ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង២០គីឡូក្រាម នៅខណ្ឌដង្កោ និងក្រុងតាខ្មៅ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន «ក៩» ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី យិន បញ្ញារិទ្ធ និងលោកវរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ ក្រោមការចូលរួមសហការពីនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅ២គោលដៅផ្សេងគ្នា នៅខណ្ឌដង្កោ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយចាប់ជន សង្ស័យចំនួន២នាក់ និងដកហូតថ្នាំញៀនជាង២០គីឡូក្រាម។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ព្រមការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា សម្រាប់គោលដៅទី១ នៅចំណុចផ្លូវបេតុង បុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងសាតុធាតុញៀនជាង២០គីឡូក្រាម រួចឈានទៅឆែកឆេរលំនៅឋាន។

គោលដៅទី២ បានឆែកលំនៅដ្ឋាន ចំណុចផ្លូវបេតុង ផ្ទះលេខ៥៩៤ ក្រុមទី១៧ ភូមិព្រែករំាង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតអាវុធខ្លី១ដើម។

ជនសង្ស័យ៣នាក់រួមមាន៖

*ទី១.ឈ្មោះ វ៉ា ម៉េងហុង អាយុ៣០ឆ្នាំ
*ទី២.ឈ្មោះ ហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ២០ឆ្នាំ
*ទី៣.ឈ្មោះ គង់ សុគន្ធារី ភេទស្រី អាយុ៣៧ឆ្នាំ។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាល បានដកហូតគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (HEROIN) ចំនួន៦០ដុំ ស្មើទម្ងន់សុទ្ធ២១ គ.ក្រ ១៧៥.០៩ក្រាម, អាវុធខ្លី១ដើម ម៉ាកឡុង១៩
និងមធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាកព្រូស១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!