ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

រដ្ឋមន្រ្ដីក្រសួងព័ត៌មានស្នើភាគីវៀតណាម ជួយសម្របសម្រួលឱ្យទូរទស្សន៍ជាតិកម្ពុជា ខាងផ្នែកបច្ចេកទេស និងអ្នកយកព័ត៌មាន ធ្វើការដកស្រង់បទពិសោធន៍ពីព្រឹត្តិការណ៍ស៊ីហ្គេម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានស្នើដល់ភាគីវៀតណាមជួយធ្វើការសម្របសម្រួលដើម្បីឱ្យភាគីកម្ពុជា ខាងផ្នែកបច្ចេកទេស និងអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជាបានទៅធ្វើការដកស្រង់បទពិសោធន៍អំពីព្រឹត្តិការណ៍ស៊ីហ្គេម ខណៈប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ២០២២នេះ។ ការស្នើសុំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ្វីតាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចំានៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ នៅស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានស្វាគមន៍ចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ្វីតាំង នៅកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកនូវរាល់កិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មាន ក៏ជាផ្នែកមួយដែលត្រូវបន្តធ្វើឱ្យកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា ការដកស្រង់បទពិសោធន៍អំពីព្រឹត្តការណ៍ស៊ីហ្គេមរបស់កម្ពុជា ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២២នេះ គឺដើម្បីជាទុកជាបទពិសោធន៍ និងសុំជាកិច្ចសហការក្នុងផ្នែកណាមួយ សម្រាប់កម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តម Nguyen Huy Tang បានសម្ដែងនូវការរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងនោះឯកឧត្ដមបាន លើកពីប្រវត្តិដែលធ្លាប់មកបំពេញកិច្ចការងារនៅកម្ពុជាតាំងពីឆ្នាំ១៩៨០ មកដល់ ពេលនេះមានរយ:ពេលជាង ៤០ ឆ្នាំ ។

ដូច្នេះ ក្នុងអាណត្តិ ការបំពេញបេសកកម្មការទូតនេះ ឯកឧត្តម នឹងប្រឹងប្រែងធ្វើនូវរាល់កិច្ចសហការលើវិស័យព័ត៌មាន នៃប្រទេសទាំងពីរដែលមានស្រាប់ឱ្យបានកាន់តែរឹងមាំបន្តទៅមុខទៀត។ ទន្ទឹមនេះ ភាគីវៀតណាម បានធ្វើការជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងគណ:ប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងព័ត៌មាន ប្រទេសទាំងពីរ វៀតណាម និងកម្ពុជា ក៏ដូចជាអ្នកសារព័ត៌មាន ផងដែរ ។

ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានជំរុញការផ្លាស់ប្តូរឯកសារផ្សព្វផ្សាយពីគ្នាទៅវិញទៅមក ក្នុងទិសដៅប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងឆ្លើយតបជាមួយក្រុមប្រឆាំង ដែល មានបំណងចង់បំបែកបំបាក់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។ ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០២២នេះ គឺជាខួបនៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការលើកទី ៥៥ឆ្នាំ រវាងកម្ពុជា និងវៀតណាម និងខួបលើកទី៤៥ ឆ្នាំ នៃការចេញដំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅរកផ្លូវរំដោះជាតិ ពីរបបខ្មែរក្រហម ។

បើតាមឯកឧត្ដមឯកអគ្គរដ្ឋទូតវៀតណាម សម្រាប់ជាជំហ៊ានបន្តបន្ទាប់ទៅមុខទៀតនោះ គឺការពង្រឹងកិច្ចសហការគ្នា រវាងប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសទាំងពីរ ដើម្បីឱ្យប្រជាជន វៀតណាម និងកម្ពុជាបានកាន់ជិតស្និទ្ធជាមួយគ្នា ហើយអ្វីសំខាន់គឺ ក្នុងទិសដៅផ្លាស់ប្តូរ ការផ្សាយពីប្រព័ន្ធ អាណូឡូក ទៅជាឌីជីថល។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានសម្ដែងនូវការអរគុណចំពោះភាគីវៀតណាម ដែលជានិច្ចកាលតែងតែបានគាំទ្រដល់ដំណើរការស្ដារ និងអភិវឌ្ឍន៍ប្រទេសម្ពុជា តាំងពីដើម រហូតមដល់បច្ចុប្បន្ននេះ ហើយក្នុងនោះ ក៏បានជួយច្រើននៅលើវិស័យព័ត៌មាន ដោយបានធ្វើការបណ្តុះបណ្តាលខាងផ្នែកព័ត៌មាន និងផ្នែកបច្ចេកទេស រួមទាំងបានផ្តល់នូវឧបករណ៍ សម្ភារ ម៉ាស៊ីន ផ្សាយវិទ្យុ និងទូរទស្សន៍ ដល់ក្រសួងព័ត៌មាន កម្ពុជា ដើម្បីដំឡើងនៅតាមបណ្តាខេត្ត រាជធានី ។

ឯកឧត្ដមរដ្ឋមន្រ្ដីសង្ឃឹមថា ភាគីវៀតណាម នឹងបន្តជួយដល់កម្ពុជា លើផ្នែកការងារផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ បន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!