ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

រាជរដ្ឋាភិបាលសម្រេចលើក លែង៣ចំណុចចាប់អនុវត្តពីថ្ងៃនេះតទៅដើម្បីទាក់ទាញទេសចរណ៍និងការវិនិយោគ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែង៣ចំណុចសម្រាប់ដាក់ឱ្យអនុវត្តពីថ្ងៃនេះតទៅ ដើម្បីទាក់ទាញការធ្វើ វិនិយោគ និងសម្រួលដល់អ្នកមកធ្វើធុរកិច្ចក៏ដូចជាអ្នកទេស ចរមកលេងកម្សាន្តនៅកម្ពុជា ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខណៈដែលជំងឺកូវីដ១៩ នៅ តែបន្តឆ្លងរីករាលដាលជាសកលដែលធ្វើឱ្យមានការប៉ះ ពាល់សេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍កម្ពុជា ទើបរាជរដ្ឋា ភិបាលបានសម្រេចលើក លែង៣ចំណុចបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេសកម្ពុជា ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ « ភូមិកុមារ SOS » ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបន្តថា ចំណុចទាំង៣នេះ គឺការបន្ធូរបន្ថយសម្រាប់ការធ្វើ ដំណើររបស់ពលរដ្ឋចេញទៅក្រៅប្រទេស ពីក្រៅប្រទេសចូលក្នុងប្រទេស ប៉ុន្តែប្រសិន បើទៅប្រទេសផ្សេងក្រៅពីកម្ពុជាគឺតម្រូវតាមច្បាប់នៃប្រទេសនីមួយៗ លើកលែង តែចូលមកក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

លើកលែង តែចូលមកក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
« ម្សិលមិញបន្ទាប់ពីត្រឡប់មកពីខេត្តព្រះសីហនុ ខ្ញុំបានសម្រេចលើបញ្ហា ៣ ដើម្បីដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ ទី១ អ្នកដែលមកពីក្រៅប្រទេសមិនតម្រូវឱ្យមានការធ្វើតេស្តPCR រយៈ ពេល៧២ម៉ោងទៀតទេ យើងគិតថាបណ្ដាក្រុមហ៊ុនយន្ត ហោះមានការទទួលខុសត្រូវហើយទៅលើបញ្ហាការធ្វើដំ ណើរមកដល់ ការលើកលែងទី២ ពេលមកដល់ព្រលាន យន្តហោះរបស់យើងមិនចាំ បាច់ធ្វើតេស្តទៀតទេ ពីមុនយើងធ្វើរ៉ាបពីតេស្ត ពីមុនធ្វើ PCR ហើយត្រូវរង់ចាំលទ្ធ ផល ក្រោយមកយើងលុប ចោលការធ្វើPCR មកធ្វើរ៉ាបពីតេស្ត១៥ឬ ២០នាទីយើងអាចដឹងលទ្ធផល ប៉ុន្តែឥឡូវ នេះមិនបាច់ធ្វើតេស្តទេ ពេលមកដល់កាន់កាតាបយកប៉ាស្ព័រចេញដំណើរទៅតែម្ដង អាហ្នឹងគឺជាចំណុចការលើក លែងទី២ ការលើកលែងទី៣ គឺមិនចាំបាច់ទៅយកវីសាតាមប្រទេសណាទេ គឺយកវីសាពេលមកដល់តែម្ដងតាមសំណូមពររបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
សម្តេចតេជោបន្ថែមថា ទន្ទឹមនឹង រាជរដ្ឋាភិបាលកាត់បន្ថយជាមួយនូវការរឹតបណ្តឹងលើបញ្ហាទាំងនេះ សម្តេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងទាំងអស់ យកចិត្តទុក ដាក់ ក្នុងកិច្ចការពារខ្លួនតាម រយៈវិធានការ ៣ការពារ ៣កុំ ឱ្យបានភ្ជាប់ខ្ជួន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងបន្តការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដោយពេលចេញទៅណាមកណាត្រូវអនុវត្ត៣ការពារ គឺ៖
(១) ពាក់ម៉ាស់
(២) លាងដៃជាប្រចាំ
(៣) រក្សាគម្លាតសុវត្ថិភាព ។

៣កុំ គឺ៖ (១) កុំទៅកន្លែងមនុស្សកុះករ (២) កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង (៣) កុំប៉ះពាល់ស្និទ្ធស្នាលគ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!