ទាន់ហេតុការណ៍
លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ
0

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ករណី​កាច់​ក​ម៉ូតូ និង​គ្រឿងញៀន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​ស្រុក​កៀនស្វាយ​៖នៅ​ថ្ងៃ​ចន្ទ ១៣​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២​

ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​អធិការ​ស្រុក​កៀនស្វាយ លោក​វីរៈ​សេនីយ៍​ឯក ព្រុំ សំណាង អោយ​កំលាំង​ជំនាញ​ស្រុក
កៀនស្វាយ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សំរោង​ធំ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​(​កាច់​ក​ម៉ូតូ​) នឹង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ហេតុការណ៍​កើតឡើង នា​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២​វេលា​ម៉ោង​០០ នឹង​១៥​នាទី​។ នៅ​ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។

​ជនរងគ្រោះ​ឈ្មោះ​ខុន ទីណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​មីក្រូហិរញវត្ថុ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​ជនសង្ស័យ​មាន​គ្នា ៣នាក់
១.ឈ្មោះ​មាឃ សុវណ្ណារ៉ា ហៅ​មាស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជ​អា​នី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​

២.ឈ្មោះ​សុខ ហឿន ហៅ​ហេង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​

៣.ឈ្មោះ វី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​រត់គេចខ្លួន​)​។

១.ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​HONDA DREAM C125​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BH.1489​។​

១.ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​HONGDA DREAM ពណ៌​ខ្មៅ ស៊េរី​២០១២​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BH.1489(​ម៉ូតូ​របស់​ជនរងគ្រោះ​)​។​

២.ម្សៅ​ក្រាម​ថ្លា​ពណ៌​ស​សង្ស័យ​សា​ធាតុ​ញៀន​មួយកញ្ចប់​មធ្យម​។​

​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២​វេលា​ម៉ោង​១៦ នឹង​៣០​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​HONDA DREAM​ពណ៌​ខ្មៅ​ស៊េរី​២០១២​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BH.1489 មក​រត់​តុ​កា (​ស៊ីឈ្នួល​គេ​) នៅ​ភូមិ​ស្ដៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​លុះដល់​ម៉ោង​២៣ នឹង​១០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល ពេល​ចប់​ការងារ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​ថៅកែ​ចុងភៅ​ឈ្មោះ​ចាន់ ជឿន ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ដោយ​ចត​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​។​

​លុះដល់​ម៉ោង​០០ នឹង​១៥​នាទី​ថ្ងៃ​ទី​១៤ ខែ​កម្ភៈ ឆ្នាំ​២០២២ ស្រាប់​ជន​ស​ង្ស័​ទាំង​បី​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ស៊ុយ​ស៊ូ​គី​និច​ពណ៌​ទឹកប្រាក់​ស៊េរី​២០១៣​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AF.3278​មក​ឈប់​នៅ​លើ​ផ្លូវជាតិ​លេខ​១ មុខ​ផ្ទះ​របស់​ឈ្មោះ ចាន់ ជឿន ភេទ​ប្រុស រួច​ឈ្មោះ វី ភេទ​ប្រុស​បាន​ចូល​មក​ធ្វើ​កម្ម​ភាព លួច​កាច់​ក​ម៉ូតូ​របស់​ជនរងគ្រោះ ចំណែកឯ​ឈ្មោះ​មាឃ សុវណ្ណារ៉ា​ហៅ​មាស​ភេទ​ប្រុស និង​ឈ្មោះ សុខ ហឿង ហៅ​ហេង ភេទ​ប្រុស​នៅចាំ​កន្លែង​ម៉ូតូ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ឈ្មោះ​. វី ភេទ​ប្រុស​បាន​អោយឈ្មោះ​មាឃ សុវណ្ណារ៉ា ហៅ​មាស ភេទ​ប្រុស​ជិះ​ម៉ូតូ របស់​ជនរងគ្រោះ​ឌុប​ឈ្មោះ​សុខ ហឿង ហៅ​ហេង​ភេទ​ប្រុស ចំណែក​ឈ្មោះ​. វី ភេទ​ប្រុស​ជិះ​ម៉ូតូ​ម៉ាក់​ស៊ុយ​ស៊ូ​គីនិច ភ្លាម​នោះ​ជនរងគ្រោះ​ឃើញ​ក៍​បាន​ស្រែក​ថាចោៗ នឹង​បាន​ដេញ​តាម​រហូត​ដល់​ឃុំ​ដី​ឥដ្ឋ ក៍​ត្រូវ​សមត្ថកិច្ច នឹង​ប្រជាពលរដ្ឋ​ឃុំ​ដីឥដ្ឋ​ឃាត់ខ្លួន​បាន​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ដីឥដ្ឋ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថាៈ​ខ្លួន​រួម​ជាមួយ​បក្សពួក​ពិតជា​ប្រព្រឹត្ត​អំពើ​លួច នឹង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ដោយ​ខុស​ច្បាប់​ពិត​ប្រាកដ​មែន និង​បាន​សារភាព​ទៀត​ថាៈ​ខ្លួន នឹង​បក្សពួក​ធ្លាប់​ធ្វើ​សកម្មភាព​លួច នឹង​ឆក់ ជាច្រើន​លើក​មក​ហើយ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​(​ករណី​លួច​)​។​
​ក្រោយ​ពី​សួរនាំ​រួច​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​បញ្ចូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ និង​សុំ​ឃាត់​ខ្លួន​លើ​ជនសង្ស័យ​ទាំង ២ នាក់​នៅ​ម៉ោង​៦.០០​នាទី​ថ្ងៃ​១៤.២.២០២២ និង​ស​បន្ត​យកឈ្មោះ វី ដែល​បាន​រត់គេចខ្កួន​។​

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!