ទាន់ហេតុការណ៍
អាជីវករផ្សារស្ទឹងមានជ័យ និងពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី១ អបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ចំពោះគម្រោងសាងសង់ដំបូលផ្សារ និងហេដ្ឋារចនាសម្ព័នឡើងវិញ=>សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន=>ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំសសរ១០០ ខេត្តក្រចេះ=>មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!
0

ប្រជាជនម៉ាឡេស៊ីរាប់ពាន់នាក់ត្រូវបានភៀសខ្លួនដោយសារគ្រោះទឹកជំនន់

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជាជនប្រហែល ១២ ០០០នាក់នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានគ្រោះទឹកជំនន់នៅក្នុងរដ្ឋភាគខាងជើងរបស់ប្រទេសនេះកាលពីចុងសប្តាហ៍។

ទិន្នន័យផ្លូវការបានបង្ហាញថា ប្រជាជនចំនួន ១១ ៨៣១នាក់កំពុងរស់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់នៅភាគខាងជើងរដ្ឋ Kelantan និងរដ្ឋ Terengganu ដោយគិតត្រឹមម៉ោង ៤:៣០នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានសរសេរនៅក្នុងបណ្តាញសង្គម Facebook ថា អាជ្ញាធរកំពុងត្រូវបានចល័តដើម្បីជម្លៀសជនរងគ្រោះ ដោយលោកបាននិយាយបន្ថែមថា អ្នករងគ្រោះជាច្រើននាក់កំពុងត្រូវបានជួយសង្គ្រោះ និងត្រូវបានបញ្ជូនទៅកន្លែងមានសុវត្ថិភាព។

នាយកដ្ឋានឧតុនិយមរបស់ប្រទេសម៉ាឡេស៊ីបានព្រមានថា អាកាសធាតុអាក្រក់នឹងបន្តកើតមាននៅក្នុងរដ្ឋទាំងនេះ ដោយនឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងឧបទ្វីបជាច្រើន ក៏ដូចជាផ្នែកខ្លះនៃកោះ Borneo ផងដែរ។

ការព្រមានចំពោះកម្លាំងខ្យល់បក់ខ្លាំង និងខ្យល់ព្យុះនៅសមុទ្រ ជាពិសេសនៅសមុទ្រខាងកើត និងចុងខាងជើងនៃច្រកសមុទ្រម៉ាឡាកាក៏ត្រូវបានដាក់ចេញផងដែរ។

នៅពេលមុននេះ ភ្លៀងមូសុងខ្លាំងចាប់ពីពាក់កណ្តាលខែធ្នូដល់ដើមខែមករា បាននាំឱ្យមានគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីក្នុងរយៈពេលជាច្រើនទសវត្សរ៍មក។

ប្រជាជនប្រហែល ៥០នាក់បានស្លាប់ និង ១២៥ ០០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ដោយអាជ្ញាធរបានកត់ត្រានូវការខូចខាតជាង ១,៤៥ប៊ីលានដុល្លារអាម៉េរិក៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!