ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សាសនិក​ឥស្លាម ក្នុង​ពិធី​ទទួលទាន​អាហារ​សាមគ្គី​ស្រាយ​បួស

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម​៖ នា​រសៀល ថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួលទាន​អាហារ​សាមគ្គី​ស្រាយ​បួស​ខែ រ៉​ម៉ា​ឌន និង​ការជួបជុំ​មហា​គ្រួ​សារស​.​ស​.​យ​.​ក​.​និង​ស​.​យ​.​ម​.​ក​.​របស់​សមាគម អាល់​រ៉​ហុ​ី​ម មូស្លីម​កម្ពុជា ឆ្នាំ​២០២២ ស្ថិតក្នុង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោកជំទាវ ម៉ាណ ណាវី សមាជិក​រដ្ឋសភា អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​សមាគម ស​.​យ​.​ម​.​ក ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស​.​ស​.​យ​.​ក ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ប្រមាណ​ជិត​២០០ នាក់​។​

ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍ថា យើង​មានការ​ជួបជុំ​យ៉ាង​ស្និត​ស្នាល ប្រកបដោយ​ភាពកក់ក្តៅ​ដូច​ថ្ងៃនេះ​ក៏​ព្រោះតែ​កត្តា​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ប្រកបដោយ​កិ​ត្ត​បណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តើ​បាន​នាំមក​នូវ​ការរីកចម្រើន​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ ក្នុង​ការរក​ទទួលទាន និង​គោរព​ប្រតិបត្តិ​ជំនឿ​សាសនា​របស់ខ្លួន​។

ជាមួយគ្នា​នោះ បន្ទាប់ពី​ទទួលទាន​អាហារ​សាមគ្គី​ស្រាយ​បួស​រួច ឯកឧត្តម​អភិបាលខេត្ត ក៏បានផ្តល់​នូវ​ថវិកា​មួយចំនួន ជូន​ដល់​សមាជិក សមាជិកា​ដែល​បាន​ចូលរួម​ប្រមាណ​ជាង​១០០ នាក់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!