ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

លោកវរសេនីយ៍ឯក ហេង សុផល អធិការស្រុកល្វាឯមដឹកនាំកម្លាំងចុះបង្ក្ត្រាប ករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ថ្ងៃទី០៣ខែមីនាឆ្នាំ២០២២វេលាម៉ោង ១៥ និង ៣០ នាទី

កើតហេតុស្ថិតនៅភូមិផ្លូវត្រីឃុំថ្មគរ ស្រុកល្វាឯម ខេត្ត កណ្តាល។

ជនសង្ស័យទាំង០៣នាក់៖
១-ឈ្មោះកងបូរិន ភេទប្រុសអាយុ ៤០ ឆ្នាំមុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរស្រុកល្វាឯមខេត្ត កណ្ដាល(ឃាត់ខ្លួន)។

២-ឈ្មោះ ប៉ិច សុវណ្ណភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរស្រុកល្វាឯម ខេត្ត កណ្ដាល(ឃាត់ខ្លួន)។

៣-ឈ្មោះសុទ្ធ សីយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិសំរោង ឃុំទឹកឃ្លាំងស្រុកល្វាឯម ខេត្ត កណ្ដាល(ឃាត់ខ្លួន)។

លោក ហេង សុផលបានឲ្យដឹងថាវត្ថុតាងចាប់យកបានរួម៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ០៤ កញ្ចប់ ( កញ្ចប់មធ្យម០២ និងកញ្ចប់តូច០២ )

២-សំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។

៣-ទូរស័ព្ទចំនួន០១គ្រឿង។

៤-ម៉ូតូចំនួន០២ គ្រឿង។

លោកអធិការស្រុកល្វាឯមបបានបន្តថា នៅថ្ងៃកេីតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ទឹកឃ្លាំងបានហៅ ជនសង្ស័យឈ្មោះ សុទ្ធសីយ៉ាដែលជាមុខសញ្ញា ប្រើប្រាស់សកម្ម នៅចំណុចកើតហេតុដើម្បីត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន១កញ្ចប់តូច ហើយបានធ្វើការសួរនាំឈ្មោះ សុទ្ធ សីយ៉ា បានឆ្លើយថាថ្នាំញៀន០១ កញ្ចប់តូចនេះគឺខ្លួនបានទិញពីឈ្មោះ វណ្ណ នៅផ្ទះរបស់ឈ្មោះ វណ្ណ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្រោយមកកំលាំងប៉ុស្តិ៍នគរបាល ទឹកឃ្លាំងបានរាយការណ៏មកលោក អធិការដើម្បីស្នើរកំលាំងជំនាញ ជួយអន្តរាគមន៍បន្ថែមភ្លាមៗនោះ លោក អធិការបាន បញ្ជាផ្ទ្ទាល់មកកំលាំង ជំនាញគ្រឿងញៀនស្រុក សហការណ៍ ជាមួយ កំលាំងប៉ុស្តិ៍ថ្មគរនិង កំលាំងប៉ុស្តិ៍ ទឹកឃ្លាំងបានទៅនាំខ្លួនឈ្មោះប៉ិច សុវណ្ណមកសួរនាំទៀត។ នៅចំពោះមុខ សមត្ថកិច្ចឈ្មោះ ប៉ិច សុវណ្ណ បានឆ្លើយថាថ្នាំដែលខ្លួនលក់អោយទៅឈ្មោះ សុទ្ធ សីយ៉ា គឺខ្លួនបានយកពី ឈ្មោះបូរិនគឺរាល់ពេលដែលមានគេទិញគឺខ្លួន យកលុយមកអោយបូរិននៅផ្ទះរបស់ ឈ្មោះ រិន ហើយយកថ្នាំ ទៅអោយគេ បន្ត ។

ភ្លាមៗនោះកំលាំងជំនាញនិងប៉ុស្តិ៍បានទៅឃាត់ខ្លួនឈ្មោះកង បូរិន នៅចំណុចផ្ទះរបស់ ឈ្មោះ បូរិនហើយត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន០២កញ្ចប់មធ្យមនៅក្នុងហោប៉ៅខោ រួចបន្ត ត្រួតពិនិត្យ បន្ទប់ដេករបស់ឈ្មោះ បូរិនក៏បានប្រទះឃើមានថ្នាំញៀនចំនួន០១កញ្ចប់តូចទៀត រួមទាំង ស្បោងតូចៗសំរាប់ វេចខ្ចប់ថ្នាំញៀននៅលើគ្រែពូកដេករបស់ឈ្មោះ បូរិន ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ កង បូរិនបានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចនគរបាលថាខ្លួនគឺពិតជាបានអោយថ្នាំញៀនទៅអោយ ឈ្មោះ វណ្ណប្រាកដមែនចំពោះថ្នាំញៀនគឺខ្លួនបានទិញពីមនុស្សមិនស្គាល់ឈ្មោះ នៅ ម្តុំ ផ្សារកណ្តាល ក្នុងរាជធានី ភ្នំពេញ។

ចំពោះជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាន កសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!