ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

សម្តេចតេជោបញ្ជាក់ថា ប្រធានអាស៊ានគ្មានសិទ្ធកំណត់ពេលវេលាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនោះទេ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រធានអាស៊ានគ្មានសិទ្ធក្នុងការកំណត់ពេលវេលាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនោះទេ ខណៈដែលអ្នកដែលសម្របសម្រលពេលវេលានៃកិច្ចប្រជុំនេះ គឺប្រទេសឥណ្ឌូនេស៊ី។

ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែនបានធ្វើឡើង ខណៈដែលមានអ្នកវិភាគមួយចំនួនបានបកស្រាយខុស ដោយនិយាយថា ប្រធានអាស៊ានមិនយល់ស្របក្នុងការប្រជុំកំពូលអាស៊ាន-អាមេរិក។ សម្តេចតេជោបានបកស្រាយថា អ្នកសម្របសម្រួលគឺឥណ្ឌូនេស៊ី នោះទេ សូមកុំភាន់ច្រឡំ ហើយសូមអ្នកដែលមិនយល់ សូមទៅរៀនពីការងារអាស៊ានឡើងវិញ ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS ព្រៃវែង ក្រុងព្រៃវែង ខេត្តព្រៃវែង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានការបកស្រាយខុសពីការពិត ទៅលើការប្រជុំកំពូលពិសេសអាស៊ានអាមេរិក ដែលគ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី២៨-២៩ ខែមីនា ខណៈដែលមនុស្សមួយចំនួនបកស្រាយថា ប្រធានអាស៊ាន មិនយល់ស្របក្នុងការប្រជុំរវាងអាស៊ាននិងអាមេរិកនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជាសមាជិកម្នាក់និងជាប្រធានអាស៊ាន ប៉ុន្តែប្រធានអាស៊ាននេះគ្មានសិទ្ធក្នុងការកំណត់កាលបរិច្ឆេទនោះទេ ប្រធានអាស៊ានមានសិទ្ធត្រឹមតែបញ្ជេញយោបល់លើការសម្របសម្រួលអំពីពេលវេលា ដើម្បីមានកុងសង់ស៊ីសក្នុងចំណោមអាស៊ានទាំង១០។

សម្តេចតេជោ បានឱ្យដឹងថា កម្ពុជាជាប្រធានអាស៊ាន ប៉ុន្តែក្នុងអាស៊ានគេបានបែងចែក ឱ្យប្រទេសមួយៗទទួលខុសត្រូវក្នុងការសម្របសម្រួលរវាងអាស៊ាន ខណៈដែលកិច្ចប្រជុំកំពូលរវាងអាស៊ាន-អាមេរិកគឺប្រទេសឥណ្ឌូនេស៊ី ដើរតួនាទីជាអ្នកសម្របសម្រួលពេលវេលារវាងអាស៊ាន-អាមេរិក។

សម្តេចតេជោ បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកបានប្រកាសថ្ងៃទី២៨-២៩ ខែមីនា ប្រជុំកំពូលរវាងអាស៊ាន-អាមេរិក គឺនៅពេលដែលឥណ្ឌូនេស៊ីមិនទាន់បានសម្របសម្រួលជាមួយសមាជិកអាស៊ាននោះទេ ហើយនៅពេលដែលឥណ្ឌូនេស៊ីធ្វើការសម្របសម្រួលជាមួយសមាជិកអាស៊ាន ខណៈដែលមានប្រទេស៤មិនអាចទៅចូលរួមប្រជុំនៅថ្ងៃនោះបាន។ បន្ថែមពីនោះទៀត មានប្រទេសមួយចំនួន បានស្នើសុំឱ្យប្រជុំថ្ងៃទី២៦-២៧ ខែមីនាជំនួសវិញ ប៉ុន្តែខាងអាមេរិកបានប្រាប់វិញថា ថ្ងៃនោះមិនអាចប្រជុំបាន នោះទេ ដូច្នេះជម្រើសដ៏ល្អ ភាគីទាំង២ស្នើលើកពេលប្រជុំ និងធ្វើការសម្របសម្រួលតាមក្រោយ។

« យើងមិនដឹងថាកិច្ចប្រជុំអាស៊ាន-អាមេរិកនឹងកើតឡើងនៅពេលណា ទុក លទ្ធភាពឱ្យឥណ្ឌូនេស៊ីធ្វើការ នៅពេលដែលមានកុងសង់ស៊ីរួចហើយទើបយើងរៀបចំ អំពីពេលវេលាជាក់លាក់ម្តងទៀត រវាងអាស៊ាន-អាមេរិក អ៊ីចឹងកុំភាន់ច្រឡំថា ប្រធានអាស៊ានមិនព្រមប្រជុំ អាស៊ាន-អាមេរិក អ្នកទទួលបន្ទុកគឺឥណ្ឌូនេស៊ីក្នុងការសម្របសម្រួល ប្រធានអាស៊ានគឺជាសមាជិកអាស៊ានមួយ ដែលត្រូវធ្វើការសម្របសម្រួលក្រោមភាពជាអ្នកសម្របសម្រួលរបស់ឥណ្ឌូនេស៊ីតែប៉ុណ្ណោះ អ៊ីចឹងសង្ឃឹមថាលោកបណ្ឌិត សាស្ត្រាចារ្យ គឺរៀនយល់ពីអាស៊ាន » ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!