ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

គណៈកម្មការទី៨ នៃរដ្ឋសភា ជួបពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកណ្តាល ពាក់ព័ន្ធនឹងការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជជីវៈ និងកិច្ចការនារី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានមានប្រសាសន៍ថា ការជួបសំណេះសំណាល ជាមួយរដ្ឋបាលខេត្តកណ្ដាលនាពេលនេះ ជាបេសកកម្មចុះមូលដ្ឋានដើម្បីឈ្វេងយល់ពីស្ថានភាពអនុវត្តន៍ច្បាប់ និងគោលនយោបាយក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ដូច្នេះ នៅក្នុងកិច្ចប្រជុំជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល ព្រមទាំងលោក លោកស្រីប្រធានមន្ទីរជំនាញពាក់ពន្ធ័ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តកណ្តាល ។

លោកជំទាវបានបញ្ជាក់ថា កិច្ចការសំខាន់ដែលគណៈកម្មការទី៨ ចង់ដឹងគឺវឌ្ឍនភាពនៃការអភិវឌ្ឍ និងការអនុវត្តកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាលរបស់រដ្ឋបាលខេត្តកណ្តាល ដែលមានការពាក់ព័ន្ធនឹងវិស័យទាំងបួនដែលគណៈកម្មការទទួលខុសត្រូវ រួមមាន វិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជជីវៈ និងកិច្ចការនារី និងដើម្បីស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់រដ្ឋបាលខេត្ត ទុកជាមូលដ្ឋានសម្រាប់គណៈកម្មការ កត់ត្រាឱ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន និងជាពិសេស នឹងចូលរួមជាមតិយោបល់ អំពី ក្លឹមសារនៃច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត ធ្វើឱ្យការអនុវត្តការងារនៅក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន រឹតតែទទួល បានលទ្ធផលល្អជាលំដាប់។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម គង់ សោភ័ណ្ឌ បានជម្រាបជូនដល់គណៈកម្មការទី ៨ អំពីលទ្ធផលសម្រេចបាននៅក្នុងវិស័យសុខាភិបាល វិស័យសង្គមកិច្ច និងអតីតយុទ្ធជន វិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី ព្រមទាំងបានលើកឡើងនីវបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ និងសំណូមពរចាំបាច់ដែលត្រូវធ្វើការពិនិត្យ ពិភាក្សាសំដៅធ្វើឲ្យវិស័យទាំងបួនដែលឋិតក្នុងការប្រមើមើលរបស់គណៈកម្មការទី៨ មានលទ្ធផលល្អលើការផ្តល់សេវាជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអតីតយុទ្ធជន។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់មន្ទីរពាក់ព័ន្ធ និងបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមករួច លោកជំទាវ ឡោក ខេង ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល ក៏ដូចជាមន្ទីរពាក់ព័ន្ធក្នុងការអនុវត្តការងារកន្លងមក លោកជំទាវបានសម្តែងក្តីសង្ឃឹមថា បន្ទាប់ពីជំនួបពិភាក្សានេះ អង្គភាពពាក់ព័ន្ធទាំងអស់ នឹងខិតខំសហការ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរថែមទៀត ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋក្នុងខេត្ត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!