ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បង្ហាញអំពីផលប៉ះពាល់ខ្លះៗបន្ទាប់ពីអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងផលប៉ះពាល់លើសុខភាព បន្ទាប់ពីអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ក្នុងរង្វង់ពី២៣% ទៅ២៦% គឺមានបញ្ហាផ្លូវចិត្ត បាក់ទឹកចិត្ត និងឆាប់ព្រួយជាដើម។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ៖ “យោងតាមការសិក្សា របស់អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្របរទេសមួយចំនួនលើអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ មួយចំនួន គេសង្កេតឃើញថា មានប្រហែលជា២៣-២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្ត ហើយទន្ទឹមនឹងនោះ ភាពឆាប់នឿយហត់ ឬមានអារម្មណ៍មិនសូវមានកម្លាំងកំហែង ហើយមួយចំនួនទៀត ក៏មានការឆាប់ទទួលបាននូវការឆ្លងជំងឺកូវីដ-១៩ឡើងវិញផងដែរ។ ករណីនេះ អាស្រ័យលើសរីរាង្គរបស់បុគ្គលម្នាក់ៗដែលមានការឆ្លើយតប និងការវិវត្តកើតមានមិនដូចគ្នានោះឡើយ ជាពិសេស ស្ថានភាពនៃអង់ទីគ័ររបស់បុគ្គលឆ្លើយតបទប់ទល់ទៅនឹងជំងឺនេះ ហើយក៏អាស្រ័យលើស្ថានភាពដែលបុគ្គលបានឆ្លងកាត់សភាពជំងឺស្រាល ឬជំងឺធ្ងន់ធ្ងរផងដែរ”។

ជាមួយគ្នានេះ ការសិក្សាក៏បានបង្ហាញថា បុគ្គលអាចមានរោគសញ្ញាដែលនៅសេសសល់បន្តក្នុងរយៈពេលប្រហែលមួយឆ្នាំ ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ-១៩ (បុគ្គលខ្លះក៏មិនមានបញ្ហានេះដែរ) ដែលគេសង្កេតឃើញមានដូចជា ឆាប់នឿយហត់ ឬមានអារម្មណ៍ថាដូចជាខ្សោយជាងមុនពេលឈឺ ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាក ដកដង្ហើម ឬមានអារម្មណ៍ថា ដូចជាថប់ៗដង្ហើម បន្តនៅក្អកខ្លះៗ អាចឈឺសន្លាក់ដៃជើង អាចមានឈឺដើមទ្រូងខ្លះៗ មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់ ឈឺសាច់ដុំ ឬឈឺក្បាល បេះដូងដើរញាប់ជាងមុន និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម។

លោកជំទាវបានបន្ថែមផងដែរថា រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយ:ពេល៦ខែ ទៅ ១២ខែ ឬអាចខ្លីជាងនេះ ឬក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយ។

ក្នុងន័យនេះ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ត្រូវចេះធ្វើលំហាត់ប្រាណ ព្រមទាំងចេះបន្ធូរអារម្មណ៍ និងកែលម្អបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្ដោយខ្លួនឱ្យមានការឆ្លងកូវីដ-១៩ ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គល ដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោម ជាដើម។ អ្នកវិទ្យាសាស្ត្រ ក៏មិនទាន់អាចបញ្ជាក់ឱ្យដឹងបានផងដែរថាតើផលប៉ះពាល់សំខាន់ៗអ្វីខ្លះទៀតលើសរីរាង្គ បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងកម្រិតណានោះ និងក្នុងរយ:ពេលយូរប៉ុណ្ណានោះនៅឡើយទេ ដែលតម្រូវឱ្យមានការសិក្សាច្បាស់លាស់ជាបន្តបន្ទាប់ទៀតផងដែរ។

ក្នុងឱកាសនេះ លោកជំទាវ បានរម្លឹកផងដែរថា សម្រាប់ជំងឺកូវីដ-១៩ ជាពិសេសពពួកបំប្លែងថ្មីអូមីក្រុងនេះ សូមបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងថា លទ្ធភាពវ៉ៃលុករបស់វាមកលើសរីរាង្គកាយមនុស្ស អាចកើតមានមិនអាចមើលរំលងបានឡើយ ហើយជំងឺកូវីដ-១៩ ក៏មិនមែនជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា និងច្បាស់ជាមិនមែនជាជំងឺដែលសាមញ្ញពេកនោះដែរ ថ្វីត្បិតតែវាមានលក្ខណៈដូចជាស្រាល ដោយមួយចំណែកធំដោយសារឥទ្ធិពលបានមកពីការស្រោចវ៉ាក់សាំងបានច្រើននៅក្នុងសហគមន៍។ សូមកុំភ្លេចថា សរីរាង្គកាយយើង ប្រហែលជានឹងអាចមានការប៉ះពាល់សុខភាពទោះតិចក្តី ឬច្រើនក្តី ក្រោយពីបានឆ្លងជំងឺកូវីដ-១៩ ប្រសិនបើយើងមិនមានកងការពារក្នុងខ្លួនយើងរឹងមាំទេនោះ។

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នាពេលនេះ នឹងជួយពង្រឹងកងការពារនេះ ដើម្បីទប់ទល់ពីការវ៉ៃលុកធ្ងន់ធ្ងរលើសរីរាង្គបុគ្គល និងជួយសង្គ្រោះអាយុជីវិតមនុស្សផងដែរ។ ដោយសារបញ្ហាសំណល់ផលប៉ះពាល់សុខភាពដែលអាចកើតមានយូរអង្វែងដូចបានជម្រាបជូនខាងលើនេះ និងដោយសារជំងឺកូវីដ-១៩នេះ ក៏បានធ្វើឱ្យមានការស្លាប់បាត់បង់ជីវិតបានផងដែរនោះ អ្វីដែលសំខាន់បំផុត និងជាការល្អប្រសើរបំផុតសម្រាប់សុខភាពបងប្អូននាពេលនេះ និងតទៅមុខ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចាំបាច់ត្រូវតែបន្តរួមគ្នានាំគ្នាការពារកុំឱ្យមានការឆ្លងវីរុសកូវីដ-១៩នេះ មកបុគ្គល ឬឆ្លងទៅក្រុមគ្រួសារខ្លួន និងឆ្លងចូលរាតត្បាតក្នុងសហគមន៍ ដោយចាំបាច់ត្រូវបន្តអនុវត្ត ឱ្យបានម៉ត់ចត់នូវវិធានការ “៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ” ឱ្យបានគ្រប់ៗគ្នា។

ដើម្បីបង្កើននូវកងការពារក្នុងសរីរាង្គរបស់បុគ្គល និងចៀសផុតពីផលវិបាកនានាពីជំងឺដ៏កាចសាហាវនេះ លោកជំទាវ ក៏បានជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វាក់សាំងដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ហើយអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Jonhson&Johnson បានមួយដូសហើយនោះ ក៏សូមទៅទទួលយកវាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗផងដែរ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!