ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​ស្រុក​ជើងព្រៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម​៖ នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២២ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ មាន​ទីតាំង​ក្នុងភូមិ​អណ្តូង​ត្រាំ​ង ឃុំ​ស្រម៉រ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​ ​សូមបញ្ជាក់ថា ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី មាន​ចំនួន ៤០​នាក់ (​ស្រី ២០​នាក់​) បាន​ចុះ​អប់រំ​សុខភាព និង​ពិនិត្យ​ព្យាបាល​ជំងឺ រួមទាំង​ចែក​ថ្នាំពេទ្យ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ចំនួន ៣៧៨​នាក់ (​ស្រី ២៤០​នាក់​) ដឹកនាំ​ព្យាបាល​ដោយ ឯកឧត្តម លេង ផា​លី ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី លោក​វេជ្ជបណ្ឌិត ជឹម គឹម​ស្រួ​ន អនុប្រធាន​ប្រតិបត្តិ លោក​វេជ្ជបណ្ឌិត លុយ សែន អនុប្រធាន សហការ​ជាមួយ លោក ខាត់ សុខន អនុប្រធាន​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ជើងព្រៃ លោក អូត ឈាង​លី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជើងព្រៃ រួមជាមួយ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ឃុំ និង​ស្រុក​ផងដែរ​។

តាម​អភិបាលស្រុក​ជើងព្រៃ លោក អូត ឈាង​លី បាន​ឲ្យ​ដឹងថា ជានិច្ចកាល ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី តែង​ទទួលបាន​នូវ​ការស្វាគមន៍ គោរព​ស្រលាញ់​រាប់អាន មានការ​គាំទ្រ ផ្តល់​ជំនឿ​ទុកចិត្ត​ខ្ពស់ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​បទពិសោធន៍ ក្នុងការ​បំពេញបេសកកម្ម ការងារ​ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ ដោយបាន​ចូលរួម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្របខណ្ឌ​ទូទាំងប្រទេស និង​ការពិនិត្យ​ព្យាបាល​ជំងឺ រួមទាំង​ចែក​ថ្នាំពេទ្យ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពិសេស​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ មាន​សម្ថ​ភាព​ខ្ពស់ ក្រមសីលធម៌ ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សុខមាលភាព ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!