ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

កសិករដាំម្នាស់ទទួលបានជោគជ័យ និង មានជីវភាពល្អប្រ សើរយ៉ាងក្រៃលែង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំៈ កសិករចំនួន៥ភូមិ ក្នុងឃុំទន្លបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានជ្រើសរើសដំណាំដាំម្នាស់វិញម្តង ដោយសារម្នាស់ងាយដាំ ធននឹងអាកាសធាតុ ឲ្យផលល្អ ងាយលក់សម្បូណ៌ទីផ្សារច្បាស់លាស់ ។ ស្ថិតក្នុងដំណាក់ការមន្ត្រីជំនាញមន្ទីរកសិកម្មខេត្ត អាជ្ញាធរដែនដីបានយកចិត្តទុកដាក់ចុះប្រតិបត្តិការបើកវគ្គបណ្តុះបណ្តាលផ្តល់ចំណេះដឹងផ្នែកកសិកម្មដល់ប្រជាកសិករ ជាហេតុ ធ្វើឲ្យកសិករឈានទៅសម្រេចលើវិស័យកសិកម្មនាសម័យទំនើបយើងនេះ ។ ដែលម្នាស់ប្រភេទ ម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ លើផ្ទៃដីមួយហិចតា វាផ្តល់ប្រាក់ចំណូកក្នុងមួយឆ្នាំមិនក្រោម៥ពាន់ដុល្លារនោះទេ ។ ហើយវាបានញាំងឲ្យស្មារតី បងប្អូនប្រជាកសិករសប្បាយរីករាយ អឺងកង ក្នុងការប្រមូលផលម្នាស់ ឆ្នាំ២០២២នេះ ម្នាស់ឲ្យផលល្អជាងឆ្នាំទៅ ។

លោក អ៊ូ ស៊ាងហេង អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ម្នាស់ជារុក្ខជាតិម៉្យាង មានដើមព័ទ្ធជុំវិញដោយធាងលាយឡំដោយធាងមានបន្លារដូចធ្មេញរណា ដែលមានផ្លែរាងមូលទ្រវែងបន្តិច ប្រកបដោយរសជាតិ ជូរអែម និង ផ្អែមស្អិត ដូចប្រភេទម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ គឺម្នាស់ខ្មែរយើងសុទ្ធសាធតែម្តង ។

ម្នាស់ដាំមិនរើសដីទេ ទាំងដីស ដីខ្មៅ និងដីក្រហម ។ល។ គឺដាំបានទាំងអស់ តែវាត្រូវការដីទួលស្រស់ទឹក ទើបវាឲ្យផលល្អ វាធននឹងអាកាសធាតុទាំងក្តៅ និងត្រជាក់ផងដែរ ហើយវាមិនត្រូវការដីដក់ទឹក និងជាំទឹកដែរ ។ ក្នុងដី១ហិចតា យើងដាំបានម្នាស់ចំនួន៦ម៉ឺនដើម ជាទូទៅនៅដើមខែ៣ខាងមុខនេះ កសិករចាប់ផ្តើមចុះដាំហើយ ដោយប្រើរយៈពេល១ឆ្នាំពេញទើបវាឲ្យផល ។ ពេលប្រមូលផល គេលក់គិតជាឡូ ១ឡូមាន១២ផ្លែ ជាប្រភេទលេខ១ តម្លៃ២ម៉ឺន និង៣ពាន់រៀល ដែលចែកចេញជា១១ប្រភេទ ហើយប្រភេទលេខ១១ ជាប្រភេទម្នាស់គ្រាប់បែក ក្នុង១ថង់មានចំនួន៤០ផ្លែ តម្លៃ៦ពាន់រៀល ។

លោកស្រី ប៊ុល លីន អាយុ៣៩ឆ្នាំ រស់នៅភូមិអំពិលជ្រុំដែរ បានឲ្យដឹងដែរថា ចំពោះទីផ្សារម្នាស់មិនពិបាកលក់ទេ មានម៉ូយមកទទួលទិញដល់ទីផ្សារតែម្តង យកទៅលក់នៅ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងទីក្រុងភ្នំពេញ ។ល។ មានទីផ្សារច្បាស់លាស់ ម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ ប្រកបដោយរសជាតិផ្អែមឆ្ងុយឆ្ងាញ់ ក្នុង១ហិចតាវាឲ្យផលបាន១ម៉ឺនដុល្លារ កសិករផាត់សោហ៊ុយ ពលកម្ម កសិករអាចរកប្រាក់ចំណូលបានមិនក្រោម ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ។ ឥលូវកសិករ ចាប់ផ្តើមបោះបង់ពីការដាំដំឡូង ចំប៉ី មកដាំម្នាស់វិញម្តងហើយ ។

លោក ភិន ឈុន ជាមេឃុំទន្លេបិទ បានឲ្យដឹងដែរថា កសិករដាំម្នាស់មានចំនួន ៥ភូមិ រួមមាន.ភូមិអំពិលជ្រុំ ភូមិភ្នំ ភូមិតាអ៊ុយ ភូមិជ្រោយស្រឡៅ និងភូមិអន្លង់ពោង ដែលមានផ្ទៃដីដាំម្នាស់ ចំនួន៣៥ហិចតា ។ នាពេលកន្លងមកយើងមាន មេភូមិ ក្រុមប្រឹក្សាឃុំ និងមន្ត្រីខាងកសិកម្មខេត្ត បានបើកវគ្គបណ្តុះបណ្តាលបង្រៀនដល់កសិករការដាំដំណាំគ្រប់ប្រភេទ និងផ្តល់បច្ចេកទេស ទាំងការពិនិត្យដី ការប្រើប្រាស់ជីធម្មជាតិ ការប្រើថ្នាំកំចាត់សត្វល្អិត ការជ្រើសរើសពូជដំណាំ ការថែរក្សាពូជ ការប្រមូលផល ការវេចខ្ចប់ ជាដើម ។ ព្រមទាំងការជ្រើសរើសដំណាំតាមតម្រូវការទីផ្សារ និងដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ ។ កត្តាទាំងអស់ហើយ ដែលបានជម្រុញឲ្យបងប្អូនប្រជាកសិករទទួលបាននូវភាពជោគជ័យក្នុងវិស័យកសិកម្ម ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!