ទាន់ហេតុការណ៍
ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!=>សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត!
0

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិ បាលបញ្ជាក់ថា ការយកឱសថប្រឆាំងជំងឺកូវីដ១៩ ប្រភេទ Molnupiravir មកលេបមុនពេលវិជ្ជមានកូវីដ អាចបង្កគ្រោះថ្នាក់ដល់សុខភាព

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាលបញ្ជាក់ថា ការយកឱសថប្រឆាំងជំងឺកូវីដ ១៩ប្រភេទ Molnupiravir មកលេបមុនពេលវិជ្ជមានកូវីដ អាចបង្កគ្រោះថ្នាក់ដល់សុខ ភាព ព្រោះឱសថព្យាបាលកូវីដ១៩ មានប្រសិទ្ធភាពទៅ លើ តែអ្នកជំងឺដែលធ្វើតេស្តមានវិជ្ជមានកូវីដតែប៉ុណ្ណោះ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណបន្ថែម ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្រប ខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ឱសថព្យាបាលជំងឺកូវីដ១៩ MOLNATRIS ឬ Molnupiravir គឺជាថ្នាំសម្រាប់តែព្យាបាលតែប៉ុ ណ្ណោះ មិនមែនជាថ្នាំសម្រាប់លេបបង្ការទុកជាមុន ដើម្បីការពារកុំឱ្យឆ្លងកូវីដ ឬមុនពេលធ្វើតេស្តរកកូវីដ១៩នោះទេ ព្រោះការប្រើប្រាស់បែប នេះ នឹងបង្កឱ្យមានគ្រោះថ្នាក់ទៅដល់សុខភាព។

លោកជំទាវបន្តថា ក្រសួង សុខាភិបាលបានធ្វើការណែ នាំ ក្រើនរំលឹកអំពីនីតិវិធីស្តង់ ដារ ដែលត្រូវប្រកាន់យក និងអនុវត្តសម្រាប់ការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះសម្បែង ហើយនៅក្នុងនោះ ថ្វីត្បិតតែមានការលើក ឡើងអំពីការប្រើប្រាស់នូវឱសថMolnupiravirក៏ពិត មែន ប៉ុន្តែការដាក់ឱ្យប្រើប្រាស់ឱសថនេះ គឺសម្រាប់អ្នកដែលរកឃើញវិជ្ជមានវីរុសកូវីដ ១៩ តែប៉ុណ្ណោះ មិនមែនសម្រាប់ទិញយកលេបការពារកុំឱ្យឆ្លងជំងឺកូវីដ១៩នោះទេ។

លោកជំទាវបានបន្ថែមថា ការ ភ័យខ្លាចនេះ គឺជារឿងត្រឹម ត្រូវ ប៉ុន្តែមិនត្រូវប្រើប្រាស់ថ្នាំខុសពីការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ព្រោះអ្វីដែលសំខាន់ ដើម្បីការពារកុំឱ្យឆ្លងវីរុសនេះ គឺត្រូវរួមគ្នាអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន នោះទើបអាចកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវនេះបាន ។

សំឡេង៖« បងប្អូនយើងមួយ ចំនួនមានវីរុសកូវីដ១៩ បច្ចុប្បន្ននេះ យើងបានរកឃើញជារៀង រាល់ថ្ងៃ ទើបធ្វើឱ្យពួកគាត់មានការភ័យខ្លាចខ្លាំងពេក ប៉ុន្តែក្នុងនោះការព្រួយបារម្ភ គឺជាការត្រឹមត្រូវ ហើយក៏ប៉ុន្តែយើងមិនត្រូវភ័យពេកហើយក៏មិនត្រូវហ៊ានពេកនោះដែរអ៊ីចឹងអ្វីដែលជាកត្តាសំខាន់គឺការការពារខ្លួនយើងទេ ហើយការដែលយើងនាំគ្នាសម្រុកទៅទិញឱសថ Molnupiravir ថ្វីដ្បិតតែយើងមិនទាន់រកឃើញវិជ្ជមានវីរុសកូវីដ១៩ផង ហើយយើងទៅទិញឱសថនោះយកមកប្រើប្រាស់ វាអត់ត្រឹមត្រូវនោះទេ គឺវាខុសលក្ខណៈបច្ចេក ទេសទៅហើយ។ ហើយខ្ញុំសូមបញ្ជាក់ទៀតថាឱសថនេះ មិនមែនយកទៅលេបដើម្បីការពារទេ ឱសថនេះគឺសម្រាប់អ្នកនៅពេលណា ដែលគាត់ធ្វើតេស្តរហ័សឃើញថាមានពីរឆ្នូតគឺមានវិជ្ជមានកូវីដ១៩ អ៊ីចឹងការ ណែនាំរបស់ក្រសួងសុខាភិ បាល គឺសុំឱ្យគាត់ចាប់ផ្ដើមដើម្បីពិសាថ្នាំMolnupiravir ក្នុងរយៈពេល៥ថ្ងៃ ។»

លោកជំទាវរដ្ឋលេខាធិការក្រើនរំលឹកថា ទោះបីជាប្រជា ពលរដ្ឋសម្រុកទិញឱសថ Molnupiravirដើម្បីយកមកស្តុកទុក ប៉ុន្តែប្រជាពលរដ្ឋខ្វះនូវការអនុវត្តន៍វិធានការការពារ ដូចនេះលទ្ធភាពនៃការឈឺ របស់ក្រុមគ្រួសារ នឹងមានគ្រប់ពេលវេលាទាំងអស់។ ដូច្នេះហើយ លោកជំទាវ ទទូចឱ្យប្រជាពលរដ្ឋ ទាំង អស់ត្រូវតែរួមគ្នាការពារធ្វើ យ៉ាងណារួមគ្នាទប់ស្កាត់ល្បឿន នៃការឆ្លងនៃវីរុសកូវីដ១៩ ជាពិសេសប្រភេទអូមីក្រុងនេះ កុំឱ្យឆ្លងទៅក្នុងសហគមន៍លឿនពេក ព្រោះនៅពេលដែលឆ្លងលឿន គឺពិបាកក្នុងការគ្រប់គ្រង។

លោកជំទាវអំពាវនាវយ៉ាងទទូច ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ដោយត្រូវបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ រួមជាមួយនឹងការទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវរៀនរស់ជាមួយនឹងវត្តមានវីរុស- ១៩ តាមគន្លងប្រក្រតីភាពថ្មី ខណៈដែលមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងនេះ មានវិសាល ភាពឆ្លងឆាប់រហ័សក្នុងសហគមន៍ និងមានករណីស្លាប់ជារៀងរាល់ថ្ងៃ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!