ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

សម្តេចតេជោណែនាំឱ្យអាជ្ញាធររាជធានី-ខេត្តត្រូវបង្កលក្ខណ:សម្បត្តិឱ្យបណ្តាគណបក្សនយោបាយ ធ្វើសកម្មភាពជួបជុំ សមាជិករបស់ខ្លួន ដែលនឹងត្រូវចូលរួមការបោះឆ្នោត ឃុំ សង្កាត់នាពេលខាងមុខ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំ ឱ្យអាជ្ញាធរ រាជធានី-ខេត្ត ត្រូវបង្កលក្ខណៈសម្បត្តិ ឱ្យបណ្តាគណបក្សនយោបាយ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃចូលរួមការបោះឆ្នោត ឃុំ សង្កាត់ មានឱកាសជួបជុំសមាជិក សមាជិការបស់ខ្លួន ។

ថ្លែងក្នុងពិធីសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ៣៥លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អំពាវនាវដល់ គណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមច្បាប់ដែលមានជាធរមាន ឬច្បាប់កំណត់ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះ ឆ្នោត។

សម្តេចតេជោបន្តថា ទោះបីយុទ្ធនាការបោះឆ្នោតមិនទាន់មកដល់ក៏ពិតមែន ក៏ប៉ុន្តែគ្រប់គណបក្សទាំងអស់មានឱកាសជួបជុំ សមាជិក សមាជិកា ដោយមិនចាំបាច់ដល់ថ្ងៃឃោសនាបោះឆ្នោតនោះទេ។ ដូច្នោះគ្រប់គណបក្សទាំងអស់ គឺមានលទ្ធភាព សុំការអនុញ្ញាត ដើម្បីលើកស្លាកក្នុងមូលដ្ឋាន ព្រោះមិនមែនមានតែបក្សកាន់អំណាចមួយ ដែលមានសិទ្ធលើកស្លាកនោះទេ បក្សដ៏ទៃទៀតក៏អាចមានសិទ្ធដែរ។ ហេតុដូចនេះ សម្តេចតេជោ បានដាក់ចេញនូវបទបញ្ជាឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បង្កលក្ខណៈ ឱ្យបណ្ដាបក្សនយោបាយ ដែលចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ មានសេរីភាពក្នុងការធ្វើសកម្មភាព ខណៈដែលការ បោះឆ្នោតនឹងត្រូវប្រព្រឹត្តទៅនៅក្នុងខែមិថុនា ហើយនៅខែមីនា គ្រប់គណបក្សទាំងអស់នឹងត្រូវរៀបចំដាក់សមាសភាព ក្រុមប្រឹក្សា ឃុំសង្កាត់ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាងមុខ។

« ខ្ញុំសូមអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈសម្បត្តិឱ្យបណ្ដាបក្សនយោបាយ ដែលនឹងត្រូវ ចូលរួមការ បោះឆ្នោតនៅពេលខាងមុខនេះ ទទួលបាននូវឱកាសសម្រាប់ការជួបជុំការ ចុះទៅជួបប្រជាជន ដែលជាសមាជិកសមាជិកា របស់ពួកគេ ដោយគ្មានការរំខានណាមួយពីមូលដ្ឋាន ហើយយើងត្រូវខិតខំជួយការពារសុវត្ថិភាព នៃបណ្ដាបក្សនយោបាយនេះ ឱ្យបាន ដើម្បីកុំឱ្យមានការបោះឆ្នោតណាមួយញាំញីដោយអំពើហិង្សា ជម្លោះរហូតទៅដល់មានមនុស្សរងគ្រោះថ្នាក់ ដែលបណ្តាល មកពីការបោះឆ្នោតនេះ។ ហើយក្នុងរយៈពេលចុងក្រោយនេះ យើងគ្មានមនុស្សស្លាប់និងរងបួសដោយសារការបោះឆ្នោតនោះទេ។ ខណៈនៅក្នុងចំណោមអ៊ុនតាក់ ហើយក្រោយមកក៏នៅមាន ប៉ុន្តែក្រោយមកតាំង២០០៣មក ដូចជាមិនមានអ្នកស្លាប់ និងរបួស ដោយសារការបោះឆ្នោតនោះទេ៕»

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!