ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួនចំនួន២១៥នាក់ ត្រូវបានអនុញ្ញាតឱ្យយកព័ត៌មានក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានចំនួនចំនួន២១៥នាក់ ត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មានក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែកុម្ភៈ ឆ្នាំ ២០២២ដើម្បីផ្តិតយករូបភាព និងខ្លឹមសារផ្សព្វផ្សាយទៅកាន់សាធារណជន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនៅមណ្ឌលព័ត៌មាន ស្ថិតនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និងជាសមាជិក អនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (អនុគណៈកម្មការទី៥) បានមាន ប្រសាសន៍ថា ក្រុមការងារបាន បើកទូលាយសម្រាប់អ្នកសារព័ត៌មាន ចុះឈ្មោះចូលរួមតាមប្រព័ន្ធ អនឡាញ គ្រាន់តែកំណត់ពេលវេលា ដោយបើកឱ្យចុះឈ្មោះចាប់ពីថ្ងៃទី០៧ កុម្ភៈហើយថ្ងៃទី១៤កម្ភៈ យើងបិទ ជាលទ្ធផលក្រុមការងារ បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងមន្រ្តីក្រសួងព័ត៌មានមកពីអគ្គនាយករដ្ឋានវិទ្យុជាតិកម្ពុជា AKP ទទក និងមន្ត្រីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សរុបចំនួន២១៥នាក់។

ឯកឧត្តមបន្តថា រហូតមកពេលនេះ ក៏មានអ្នកបន្តចុះឈ្មោះដើម្បីយកព័ត៌មាននេះទៀតដែរ ក្រុមការងារ និងធ្វើការពិចារណា តើអ្នកណាខ្លះទៀតដែលត្រូវអនុញ្ញាត ព្រោះពេលវេលាដែលយើងបានកំណត់ឱ្យចុះឈ្មោះបានហួសទៅហើយ។

ឯកឧត្តម បានចាត់ទុក អ្នកសារព័ត៌មាន គឺបានដើរតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយស្តីពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ពីថ្ងៃទី១៦ ដល់១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

«ខ្ញុំគិតថា ការងារនេះជាការងារចាំបាច់ អ៊ីចឹងហើយបានយើងខ្ញុំរៀបចំឱ្យមានទម្រង់បែបនេះ ។ យើងមិនកំហិតអ្នកសារព័ត៌មានទេ យើងចង់បានអ្នកសារព័ត៌មានច្រើន ដើម្បីផ្សព្វផ្សាយ។

អ៊ីចឹងការងារជោគជ័យបាននេះអាស្រ័យលើព័ត៌មានយើងជួយផ្សព្វផ្សាយ បើអ្នកសារព័ត៌មានយើងអត់ជួយផ្សព្វផ្សាយយើងប្រជាពលរដ្ឋមិនបានដឹងទេ» អ៊ីចឹងមានតែតួនាទីរបស់អ្នកសារព័ត៌មានយើងទេ សំខាន់ណាស់”។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ពីថ្ងៃទី១៦ ដល់១៧ ខែកុម្ភៈ ឆ្នាំ ២០២២ តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីនេះ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ធ្វើការផ្លាស់ប្ដូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈ ពេលថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្ដ្រដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!