ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា៖ សារព័ត៌មានជាអំណាចទី៤ ដែលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ..!

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត បានលើកឡើងថា សារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសលោកបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមតាមដានសកម្មភាពជាក់ស្ដែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមានទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានខ្លួនឯង។

លោកបានថ្លែងថា បើចង់ឲ្យប្រទេសយើងរីកចម្រើន មានប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋានច្បាប់ ត្រូវតែចូលរួមទាំងអស់គ្នា គ្មាននិទណ្ឌភាពសម្រាប់អ្នកណាទេ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា អាជីពសារព័ត៌មានបានដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលបានទទួលស្គាល់រួចហើយ និងខិតខំបើកលំហសម្រាប់អ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានគឺជាអំណាចទី៤ ដែលបានដើរតួនាទីដូចជា៖

ទី១. ចូលរួមសហការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋានច្បាប់។

ទី២.អ្នកសារព័ត៌មានគឺជាអ្នកផ្ដល់ព័ត៌មានដ៏សំខាន់ទៅដល់សាធារណជន ឲ្យគាត់បានដឹងអំពីអ្វីខ្លះដែលកំពុងកើតឡើងនៅក្នុងប្រទេស ហើយក៏ជាអ្នកផ្ដល់ព័ត៌មានយ៉ាងលឿនដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបានទាន់ពេលវេលា។ នាពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន តែងទទួលបានព័ត៌មានពីការផ្សព្វផ្សាយរបស់សារព័ត៌មាន ហើយបញ្ជាឲ្យដោះស្រាយបញ្ហានោះទាន់ពេលវេលាផងដែរ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានពេលណាមួយដែលសម្ដេចតេជោ បានទទួលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋហើយមិនដោះស្រាយ បែរជាទៅចាប់អ្នកសារព័ត៌មានដែលផ្សព្វផ្សាយរឿងនេះនោះទេ។ សម្ដេចមានតែអរគុណថែមទៀត នៅពេលអ្នកសារព័ត៌មានទាំងនោះផ្សព្វផ្សាយការពិត។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា មិនមែនតែរឿងទំនាស់នោះទេ សូម្បីតែរឿងមនុស្សធម៌ ក៏អ្នកសារព័ត៌មានយើងបានជួយច្រើនផងដែរ ដោយជួយតាមរយៈផ្សព្វផ្សាយដើម្បីកៀរគរនូវជំនួយទៅដល់អ្នករងគ្រោះ។

ទី៣.អ្នកសារព័ត៌មានគឺជាអ្នកអប់រំ តាមរយៈការស្រាវជ្រាវការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ខ្លួន ដើម្បីឱ្យមហាជនបានដឹង ដើម្បីរាជរដ្ឋាភិបាលបានដឹង។

ទី៤.អ្នកសារព័ត៌មានជាអ្នកតាមដាន និងត្រួតពិនិត្យ នូវព្រឹត្តិការណ៍ណាមួយ ហើយធ្វើឲ្យមានតុល្យភាព តម្លាភាព។ អ្នកសារព័ត៌មាន ជាអ្នកតម្រង់ ឬកែវយឹតនៅពេលបុគ្គលណាមួយអនុវត្តខុស។ អំណាចទី៤ របស់អ្នកសារព័ត៌មានមិនមែនទៅចាប់ចងនៅណាមួយនោះទេ។ ប៉ុន្តែគឺជាការលាតត្រដាងឲ្យមហាជនបានដឹងថា អ្នកណាមួយកំពុងអនុវត្តខុស ឬមិនល្អនៅក្នុងសង្គម។

ទី៥.អ្នកសារព័ត៌មានគឺជាអ្នកចូលរួមក្នុងការកែលម្អ។ លោកបានអះអាងថា កន្លងទៅនៅពេលដែលវិស័យសារព័ត៌មានមិនទាន់រីកចម្រើនដូចសព្វថ្ងៃនេះ នៅពេលដែលកន្លែងណាមួយធ្វើខុស គាត់បានលាក់បាំងជិតឈឹង ប៉ុន្តែពេលនេះបើមានរឿងបែបនោះ គឺអាចនឹងត្រូវបើកកកាយ។

ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត បានបន្តថា សម្រាប់វិស័យកងទ័ពវិញ ព័ត៌មានគឺជាអាវុធ ជាមធ្យោបាយក្នុងការយកឈ្នះលើសមរភូមិ។ យើងប្រមូលយកព័ត៌មានពីភាគីម្ខាងទៀត ហើយវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ រួចហើយក៏ធ្វើផែនការ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ព័ត៌មានក៏អាចប្រៀបដូចជាអាវុធមុខពីរ។

លោកបន្តថា ព័ត៌មាននៅក្នុងសមរភូមិប្រៀបដូចជាអាវុធដូច្នោះដែរ អាវុធនៅក្នុងសមរភូមិអាចសម្លាប់មនុស្សនៅក្នុងសមរភូមិនោះ។ ចំណែកព័ត៌មានមិនពិតនៅក្នុងសង្គមក៏អាចធ្វើឲ្យអន្តរាយដល់សង្គមជាតិដែរ ប៉ុន្តែបើព័ត៌មានពិត គ្រប់ជ្រុងជ្រោយ លឿនពេលគឺប្រៀបដូចជាថ្នាំដ៏ល្អបំផុតសម្រាប់ សង្គមជាតិរបស់យើងទៅវិញ។កូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការមានអំណាចទី៤នេះ អ្នកសារព័ត៌មានត្រូវប្រើប្រាស់ឲ្យច្បាស់ «អំណាចកុំឱ្យគេខ្លាច តែអំណាចអោយគេគោរព ទើបមាននិរន្តរភាព»។ បើចង់ឲ្យគេគោរពត្រូវមានតម្លៃខ្លួនឯង ត្រូវរក្សានូវក្រមសីលធម៌វិជ្ជាជីវៈឲ្យបានច្បាស់លាស់។ ជាអ្នកដែលទៅយកព័ត៌មានហើយ ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីឱ្យថ្នាក់ដឹកនាំ សាធារណជន និងប្រជាពលរដ្ឋបានដឹង ដើម្បីចាត់វិធានការដោះស្រាយបញ្ហា កុំបង្កើតបញ្ហា។

ទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ថា តម្លៃសារព័ត៌មានគ្មាននរណាអាចជួយការពារបានក្រៅពីអ្នកសារព័ត៌មានខ្លួនឯងនោះទេ។ ការមានចែងនៅក្នុងច្បាប់គឺជារឿងមួយ ប៉ុន្តែប្រតិបត្តិប្រកបដោយមនសិកា និងវិជ្ជាជីវៈទើបជារឿងសំខាន់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!