ទាន់ហេតុការណ៍
ឃ្លាំងរោងចក្រមួយកន្លែងសាងសង់ រំលោភលើចិញ្ចែមផ្លូវ សាធារណៈ​ មិនទាន់ឃើញធ្វើការរុះរើ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ នឹងកិច្ចសន្យារបស់ខ្លួន ផ្គើន នឹងញញួរប្រជាជន​របស់ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ...=>ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>‏លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបន្តបង្ក្រាប Scam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ=>តើគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញសម្រាប់មន្រ្តីអាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងមានអ្វីខ្លះ?=>កម្លាំងមន្ទីរបរិស្ថានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់បាន១គ្រឿងនៅស្រុករវៀង=>ឯកឧត្ដម​ នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ=>ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ=>សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះតេតុមាលា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!
0

សម្ដេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងហួសសុពលភាព​ជូនប្រជាពលរដ្ឋឡើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ប្រកាសមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង សម្រាប់ការពារជំងឺកូវីដ១៩ ដែលហួសសុពលភាព​ជូនប្រជា​ពលរដ្ឋឡើយ។

​ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃ ទី០៧ ខែមីនា ​ឆ្នាំ២០២២ ​សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “អាហ្នឹង​ដូចជាគេយកវ៉ាក់សាំងយកមកបោះចោលក្នុងស្រុកយើង ខ្ញុំអត់ឱ្យចាក់ទេ ដែលវ៉ាក់សាំងខ្លះ​អស់សុពលភាពនៅចុងខែ៣ បើអស់សុពលភាពចុងខែ៣ យើងទទួលយកអត់បានទេ ពីព្រោះឡូវពេលវេលាមកដល់ក៏មិនទាន់ជាក់លាក់”។

សម្ដេចតេជោបានស្នើឱ្យក្រសួង​សុខាភិ​បាល ត្រូវពិភាក្សា និងជជែកគ្នាឡើងវិញជាមួយដៃគូ ដែលត្រូវផ្ដល់វ៉ាក់សាំងមកឱ្យកម្ពុជា។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “កាលពីសួរយោបល់ខ្ញុំសួរក្នុងខែ២ ឥឡូវវាចូលថ្ងៃទី០៧ ខែ​មីនាហើយនេះ ស្អែកនេះ ៨មីនា សិទ្ធិនារីហើយ។ អីចឹងសូមជជែកឡើងវិញ ប្រសិនបើវ៉ាក់​សាំងហ្នឹងវានៅមានសុពលភាពត្រឹម​ចុងខែ៣ តែបើអាខែ៤ អាចយក បើចុងខែ៣ មិនអាច​យកទេ គឺយកមិនទាន់ទេ។ អីចឹងសុំចរចាអាហ្នឹងឡើងវិញ។”

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា បើយកវ៉ាក់សាំងមកគ្រាន់តែឱ្យប្រជា​ពល​រដ្ឋកម្ពុជាចាក់វ៉ាក់សាំង ហើយការចាក់វ៉ាក់សាំងសុវត្ថិភាពពេញមួយប្រទេស អត់មានអ្នក​ណាម្នាក់ស្លាប់ដោយការចាក់វ៉ាក់សាំងនោះទេ។ ប៉ុន្ដែឥឡូវបែរជាយើងចាក់វ៉ាក់​សាំងធ្វើឱ្យ​ស្លាប់មនុស្ស ឬក៏វ៉ាក់សាំងខ្វះសុវត្ថិភាពទៅវិញ ដែលវាអត់សមហេតុសមផល នៅពេលដែល​ប្រជាពលរដ្ឋលើកឡើងថា ថ្នាំ ឬវ៉ាក់សាំងហួសសុពលភាព យកទៅចាក់ទៀត វារឹតតែ​ពិបាក។ សម្ដេចតេជោក៏បានអរគុណចំណោះមិត្ដភក្ដិ និងដៃគូដែលបានផ្ដល់វ៉ាក់សាំងជូន​មកកម្ពុជា ក៏ប៉ុន្ដែបើយើងយកវ៉ាក់សាំងដែលហួសសុពលភាពចាក់ជូនប្រជាពលរដ្ឋ នោះប្រជា​ពល​រដ្ឋនឹងជេរយើងវិញ។

សម្ដេចតេជោក៏បានសង្កត់ធ្ងន់ថា ប្រសិនបើមានរឿងអីកើតឡើងដោយវ៉ាក់សាំងគឺងាប់​បណ្ដោយ ខូចឈ្មោះកងទ័ពអាវស ទៀត និងបង្កើតជារឿង”៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!