ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

សម្តេចតេជោ នឹងថ្លែងសារគន្លឹះសំខាន់ៗ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម នាខែក្រោយនេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសារគន្លឹះសំខាន់ៗ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ជាលើកទី២ នៅរាជធានីភ្នំពេញ ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងក្រោយកិច្ចប្រជុំពិសេសរបស់គណៈអចិន្ត្រៃយ៍ CAMSOC កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមាន ប្រសាសន៍ថា ដើម្បីសម្របសម្រួលយន្តការមួយ ក្នុងនាមម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺធ្វើយ៉ាងណាជំរុញឱ្យកម្ពុជាអាចធ្វើបានដោយខ្លួនឯងផង និងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពី សមាជិកទាំងមូលផង។

ឯកឧត្តម បន្តថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ នឹងត្រូវដំណើរការពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយថ្ងៃទី១១ ខែកក្កដា ជាថ្ងៃបើកជាផ្លូវការ និងមានការថ្លែងការពិសេសជាគន្លឹះ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយើងនឹងទទួលបានអនុសាសន៍ណែនាំនៃគន្លឹះសំខាន់ៗ ទាំងអស់នោះ សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ទាំងមូល ទាំងសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបាននូវភាពកក់ក្តៅ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ នាខែក្រោយនេះ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC បានរៀបចំកិច្ចប្រជុំ ពិសេស ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC ដើម្បីត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ី- អាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកិច្ចប្រជុំទាំងពីនេះនឹងត្រូវរៀបចំបញ្ជូលគ្នា។ កាលពីខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប កម្ពុជាបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ម្តងរួចហើយ ហើយគម្រោងកិច្ចប្រជុំនេះនឹងធ្វើឡើងជាលើកទី២ ដើម្បីអនុម័តចុងក្រោយនូវប្រភេទកីឡា និងវិញ្ញាសា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា កិច្ចប្រជុំត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ជាលើកទី២ សម្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ សម្រាប់ដំណើរការ ដែលម្ចាស់ផ្ទះកម្ពុជាចង់បាននូវប្រភេទកីឡា វិញ្ញាសា ការកែប្រែធម្មនុញ្ញស៊ីហ្គេម ឬបញ្ហាអ្វីផ្សេងៗទៀត ដែលកម្ពុជាគ្រោងនឹងដាក់បញ្ជូល ហើយនឹងអនុម័ត នាពេលនោះ។ ដោយសារកម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ហើយកម្ពុជានឹងធ្វើឲ្យមាន កិត្តិយសទាំងអស់គ្នា រួមទាំងក្តីប្រាថ្នា ដែលសមាជិកអាស៊ានទាំងមូលស្រុះស្រួលគ្នា ក្នុងការឯកភាពគ្នា ជាឯកច្ឆន្ទ ដោយមិនឲ្យសមាជិកណាមួយមានបញ្ហា និងមិនទទួលស្គាល់ លើចំណុចណាមួយ ដែល សមាជិកមិនផ្តល់ការគាំទ្រនោះឡើយ។

ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា សម្រាប់ពិធីបដិសណ្ឋារកិច្ច កម្ពុជានឹងធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍ ទាំងមូល ទទួលបាននូវភាពកក់ក្តៅជាទីបំផុត ពីព្រោះកម្ពុជាធ្វើកន្លងមកធ្លាប់ទទួលបានជោគជ័យ និង ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីអាស៊ានជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន ដែលមានបទពិសោធន៍ខ្ពស់បានពិនិត្យយ៉ាងយកចិត្តទុកដាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឲ្យកិច្ច ប្រជុំនេះដំណើរការដោយរលូន ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូង នៃការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យក្នុងប្រវត្តិសាស្ត្រផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!