ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

កម្លាំងនគរបាលស្រុកអង្កស្នួលធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដោយឡែក៤នាក់ទៀតរត់គេចខ្លួនករណីគ្រឿងញៀន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖លោកវេសនីយ៍ឯក មាន សំណាងអធិការស្រុកអង្គស្នួលប្រាប់ថាសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគ្រឿងញៀនដោយឡែក៤នាក់ទៀតរត់គេចខ្លួន កើតហេតុកាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២២កន្លងមកថ្មីៗនេះ

ករណី៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នៅត្រង់ចំណុចផ្លូវជាតិលេខ៤១ស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុក អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០៦នាក់ស្រី០១ប្រុស០៥ ឃាត់ខ្លួនបាន០២នាក់និងស្រី០១។

១-ឈ្មោះមឿន សាវនហៅម៉ីភេទស្រីអាយុ២៥ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃក្វាវ ឃុំរកាកោះ ស្រុកគងពិសីខេត្តកំពង់ស្ពឺ មុខរបរ អ្នកលក់ផលិតផល (ឃាត់ខ្លួន)។

២-ឈ្មោះជន ដារ៉ាភេទប្រុសអាយុ ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃក្វាវ ឃុំរកាកោះ ស្រុកគងពិសីខេត្តកំពង់ស្ពឺ មុខរបរមិនពិត (ឃាត់ខ្លួន)។

៣-ឈ្មោះស្រ៊ុន ឆេងភេទប្រុសអាយុ៣៩ឆ្នាំ(គេចខ្លួន)
៤-ឈ្មោះ ឡេង ចាន់ថងភេទប្រុសអាយុ៣១ឆ្នាំ(គេចខ្លួន)។
៥-ឈ្មោះ ក្តី ភេទប្រុសអាយុ ៣១ឆ្នាំ(គេចខ្លួន)
៦-ឈ្មោះ អម ភេទប្រុសអាយុ៣០ឆ្នាំ
(គេចខ្លួន)។

ចំពោះវត្ថុតាងដកហូតបានរួមមាន!
.ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន០៧កញ្ចប់មធ្យម។ម៉ូតូ០៥គ្រឿង។ ឧបករណ៍ប្រើប្រាស់ថ្នាំញៀន០១និងថង់វេចខ្ចប់និងឯកសារមួយចំនួនទៀត។

លោកមាន សំណាង អធិការស្រុកបានបន្តថា!នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តកណ្តាលសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកនិងកម្លាំងប៉ុស្តិ៍បានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពង់ជួញដូរថ្នាំញៀននៅតាមផ្លូវជាតិ៤១ ភ្លាមនោះកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តនិងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំលំហាចចុះដល់ចំណុចកើតហេតុខាងលើឃើញមុខសញ្ញា០២នាក់កំពង់ជិះម៉ូតូតាមផ្លូវដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់សួរនាំដើម្បីត្រួតពិនិត្យឆែកឆេករកឃើញមានថ្នាំ​ញៀន​ចំនួន​០៣កញ្ចប់​មធ្យមលាក់នៅក្នុងកូនកាបូបរបស់ឈ្មោះមឿនសាវនហៅម៉ី។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ​មឿនសាវនភេទស្រីនិងឈ្មោះជន ដារ៉ាភេទប្រុសបាន​ឆ្លើយ​សារភាព​ថា​ថ្នាំញៀន​នេះខ្លួនទិញ​ពីឈ្មោះស្រ៊ុន ឆេងភេទប្រុស អាយុប្រហែល៣៩ឆ្នាំនិងឈ្មោះឡេងចាន់ថងភេទប្រុសអាយុ៣១ឆ្នាំស្នាក់នៅក្នុងអាហារដ្ឋានឫស្សីផ្អែមសាងស្នេហ៍ស្ថិតនៅភូមិទូករទេះឃុំលំហាចស្រុកអង្គស្នួលខេត្ត កណ្តាល​ដើម្បីយកមកលក់បន្ត។

ចំពោះជនសង្ស័យនិង វត្ថុតាង កម្លាំងអធិការដ្ឋានកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!