ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ
0

សម្តេចតេជោនឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល បណ្ដាប្រទេសអាស៊ី ក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី អនាគតរបស់អាស៊ី នៅថ្ងៃទី២៦-២៧ ខែឧសភា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី (HASEBE Tsuyoshi) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុននីកកេ (Nikkei Inc.) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់មកពីបណ្ដាប្រទេសអាស៊ីដ៏ទៃទៀត ថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក» ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់រូបវ័ន្តផង និងតាមប្រព័ន្ធអនឡាញផង នៅថ្ងៃទី ២៦-២៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាសសន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។

សម្តេចតេជោ ក៏នឹងគូសបញ្ជាក់ផងដែរអំពីផែនការស្តារសេដ្ឋកិច្ចឡើង វិញក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាស ធាតុ និងអំពើភេរវកម្មឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជា ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៊ី និងពិភពលោក។

ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទអន្តរជាតិខាងលើ នឹងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដើរតួនាទីដ៏សកម្មនៅក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៊ី និងពិភពលោក ជាពិសេសនៅក្នុងបុព្វហេតុស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!