ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖
ក្រុមការងារគ្រូពេទ្យស្ម័គចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននិងកំពុងខិតខំយ៉ាងខ្លាំង ក្នុងការព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រុមការងារគ្រូពេទ្យស្ម័គចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិត ថវិកាបេសកកម្ម ដែលជាបេសកកម្មដ៏មានសារសំខាន់ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺនេះ មិនឱ្យរីករាលដាលចូលក្នុងសហគមន៍។

ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១១ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ៥២០រូប។

ឯកឧត្តមបានបន្តថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបង្កើតឡើងមានរយៈពេល ១០ឆ្នាំហើយ ដែលបានបង្កើតនៅថ្ងៃ០២ ខែធ្នូ ឆ្នាំ២០១២ ក្នុងរយៈពេល ១០ឆ្នាំនេះ ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ និងការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈ ពីសំណាក់ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជំងឺ ទូទៅជូនប្រជាពលរដ្ឋ ដោយឈរលើរបេសកកម្មមនុស្សធម៌ ពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពរដ្ឋដោយឥតគិតថ្លៃនៅទូទាំង រាជធានី-ខេត្ត ដោយពុំគិតពីនិន្នាការនយោបាយ មិនប្រកាន់បក្សពួក ពណ៌សម្បុរ ឬសាសនាអ្វីឡើយ គឺធ្វើឡើងដោយក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ។

ក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានសហការរៀបចំពិធីពិនិត្យ ព្យាបាល និង ផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនាពេលកន្លងមកនេះ ពិតជាមាន សារ:សំខាន់ណាស់ ដែលបង្ហាញពីសមត្ថភាព និងសុឆន្ទៈដ៏មុតស្រួច ក្នុងការឆ្លើយតបតាមគ្រប់ មធ្យោបាយដើម្បីបង្ការ និងគ្រប់គ្រងជំងឺក្នុងសហគមន៏ ជាមួយរាជរដ្ឋាភិបាល ពីព្រោះថាបញ្ហាសុខភាពគឺជាកត្តាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ ដល់ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រូពេទ្យជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកណ្តាល ដែលបានអនុវត្តសកម្មភាពការងារដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់នា ពេលមកន្លងមក ។

ឯកឧត្តមអភិបាល បានប្ដេជ្ញាថា រដ្ឋបាលខេត្តនឹងខិតខំសហការណ៏យ៉ាងពេញទំហឹងចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំខេត្តកណ្ដាល ដើម្បីបន្តសកម្មភាពមនុស្សធម៌នេះ សម្រាប់ជាប្រយោជន៏ ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ស្របតាមគោលនយោបាយចតុកោណរបស់ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ។

លោកវជ្ជបណ្ឌិត គួយ ប៊ុនធឿន អនុប្រធានប្រតិបត្តិទទួលបន្ទុក ប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានមន្ទីរសុខាភិបាលនៃ រដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ថា ក្រុមការងារគូ្រពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ១,២៥៨ នាក់ បានទទួលឱ្យចូលរួមជាមួយ គណៈកម្មការធិការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ។

រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ១,២៥៨ នាក់ បាន ចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាក់ ជូនប្រជាពលរដ្ឋបានប្រមាណ ៣,៦០១,៣១៤ ដូស ក្នុង១២ រាជធានី-ខេត្ត ក្នុងនោះ នៅខេត្តកណ្តាលបានចំនួនប្រមាណ ៦០,០៤៥ ដូស ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!