ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការងារការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមរដ្ឋបាលក្រុង-ស្រុក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានជំរុញដល់រដ្ឋបាលក្រុង-ស្រុក ទាំង១១ ត្រូវរៀបចំផែនការសកម្មភាពជាក់លាក់លើការងារគ្រប់គ្រងសំរាម សំណល់រឹង ត្រូវប្រមូលសំរាមដែលរាយប៉ាយតាមដងផ្លូវ និងប្រភពទឹកសាធារណៈឱ្យអស់ ដោយប្រើប្រាស់យន្តការអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមសហការជាមួយនឹងអាជ្ញាធរ ក្នុងការរៀបចំទុកដាក់សំរាម និងសំណល់រឹងឲ្យបានត្រឹមត្រូវ ត្រូវបញ្ឈប់ឲ្យបានការបោះចោលសំរាមពាសវាលពាសកាលធ្វើតាមសាធារណៈប្រភពទឹក និងតាមដងផ្លូវជាដើម ពីព្រោះថាបញ្ហាសំរាមនេះគឺមានតែយើងទាំងអស់គ្នាចូលរួមសហការគ្នាធ្វើ ទើបធ្វើឲ្យ ការគ្រប់គ្រងសំរាម និងសំណល់រឹងទទួលបានជោគជ័យ។

ឯកឧត្តមបានជម្រុញដូច្នេះនៅក្នុងកិច្ចប្រជុំ គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររដ្ឋបាលក្រុង-ស្រុក លើការគ្រប់គ្រងសំរាម សំណល់រឹង នៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុកទាំង១១ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ជាង ៩០រូប។

ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា បញ្ហាប្រឈមនៃការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមក្រុង-ស្រុក គឺជារឿងដែលស្មុគស្មាញ ដែលទាមទារឲ្យយើងទាំងអស់គ្នាទាំងភាគីប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ចាំបាច់ត្រូវតែសហការគ្នាជាប្រចាំ ក្រុមហ៊ុនប្រមូលសំរាម ត្រូវប្រមូលសំរាមឲ្យទាន់ពេលវេលា រីឯប្រជាពលរដ្ន ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមប្រភេទសំរាម និងតាមទីតាំងដែលបានកំណត់ ត្រូវបញ្ឈប់ការបោះសំរាមពាសវាលពាសកាល ជាពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ និងឃុំ-សង្កាត់ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាប្រមូលសំរាម និងការរៀបចំយន្តការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមរងខេត្តបានមានប្រសាសន៍បន្តថា ពាក់ព័ន្ធនឹងបញ្ហាការគ្រប់គ្រងសំរាមនិងសំណល់រឹង គណៈកម្មការថ្នាក់ខេត្ត បានខិតខំយ៉ាងខ្លាំងដើម្បីរៀបចំនូវផែនការយុទ្ធសាស្រ្តលើការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងភូមិសាស្រ្តខេត្ត និងបានរៀបចំគោលការណ៍ណែនាំអំពីការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមក្រុង-ស្រុកនីមួយៗ ផងដែរ។

ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តបានសហការជាមួយថ្នាក់ជាតិ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសមាគមន៍មូលដ្ឋាន តាមរយៈការគៀងគរធនធាន ជំនួយបច្ចេកទេស បច្ចេកវិទ្យា ការវិនិយោគ ការចូលរួម និងការគាំទ្រគ្រប់រូបភាព លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ព្រមទាំងបាន
ផ្តល់ការអនុញ្ញាត និងទទួលស្គាល់លើការរៀបចំទីលានចាក់សំរាមថ្មី របស់រដ្ឋបាលក្រុង-ស្រុក និងក្រុមហ៊ុនប្រមូលសំរាម ។

ជាងនេះទៅទៀតរដ្ឋបាលខេត្ត បានបង្កើតក្រុមការងារថ្នាក់ខេត្តសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់រដ្ឋបាលក្រុង-ស្រុក និងក្រុមហ៊ុនប្រមូលសំរាម ជាប្រចាំ និងធ្វើសេចក្តីរាយការណ៍ជូន គណៈកម្មការខេត្ត ធ្វើការវាយតម្លៃ និងផ្តល់ប័ណ្ណសរសើរទៅរដ្ឋបាលក្រុង-ស្រុក និងក្រុមហ៊ុនប្រមូលសំរាមដែលមានស្នាដៃក្នុងការអនុវត្តកិច្ចការរបស់ខ្លួន ជារាងរាល់ឆ្នាំ សំដៅជំរុញឱ្យមានយុទ្ធនាការ “សហគមន៍ស្អាត និងបៃតង” ដោយមានការចូលរួមពី យុវជន និងសហគមន៍ប្រជាពលរដ្ឋផ្ទាល់ ដើម្បីបណ្តុះគំនិតលើការស្រឡាញ់ភាពស្អាត និងបៃតងនៅតាមក្រុង-ស្រុក។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!