ទាន់ហេតុការណ៍
អាជីវករផ្សារស្ទឹងមានជ័យ និងពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី១ អបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ចំពោះគម្រោងសាងសង់ដំបូលផ្សារ និងហេដ្ឋារចនាសម្ព័នឡើងវិញ=>សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន=>ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំសសរ១០០ ខេត្តក្រចេះ=>មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!
0

ប្រទេសម៉ាឡេស៊ីនឹងលើកលែងការធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរមួយចំនួន

ចាប់ពីថ្ងៃទី៣ ខែមីនា អ្នកដំណើរពីបរទេសដែលទៅដល់ប្រទេសម៉ាឡេស៊ីតាមរយៈកម្មវិធីជាក់លាក់មួយចំនួននឹងមិនតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ទេក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការទៅដល់របស់ពួកគេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក ឃែរី ចាម៉ាលូដឌីន បាននិយាយកាលពីថ្ងៃទី២៨ ខែកុម្ភៈថា នីតិវិធីថ្មីបានអនុវត្តចំពោះភ្ញៀវទេសចរដែលចូលមកក្នុងប្រទេសម៉ាឡេស៊ីតាមរយៈកម្មវិធីផ្លូវធ្វើដំណើរសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ (Vaccinated Travel Lane (VTL)) រវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី អ្នកដំណើរដែលមកដល់តាមរយៈមជ្ឈមណ្ឌលច្រកចេញចូលតែមួយ (OSC) សម្រាប់ភ្ញៀវទេសចរអាជីវកម្មរយៈពេលខ្លី និងអ្នកដំណើរដែលមកពីចក្រភពអង់គ្លេស។

លោកបាននិយាយថា ក្រសួងសុខាភិបាល (MOH) ក៏បានលើកលែងនូវលក្ខខណ្ឌនៃតម្រូវការសម្រាប់ការធ្វើតេស្ត RT-PCR ឬ RTK-Ag រកជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរដែលមកដល់ប្រទេសម៉ាឡេស៊ីតាមរយៈកម្មវិធី Langkawi International Tourism Bubble (LITB) មុនពេលចាកចេញពីកោះឡាំងកាវីផងដែរ។

យោងតាមរដ្ឋមន្ត្រីរូបនេះបានឱ្យដឹងថា អ្នកដំណើរទាំងនោះនឹងមិនត្រូវបានតម្រូវឱ្យធ្វើតេស្តដោយខ្លួនឯងនៅថ្ងៃទីពីរ ថ្ងៃទីបួន និងថ្ងៃទីប្រាំមួយបន្ទាប់ពីការមកដល់របស់ពួកគេ ក៏ដូចជាការធ្វើតេស្តរកជំងឺកូវីដ-១៩ ប្រកបដោយវិជ្ជាជីវៈនៅថ្ងៃទីបី និងថ្ងៃទីប្រាំនោះទេ។ អ្នកទេសចរមកពីចក្រភពអង់គ្លេសនឹងត្រូវបានលើកលែងសម្រាប់ការធ្វើតេស្តដោយខ្លួនឯងក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័ក។

ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបាននិយាយថា តម្រូវការសម្រាប់ការធ្វើតេស្ត PCR ក្នុងរយៈពេលពីរថ្ងៃមុនពេលចេញដំណើរ និងភ្លាមៗនៅពេលពួកគេមកដល់ប្រទេសម៉ាឡេស៊ី នៅតែរក្សានៅនឹងកន្លែងដដែល។

លោកបានសង្កត់ធ្ងន់ថា ការបន្ធូរបន្ថយនៃនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) នេះ អនុវត្តចំពោះតែអ្នកដំណើរដែលចូលក្នុងប្រទេសម៉ាឡេស៊ីក្រោមកម្មវិធី VTL, LITB និង OSC ប៉ុណ្ណោះ ដោយលោកបាននិយាយបន្ថែមថា SOP និងពិធីសារផ្សេងៗទៀតនៅតែជាធរមានសម្រាប់អ្នកទេសចរដែលចូលក្នុងប្រទេសម៉ាឡេស៊ីក្រៅពីកម្មវិធីទាំងបីខាងលើ៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!