ទាន់ហេតុការណ៍
ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ=>ទិដ្ឋភាពនៃពិធីដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ នៅបរិវេណផ្លូវថ្មើងជើងចតុមុខ ថ្ងៃទី២បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!=>រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ=>ពិធីសំណេះសំណាលជាមួយនិវត្តជន សមាជិកសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ=>សមិទ្ធផលនានា ក្នុងវត្តអង្គស្លែង ស្រុកពញាឮ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្ដល់ស្នាមញញឹម និងក្ដីស្រលាញ់ជូនកុមារសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្តាលស្ទឹង និងមណ្ឌលភូមិកុមារអរុណរះ ក្រុងតាខ្មៅ។=>នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី=>ដីព្រៃសហគមន៍ ស្ថិតនៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការរុករៀនទន្ទាន ឈូសឆាយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងទបល្មើសព្រៃឈើយ៉ាងគុំហុក..?​
0

ការយល់ដឹងអំពីជំងឺដង្កាត់ផ្សេងៗ ទាំងជំងឺឆ្លង និងជំងឺ មិនឆ្លង គឺតម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាលបានឱ្យដឹងថា ការយល់ដឹងអំពីជំងឺដង្កាត់ផ្សេងៗ ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង គឺតម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីការពារនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ជំងឺមិន ឆ្លង និងធានាសុវត្ថិភាពសុខភាពសាធារណៈ ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជា មួយអ្នកសារព័ត៌មាន ក្នុងកម្មវិធីបិទសិក្ខាសាលាតម្រង់ទិសស្ដីពីការចូលរួមរបស់សហគមន៍ក្នុងការតាមដានជំងឺកូវីដ-១៩ ជំងឺផ្ដាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ នៅខេត្ដកំពង់ធំ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការ ជំរុញបង្កើនការងារថែទាំសុខ ភាពបឋម «ក.ជ.ថ.ស.ប»  បានឱ្យដឹងថា នៅពេលដែល ក្រសួងសុខាភិបាលរួមគ្នា ជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) កំពុងតែរួមគ្នាគិតគូរពិចារណា នៅក្នុងការចាត់ចែងរៀបចំអភិវឌ្ឍនៅក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែ ទាំសុខភាពបឋមនៅក្នុងព្រះ រាជាណាចក្រកម្ពុជា ខណៈដែលក្នុងសិក្ខាសាលានេះគឺមានខេត្តមួយចំនួនត្រូវបានចូលរួម ស្វែងយល់ទៅតាមដំណាក់កាលៗ ដើម្បីបង្កើនសមត្ថភាពរបស់ពួកគាត់ ទាំងចំណេះដឹងនិងចំណេះធ្វើ ជាឧបករណ៍សម្រាប់ចែករំលែកបន្តទៅកាន់មូលដ្ឋានរបស់ខ្លួន ។

លោកជំទាវបន្ថែមថា  ការជំរុញបង្កើននូវការថែទាំសុខភាពបឋមនេះ គឺជាគោលដៅដ៏វែងឆ្ងាយ របស់ពលរដ្ឋទាំងអស់គ្នា ដោយមិនមែនតែក្រសួងសុខាភិ បាលតែមួយនោះទេ គឺទាមទារឱ្យមានការចូលរួមរបស់សហគមន៍តែម្ដង។ លោកជំទាវ បន្តថា អ្វីដែលសំខាន់នោះ គឺផ្ដោតទៅរកអភិក្រមមួយ ដែលកំពុងតែពិភាក្សាគ្នា ដើម្បីឱ្យភូមិឃុំមានសុខភាពល្អ ដោយរៀន សូត្រដកស្រង់បទពិសោធ ពីការឆ្លើយតបនៃជំងឺកូវីដ១៩ ដែលពលរដ្ឋគ្រប់រូបបានឆ្លង កាត់ក្នុងរយៈកាលកន្លងមកនេះ ខណៈដែលប្រជាពលរដ្ឋមានសុខភាពល្អ និង អាចប្រព្រឹត្តទៅបានល្អប្រសើរ នៅពេលណាដែលបុគ្គលចេះទទួលខុសត្រូវច្បាស់លាស់ ទៅលើបញ្ហាសុខភាពរបស់ខ្លួន ដោយអនុវត្តទៅតាមវិធានការនានាដែលបានដាក់ ចេញកន្លងមកហើយ  មិនតែ ប៉ុណ្ណោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏តែងតែលើកនិងផ្តល់ការណែនាំជារឿយៗរួចមកហើយដែរ គឺការការពារ ប្រសើរជាងព្យាបាល។

« នៅក្នុងដំណាក់ កាលនេះដែរ ប្រមុខរាជរដ្ឋាភិ បាលលោកកំពុងតែជំរុញការស្រាវជ្រាវវ៉ាក់សាំងជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវនិរន្តរភាព នៃការរស់នៅធម្មតាក្នុងគន្លងប្រក្រតីភាពថ្មីរបស់យើង ដើម្បីចៀសវាងនៃការផ្ទុះ នៃជំងឺកូវីដ១៩ ដែលនេះគឺជាការត្រឹមត្រូវល្អពិតប្រាកដហើយ ក៏ប៉ុន្តែយើងក៏យើងត្រូវគិតទៅមុខដែរ នៅក្នុងការត្រៀមលក្ខណៈជាបន្តទៀត នៅពេលមាន ហេតុការណ៍ណាមួយដែលអាចកើតឡើងនូវការផ្ទុះចេញនូវការឆ្លងនូវជំងឺណាមួយទៀត ជាពិសេសយើងមិនត្រូវភ្លេចទេ ជំងឺឆ្លងគឺវាឆ្លងយើងងាយស្រួលរកឃើញនោះទេ ប៉ុន្តែជំងឺមិនឆ្លងក៏វាកើនឡើងដោយស្ងាត់ស្ងៀមនៅសុខៗក៏កើតទៅជាជំងឺមហារីក ជំងឺលើសឈាម ជំងឺទឹកនោមផ្អែមជាដើម ដូច្នេះមន្រ្តីជំនាញទាំងអស់ ក៏ដូចជាសហគមន៍ គឺលោកអាចចូលរួមចំណែកនៅក្នុងការការពារបាន កាត់បន្ថយបានជាអតិបរិមានូវហានិភ័យដែលបង្កឱ្យមានជំងឺមិនឆ្លង។ ដូច្នេះការជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ លោកយល់ដឹងនូវវិធីសាស្ត្រនៃការការពារជំងឺដង្កាត់ផ្សេងៗ ក្នុងហ្នឹងមានទាំងជំងឺឆ្លង និងជំងឺមិនឆ្លងនេះ នៅតែជាកត្តាមួយដែលសំខាន់ចាំបាច់សម្រាប់ការ ចូលរួមរបស់សហគមន៍ នៅក្នុងពេលនេះ»។

នាឱកាសនោះ លោកស្រី លី អាយលែន តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា (WHO)  បានឱ្យដឹងដែរថា ការពង្រឹងការចូលរួមរបស់សហគមន៍នៅក្នុងការ ថែទាំសុខភាពបឋម គឺជាវិធីមួយដ៏មានប្រសិទ្ធភាពដើម្បីបង្ការជំងឺផ្សេងៗនៅក្នុងសហ គមន៍មូលដ្ឋាន។ តម្រូវការសម្រាប់ការថែទាំបឋម ត្រូវកាត់បន្ថយនៅពេលមានជំងឺកាន់តែតិចជាងមុន និងមានសុខភាពល្អប្រសើរឡើង។

លោកស្រីបញ្ជាក់ទៀតថា អង្គការសុខភាពពិភពលោក នឹងបន្តក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលជាតិលើក កម្ពស់សុខភាព ដើម្បីពង្រឹង និងពង្រីកកិច្ចខិតខំប្រឹងប្រែងមានស្រាប់ដែលបាននិងកំពុងជំរុញឱ្យមានការចូលរួមរបស់សហគមន៍ ទាំងអស់គ្នា យើងមានគោលដៅអភិវឌ្ឍប្រព័ន្ធមួយជារបស់សហគមន៍ ដែលមាននិរន្តរភាព សម្រាប់ជំរុញការចូលរួម និងផ្តល់អំណាចដល់បុគ្គល គ្រួសារ និងសហគមន៍ដើម្បីរៀនសូត្រ សម្របខ្លួន និងអនុវត្តវិធានការការពារបានត្រឹមត្រូវឈានទៅទប់ស្កាត់កុំឱ្យមានការចម្លងជំងឺកូវីដ១៩ និងជំងឺផ្លូវដង្ហើមផ្សេងទៀត៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!