច មេឃុំព្រែកជីក  បានឱ្យដឹងថា ឃុំនេះ សម្បូរកសិករ ដាំម្នាស់ ជាច្រើន ដោយគ្រាន់តែក្នុងឃុំ ព្រែកជីក មានផ្ទៃដីប្រមាណ ៥០ ហិកតា កសិករកំពុងដាំ ដំណាំម្នាស់  ។ម្យ៉ាងទៀតលោកស្រី ទទួលស្គាល់ថា ក្នុងអំឡុងខែមិថុនានេះ តម្លៃម្នាស់ពិតជា ធ្លាក់ពិតមែន ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!