ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការំខាងពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

យុទ្ធនាការចាក់ដូសជំរុញ កំពុងបង្កើនល្បឿនកាន់តែខ្លាំងតាមរយៈការចុះចាក់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ —

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺយុទ្ធនាការចាក់ដូសជំរុញ ដែលមានល្បឿនកាន់តែខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចថាវ៉ាក់សាំងដូសទី៣ ជាវ៉ាក់សាំងកាតព្វកិច្ច ស្របពេលដែលមានការចុះចាក់ដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋផ្ទាល់ ក៏ដូចនៅតាមរោងចក្រ សហគ្រាស និងសាលារៀន ជាដើម ពីលើទីតាំងសុខាភិបាលសាធារណៈដែលមានស្រាប់។

ទន្ទឹមនឹងការសម្រេចថាវ៉ាក់សាំងដូសជំរុញទី៣ ជាវ៉ាក់សាំងកាតព្វកិច្ចកាលពីពេលថ្មីៗនេះ បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋជាច្រើន បានមកចាក់វ៉ាក់សាំងដូសជំរុញនេះ ដោយដូសទី៣ សម្រេចចាក់បាន ៨ ៥៧០ ៧៦៩ នាក់ និងដូសទី៤ សម្រេចចាក់បាន ១ ៧៣០ ០១១ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០១ ខែឧសភា ម្សិលមិញ។

ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី រួមជាមួយនឹងអត្រាឆ្លងប្រចាំថ្ងៃបន្តធ្លាក់ចុះក្នុងកម្រិតទាបត្រឹមតែ០១ខ្ទង់ ប៉ុន្តែការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន រួមជាមួយនឹងការរៀនរស់ជាមួយវត្តមាននៃវីរុសកូវីដ-១៩ និងការរស់នៅជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ នៅតែជាកត្តារួមផ្សំដែលមិនអាចខ្វះបាន។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៩៥ ៥៥៧ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩៤៧ ០១៨ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៩៦% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។

ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨៣៤ ០៦២ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៧១ ០៥២ នាក់ ដែលស្មើនឹង ១០០.៣៧% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៥៧ ២៥០ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៩៣ ៣២៤ នាក់ ដែលស្មើនឹង ១០៨.៤៣% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៩១ ២៣២ នាក់ សម្រាប់ដូសទី១ និងចំនួន ៣១៤ ៤៤២ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២៨.៥៦%។

ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ៣៦៣ ៣៤៣ នាក់ និងសម្រេចចាក់ដូសទី២ បានចំនួន ១៧៥ ៧៩៣ នាក់ ដែលស្មើនឹង ៥៩.៤៩% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់។

ជាសរុបរួម ប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួន ១៤ ៩៤១ ៤៤៤ នាក់ ដែលស្មើនឹង ៩៣.៣៨% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ ដោយឡែកតួលេខនៃការចាក់វ៉ាក់សាំងទាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅកម្ពុជាយើង ស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥១ ១៣២ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖

– វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ៣៤ ៤២៤ ៨០០ ដូស។

– វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។

– វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៥ ១៦៥ ៥០០ ដូស។

– វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។

– វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។

– វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ២ ៤៨៩ ៧៣០ ដូស។

សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បើទោះជាវ៉ាក់សាំងដូសទី៣ ជាវ៉ាក់សាំងកាតព្វកិច្ច ប៉ុន្តែសម្តេចតេជោ បញ្ជាក់ថានឹងមិនមានការអនុវត្តវិធានការរដ្ឋបាល ឬច្បាប់ណាមួយ ដល់អ្នកដែលមិនបានចាក់វ៉ាក់សាំងដូសជំរុញនោះទេ តែសំណូមពរឱ្យជនរួមជាតិទាំងអស់យ៉ាងហោចណាស់ត្រូវមានដូសទី៣ ជាចាំបាច់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង ២០លានដូសបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ រួមមាន វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ១៥លានដូស វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសប៉ូឡូញប្រមាណ ១លានដូស រួមជាមួយនឹងវ៉ាក់សាំងដែលនឹងផ្តល់ដោយសហរដ្ឋអាមេរិកចំនួន ៧លាន៥សែនដូសទៀត៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!