ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យតំបន់បូជនីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន និងនាំយកអំណោយសម្តេចតេជោ ចែកជូនពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ២០០គ្រួសារ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានដឹកនាំប្រតិភូថ្នាក់ខេត្ត-ស្រុក អញ្ជើញចុះពិនិត្យទីតាំងបូជនីយដ្ឋានប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកន រួមមានកស្សិនទឹកខាងលិច និងបឹងប្រាក់ (ជាទីកន្លែងផលិតប្រាក់ស្លឹងខ្មែរតាំងពីសតវត្សទី១៥ ដល់ដើមសតវត្សទី២០) រួមទាំងរូបសំណាក់ និងទីតាំងសក្ការៈមួយចំនួនទៀត។

បន្ទាប់មកបានបន្តជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងជនចាស់ជរាចំនួន២០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្រោយរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ដោយចែកអំណោយជាសារ៉ុងម្នាក់១ និងថវិកាមួយចំនួនផងដែរ ។

ថ្លែងក្នុងពិធីសំណេះសំណាលទៅកាន់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋ នាក្នុងបរិវេណវត្តព្រៃអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ការចែកអំណោយនាពេលនេះដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់បងប្អូន ជាពិសេសតបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខជនងាយរងគ្រោះ ដែលរងផលប៉ះពាល់ក្នុងពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីរក្សាសុខុមាលភាពសង្គម និងសុខសុវត្ថិភាពនៅក្នុងសហគមន៏ ។

ឯកឧត្តមបណ្ឌិត បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិឲ្យមានសុខសន្តិភាព ហើយធ្វើការអភិវឌ្ឍមានការរីកចម្រើនឥតឈប់ឈរ បើទោះបីក្នុងកាលៈទេសៈការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ទន្ទឹមនោះសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង ទោះបីសម្តេចនៅឆ្ងាយក៏សម្តចនៅតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ទន្ទឹមនឹងមានការរីកចម្រើននេះ សូមឱ្យមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន រួមជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាអភិរក្សថែរក្សា វប្បធម៌ ប្រពៃណី ជំនឿ ឱ្យបានគង់វង្ស និងលើកស្ទួយតម្លៃកេរ្តិ៍តំណែលបុព្វបុរសបានបន្សល់ទុកឱ្យនៅលើទឹកដីប្រវត្តិសាស្រ្តនៃយើង។

តួយ៉ាងដូចជាទីតាំងកស្សិនទឹកបឹងប្រាក់ និងរមណីយដ្ឋានប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកននេះ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ អន្តជាតិថាខ្មែរមានជំនឿ វប្បធម៌ ប្រពៃណីតាំងពីយូរយាណាស់មកហើយ និងអាចបង្កើតអោយមានជាការប្រណាំងទូក(ទូកត្នោត) សម្រាប់រដ្ឋបាលខេត្ត ក្នុងឱកាសពិធីបុណ្យអុំទូក ដែលជាបុណ្យជាតិផងដែរ ។

ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តធ្វើការអំពាវនាវក្រើនរំលឹកដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព និងបន្តអនុវត្តន៍វិធានការ៣កុំ ៣ការពារ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩ ជាពិសេសនោះបន្តបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ បន្តរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តន៍៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!