ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរពីគំនិតច្នៃប្រឌិតរបស់យុវជនខ្មែរ ដែលយកសម្បកពោតមកច្នែជាផ្កាតាំងលម្អយ៉ាងស្រស់ស្អាត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរពីគំនិតច្នៃប្រឌិតរបស់យុវជនខ្មែរ ដែលយកសម្បកពោតមកច្នែជាផ្កាតាំងលម្អយ៉ាងស្រស់ស្អាត ដោយ សារតែសម្បកពោតត្រូវបានគេមើលរំលង និងមិនមាន តម្លៃអ្វីនោះឡើយ ។

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឱ្យមន្ត្រីយកព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ជូនកន្ត្រក់ផ្កាដែលទទួលបានពីហាងផ្កាខ្មែរ និងគោរពសុំអនុសាសន៍ណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីឱ្យក្រុមការងារអនុវត្តន៍ការងារកាន់តែល្អប្រសើរជាងមុន សម្រាប់បម្រើដល់ការស្តាប់និងទស្សនារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិ ទាំងវិទ្យុជាតិកម្ពុជា វិទ្យុជាតិវត្តភ្នំ ហ្វេសប៊ុកផេករបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អេបវិទ្យុជាតិកម្ពុជា និងអេបក្រសួងព័ត៌មាន ។

ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រផលិតផលទាំងអស់ដែលជាស្នាដៃកូនខ្មែរផលិត ដើម្បីជាការលើកទឹកចិត្តដល់យុវជនខ្មែរដ៏ទៃទៀត ក្នុងការចូលរួមកែច្នៃរបស់មិនមានតម្លៃ ឱ្យទៅជាវត្ថុតាំងលម្អដ៏ស្រស់ស្អាត ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដោយសារតែបច្ចុប្បន្ននេះយុវជនម្នាក់ៗ មានការយល់ដឹងច្បាស់ពីបច្ចេកទេសកែច្នៃដ៏សម្បូរបែប និងត្រឹមត្រូវតាមស្តង់ដារយ៉ាងច្បាស់លាស់ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានកោតសរសើរដល់ក្រុមការងារផលិតព័ត៌មានរបស់វិទ្យុជាតិកម្ពុជា ដែលបានផលិតព័ត៌មានថ្មីៗ ប្លែកៗ និងទាន់ពេលវេលា ពីគំនិតច្នៃប្រឌិតរបស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ដាក់ផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាតិ ទំាងវិទ្យុជាតិកម្ពុជា វិទ្យុវត្តភ្នំ ហ្វេសប៊ុកផេករបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អេបវិទ្យុជាតិកម្ពុជា និងអេបក្រសួងព័ត៌មាន ។

ជាងនេះទៅទៀត ឯកឧត្តមក៏បានជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ផលិតព័ត៌មាននេះឱ្យកាន់តែល្អ និងមានគុណភាពបន្ថែមទៀត ដើម្បីបំរើដល់ការស្តាប់និងការទស្សនារបស់ប្រជាពលរដ្ឋ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!