ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា
0

រដ្ឋមន្ត្រី ខៀវ កាញារិទ្ធ ចាត់ទុក​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដូចជា​ការផ្ដល់​កំណើត​ទី ៣ ជូន​ប្រជាពលរដ្ឋ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម​៖ ឯកឧត្តម ខៀវ កាញារិទ្ធ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន ចុះជួយ​ស្រុក​កោះសូទិន បានចាត់ទុក​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ទទួលបាន​ជោគជ័យ​មកដល់ពេលនេះ ដូចជា​ការផ្ដល់​កំណើត​ទី ៣ ជូន​ប្រជាពលរដ្ឋ​ដូច្នោះ​ដែរ បន្ទាប់ពី​កំណើត ទី​២ ថ្ងៃ​៧​មករា ១៩៧៩ និង​កំណើត​ទី​១ ពី​ផ្ទៃ​មាតា ។

​ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើង​ដូច្នេះ នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ ២០២២ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ស្រុក​កោះសូទិន ដោយមាន​ការចូលរួម​ជា​អធិបតី ពី​សំណាក់​លោក អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ប្រជាជន​ខេត្តកំពង់ចាម ។

ឯកឧត្តម ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​យើង ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើអោយ​ពិភពលោក​ទទួលស្គាល់​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង នៅក្នុង​បរិបទ​កូ​វីដ​១៩ កន្លងទៅនេះ រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​ស្ដារ​ប្រទេសជាតិ​ពី​ជំងឺ​កូ​វីដ​១៩ បាន​ជោគជ័យ ជាប់​លំដាប់ថ្នាក់​លេខ ២ ក្នុងចំណោម​ប្រទេស ជាង​១៨០ ប្រទេស ក្នុង​ពិភពលោក ។ ហើយ​ការជោគជ័យ​មួយ​នេះ បានធ្វើឱ្យ​ប្រទេសមួយ​ចំនួន បានផ្ដល់​ជំនួយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ មក​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់​ផងដែរ ។
ដោយឡែក ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ចាម បាន​យក​ឱកាស​នោះ​ជំរុញ​ឲ្យ​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើ​អំពើ​ល្អ ដោយ​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ចំពោះ ប្រធានភូមិ អនុប្រធាន​ភូមិ ត្រូវខិតខំ​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ប្រើ​កាយវិការ និង​ពាក្យសម្ដី​ឲ្យ​បាន​សមរម្យ ក្នុងពេល​ចុះ​បំពេញការងារ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​។​រីឯ នាយ នាយរង​ប៉ុស្តិ៍ និង​មន្ត្រី ត្រូវខិតខំ​បំពេញការងារ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន កុំ​ឲ្យ​មាន​អំពើចោរកម្ម កុំ​ឲ្យ​មាន​ល្បែងស៊ីសង កុំ​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន​ជាដើម ពោលគឺ​អនុវត្ត​ឱ្យបាន​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង ១២​ចំនុច ។

ជាមួយគ្នានោះដែរឯកឧត្តម ​ប្រធាន​គណបក្ស​ខេត្ត បានស្នើ​សុំ​ដល់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ប្រធាន​សាខា​បក្ស​ភូមិ និង​មន្ត្រី​គណបក្ស​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ស្មារតី​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​រឹងមាំ ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​ជាក់ស្តែង​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ឲ្យ​ទទួលបាន​ជោគជ័យ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!