ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុង វត្តសំរោងរ័ត្ន ខេត្តតាកែវ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុង វត្តសំរោងរ័ត្នស្ថិតក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សូមអបអរសាទរចំពោះសមិទ្ធផលទាំងអស់នេះដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួបរួមសាមគ្គីគ្នាកសាងទ្បើង សម្រាប់តម្កល់ទុកជាកេរដំណែលក្នុងព្រះពុទ្ធសាសនា និងសម្រាប់ប្រជាពលរដ្ឋទាំងអស់បានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ សមិទ្ធផលទាំងនេះ ក៏ជាតំណាងនៃការរីកចម្រើនរបស់ប្រទេសជាតិក្រោមនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ ទូទាំងផ្ទៃប្រទេស និងបង្កើតភាពសុខដុមរមនាសម្បូរសប្បាយ ជាការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការរស់នៅ ប្រកបការងារតូចធំ និងធ្វើបុណ្យទាន តាមជំនឿសាសនារៀងៗខ្លួន ព្រមជាមួយនឹងលទ្ធភាព ចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូលឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ព្រមទាំងសមាជិក សមាជិកា បានកសាងបុណ្យកុសលធំធេងណាស់ តាមរយៈការប្តូរផ្តាច់យកជីវិតជាដើមទុនក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាពីមាត់ជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរបបនេះបានបង្ខំឱ្យពលរដ្ឋធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបង្កការកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ដោយគ្មានត្រាប្រណី។ ព្រឹត្តិការណ៍បន្ទាប់ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានជួយប្រជាពលរដ្ឋឱ្យចាកចេញពីភ្នក់ភ្លើងសង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខែ្មរ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលបាននាំទៅរកការបញ្ចប់សង្គ្រាមផ្ទៃក្នុងនៅទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស ដែលមិនធ្លាប់មានឡើយក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនេះ។ នៅក្នុងគ្រោះវិបត្តិនៃជំងឺកូវីដ-១៩ ដែលជាហេតុការណ៍ថ្មីៗនេះ គឺការបញ្ចប់វិនាសកម្មបង្កឡើងដោយជំងឺកូវីដ-១៩ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែដោយសារ សម្តេចតេជោ បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្របានរហ័សត្រឹមត្រូវ និងប្រកបដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវ ទាំងក្នុងការទិញវ៉ាក់សាំង និងរៀបចំការព្យាបាលជូនប្រជាពលរដ្ឋ។ ប្រសិនបើការសង្គ្រោះមានភាពយឺតយ៉ាវ នោះមហាវិនាសកម្មទាំងបីធំៗខាងលើនេះ ប្រហែលជាអាចនឹងលេបត្របាក់យកជីវិតប្រជាពលរដ្ឋច្រើនសន្ធឹកសន្ធាប់ជាងដែលបានកើតមានទ្បើងមកនេះ ហើយក៏នឹងបង្កជាផលវិបាកតជំនាន់ផងដែរ។

ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺជាបុគ្គលសំខាន់ណាស់ក្នុងការកំណត់ទិសដៅអនាគត ធានាស្វែងរកសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន។ ក្នុងន័យនេះ សម្តេចតេជោ ដែលជាឥស្សរជននយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ បានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ។ ភាពប្រត្យក្ស និងសច្ចធម៌នេះ ពិតជាបានបង្ហាញថា សម្តេចតេជោ មានគុណធម៌ និងគុណសម្បត្តិលើសលប់ក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល ដែលខុសស្រឡះពីអ្នកនយោបាយអគតិមួយចំនួន ដែលមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងសង្គមជាតិខ្លួនឯង។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!