ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវកៅស៊ូ AC ពីរជាន់ នៅឃុំថ្មី និងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល ៖ ផ្លូវកៅស៊ូ AC ពីរជាន់ ប្រវែង៤,៦៥០ម៉ែត្រ ទទឹង១២ម៉ែត នៅភូមិទន្លា ឃុំថ្មី ភូមិកាប់លាវ ភូមិមាត់បឹង ភូមិជូនវង់ ភូមិត្រពាំងកក់ និងភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្ត និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។

ឯកឧត្ដម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ជួយដល់រដ្ឋបាលខេត្តកណ្តាលជាប្រចាំ ពិសេសនៅ ក្នុងស្រុកកណ្តាលស្ទឹង ដូចជាការជួយអន្តរាគមន៍ ផ្តល់ឡានដឹកពលករវិលត្រឡប់មកពីប្រទេសថៃ ដឹកអ្នកជំងឺ អ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បញ្ជូនពេទ្យជួយព្យាបាល ផ្ដល់កម្លាំង និងអូរប័រ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ជំនន់ទឹកភ្លៀង និងផ្តល់គ្រឿងឧបភោគ បរិភោគជាច្រើនទៀត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា ផ្លូវក្រាលកៅស៊ូ AC ពីរជាន់ ប្រវែង៤,៦៥០ម៉ែត្រ ទទឹង១២ម៉ែត ក្នុងឃុំទ្រា ស្រុកកណ្តាលស្ទឹង នាពេលនេះ គឺជាសមិទ្ធផលបន្ថែមថ្មីមួយទៀតរបស់ឃុំថ្មី និងឃុំទ្រា ស្រុកកណ្តាលស្ទឹង ហើយផ្លូវនេះគឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយ:វិស័យសេដ្ឋកិច្ច ស្របតាមគោលនយោបាយយុទ្ធសាស្ត ចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និង ជីវភាពរស់នៅជូនប្រជាពលរដ្ឋ ។

ឯកឧត្ដមបន្តដោយក្រើនរំលឹកដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះត្រូវគោរពច្បាប់ចរាចរណ៏ និងស្លាកសញ្ញាដែលដាក់តាមផ្លូវចៀសវាងបង្កអោមានគ្រោះថ្នាក់ជាយថាហេតុធ្វើអោយខាតបង់ពេលវេលា ថវិកានឹងអាចប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនទៀតផង ដូច្នេះសូមចូលរួមគោរពច្បាប់ទាំងអស់គ្នាទើបយើងមានសេចក្តីសុខសុវត្ថិភាពទាំងផ្លូវចិត្ត និងអារម្មណ៏។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!