ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំសមាជិក សមាជិកា ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិ នាថ សីហនុ គម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សារលិខិត​ថ្វាយព្រះពរ ឯកឧត្ដម អ៊ុន ចាន់​ដា បាន​គូសបញ្ជាក់ថា ទូលព្រះបង្គំ​យើងខ្ញុំ ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ទូទាំង​ខេត្តកំពង់ចាម និង​ក្នុងនាម ឯកឧត្តម​ផ្ទាល់ ក៏ដូចជា ក្រុមគ្រួសារ សូម​ព្រះ​បរម​ជានុ​ញ្ញាត​លំឱនកាយ ថ្វាយ​ព្រះ​សព្ទសាធុការ មហាប្រសើរ និង​សូម​សម្ដែង​នូវ​អំណរ​សាទរ យ៉ាង​ក្រៃលែង ប្រកបដោយ​ភក្ដីភាព ដ៏​ជ្រាលជ្រៅ​បំផុត ក្នុងឱកាស នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិ នាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេច​កី​ថ្លៃថ្នូរ និង​សុភមង្គល គម្រប់​ព្រះជន្ម ៨៦ យើង​ចូល ៨៧​ព្រះវស្សា ដែល​ប្រព្រឹត្តទៅ នា​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២ នេះ ។

ក្នុង​សារលិខិត​បានបញ្ជាក់​ទៀតថា ក្នុងឱកាស​ដ៏​នក្ខត្តឫក្ស វិសេសវិសាល​នេះ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្ដែង​នូ​វក​ត្ត​ញ្ញូ​តា​ធម៌ ដ៏​ស្មោះស្ម័គ្រ​បំផុត ចំពោះ សម្ដេចព្រះ​មហាក្សត្រី ដែល​កន្លងមក ទ្រង់​បាន​លះបង់ ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ប្រកបដោយ​ព្រហ្ម​វិហារធម៌ ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា ក្នុងការ​បំពេញ ព្រះរាជតួនាទី ក្នុង​វិស័យ​មនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ ការបរទេស និង​សាសនា ដើម្បី ភាពសុខសាន្ត របស់​ប្រជារាស្ត្រ​ខ្មែរ ។ ក្នុង​ព្រះរាជ​សកម្មភាព ជា​ព្រះប្រធាន​កិត្តិយស នៃ​កាកបាទក្រហមកម្ពុជា និង​ក្រុម​ប្រឹក្សាជាតិ ដើម្បី​ស្ត្រី ព្រះអង្គ​បាន​ចូលរួមចំណែក យ៉ាង​ធំធេង នៅក្នុង​ការដោះស្រាយ​ទុក​លំបាក របស់​ប្រជាពលរដ្ឋ លើកកម្ពស់​តួនាទី​ស្ត្រី ក្នុងសង្គម​កម្ពុជា និង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ ដើម្បី ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

នាឱកាស​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង ដល់​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ព្រះ​នាង​កិ​រិ​ណី​ទេវី បារមី នៃ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី​ខ្មែរ គ្រប់​ព្រះអង្គ សូមជួយ​បីបាច់​ថែរក្សា និង​ប្រោះព្រំ​សព្ទសាធុការ​ពេ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ ថ្លៃថ្លា ព្រះរាជសុខភាព​បរិបូ​ណ៍ ព្រះ​ជន្មាយុ​យឺនយូរ ជាង​រយ​ព្រះវស្សា ដើម្បី ទ្រង់​គង់ប្រថាប់ ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ របស់​ប្រជារាស្ត្រ​ខ្មែរ ជា​កូនចៅ ចៅទួត ចៅលួត របស់​ព្រះអង្គ និង​សូម​សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល ព្រមទាំង ព្រះ​ញាតិវង្ស សាវង្ស សូម​ប្រកបដោយ ព្រះ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ ៖ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

គូសបញ្ជាក់​ផងដែរ​ថា នាឱកាស​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម នេះដែរ ថ្នាក់ដឹកនាំ​ខេត្ត ក៏បាន​និមន្ត​ព្រះសង្ឃ ចំនួន ០៩​អង្គ ដើម្បី ចំរើន​ព្រះ​បរិត្ត និង​សូត្រ​ពុទ្ធ​ជ័យ​មង្គល ថ្វាយ​ដល់ សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិ នាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេច​កី​ថ្លៃថ្នូរ និង​សុភមង្គល ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!