ទាន់ហេតុការណ៍
អាជីវករផ្សារស្ទឹងមានជ័យ និងពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី១ អបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ចំពោះគម្រោងសាងសង់ដំបូលផ្សារ និងហេដ្ឋារចនាសម្ព័នឡើងវិញ=>សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន=>ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំសសរ១០០ ខេត្តក្រចេះ=>មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!
0

កាស៊ីណូ ដែលស្ថិតនៅច្រកព្រំដែនកម្ពុជា វៀតណាម ក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកអោយប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូន…

ខេត្តព្រៃវែង៖ចេញផ្សាយថ្ងៃ អាទិត្យ ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២២

ប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្ភជាខ្លាំងខណៈពេលទីតាំងបើកសង្វៀនជល់មាន់ក្នុងកាស៊ីណូ{casino HoTel HeRo 777} មួយកន្លែងដែល ស្ថិតនៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងតែបើកអោយពលរដ្ឋខ្មែរ ចូលទៅលេងពពាក់ពពូន នាំគ្នាលេងល្បែងស៊ីសង «ជល់មាន់ អាប៉ោង យូគឺ» យ៉ាងគឃ្លើន បែរជាអាជ្ញាធរមូលដ្ឋានស្រុកនិងខេត្តព្រៃវែងគ្មានវិធានការបង្ក្រាបទៅវិញ។

បើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា៖ កាស៊ីណូទាំងនេះ បានបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺសម្បូរដោយប្រជាពលរដ្ឋខ្មែរ ចេញចូលដូចទៅផ្សារទិញត្រីនិងបន្លែ ដោយគ្មានការខ្លាចញញើតច្បាប់បន្តិចសោះឡើយ។

ប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មានកាន់ អោយអង្គភាពសារព័ត៌មាន យើងអោយដឹងទៀតថា មានទីតាំងល្បែងស៊ីសង កាស៊ីណូ ខាងលើ នេះដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានហ៊ានចុះធ្វើការបង្ក្រាបប្រជាពលរដ្ឋខ្មែរមិនអោយចូលលេងនោះទេ ។
បែជាបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង សម្បូរទៅដោយប្រជាពលរដ្ឋខ្មែរចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។

ប្រជាពលរដ្ឋដែលរស់នៅនៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»ល្បែងជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញប្រជាពលរដ្ឋរវបស់ខ្លួនចូលទៅលេងឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។

ពិសេសកាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

តើលោក សេង ហ៊ាង អធិការស្រុកព្រះស្តេច អាចអនុវត្តតាមបទបញ្ជារនៃចំណុះក្រសួងមហាផ្ទៃបានដែលរឺទេឬនៅតែផ្គើនអោយប្រជាពលរដ្ឋចូលលេងរាល់ថ្ងៃដោយមិនទប់ស្កាប់។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនស្នើរសុំលោក ព្រុំ សន្ធូរ ស្នងការនគរបាលខេត្តព្រៃវែងគួរតែចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ នឹងឲ្យស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ។

ជាពិសេសប្រជាពលរដ្ឋស្នើសុំឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងគួរតែចាត់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពខេត្តចុះពិនិត្យនិងធ្វើការបង្ក្រាបដើម្បីចូលរួមគោរពនិងការពារកុំឱ្យមានការរីករាលដាលពីជំងឺ(កូវីដរឺអូមេក្រុង)!!ហើយប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងខាងលើនឹងធ្វើការបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្ត ដោយមិនឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើអាជ្ញាធរខេត្តព្រៃវែងមានការឃុបឃិតនិងបើកភ្លើងខៀវឡើយ។(វគ្គ១)

ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ­ 

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!