ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

សម្តេចក្រឡាហោម ស ខេង ស្នើឱ្យពិនិត្យអ្នកបើកបរល្មើសច្បាប់ ក្នុងនោះ អ្នកបើកបរ​រថយន្ដធំៗ ដែលមានមិនតិចនោះទេគឺពាក់ព័ន្ធនឹងគ្រឿងញៀន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បន្ទាប់ពីទទួលបានព័ត៌មានពីការរកឃើញចំពោះអ្នកបើកបរយានយន្ដដែលមានផ្ទុកសារធាតុញៀននោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបាន​លើក​ឡើងថា អ្នកបើកបរល្មើសច្បាប់គឺមានមិនតិចទេពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដែល​បញ្ហា​នេះ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធត្រូវតែមានវិធានការត្រួតពិនិត្យលើអ្នកបើកបរ​ទាំង​អស់នោះ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នៅទីស្តីការក្រ សួង​សាធារណការ និងដឹកជញ្ជូន សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យមានវិធានការ ចំពោះ​​អ្នកបើកបរល្មើសច្បាប់ពីព្រោះថាមានអ្នកបើកបរមិនតិចនោះទេបាន​ប៉ះពាល់នឹងគ្រឿង​ញៀន។

សម្តេចក្រឡាហោមបញ្ជាក់យ៉ាងដូច្នេះថា “អ្នកបើកបរដឹកទំនិញធំៗ និងក្រុមហ៊ុន ខ្ញុំជឿថា និងសូមឱ្យឯកឧត្តម ឧត្តមសេនីយ៍ អគ្គស្នងការនគបាលជាតិ បន្តដើម្បីឆែកមើល​បន្តទៀត ក្នុងនោះភាគច្រើនគឺគ្រឿងញៀនតែម្តងគឺពាក់ព័ន្ធនឹងគ្រឿងញៀន។ អីចឹងហើយ​សូមឱ្យក្រុមហ៊ុន វិស័យឯកជនទាំងអស់ ឬស្ថាប័នពាក់ព័ន្ធសហការជាមួយ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិសេសនោះគឺអគ្គស្នងការដ្ឋាននគបាលជាតិ ដើម្បីធ្វើការ​ពិនិត្យអ្នកបើកបរទាំងអស់”។

សម្តេចក្រឡាហោមបានថ្លែងបញ្ជាក់ថា “អ្នកបើកបរទាំងអស់​ហ្នឹង​ខ្ញុំថាមិនតិចទេដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ដូច្នេះយើងត្រូវរៀបចំបែបបទនីតិវិធីដើម្បី​ធ្វើការត្រួតពិនិត្យបែបណា ដោយមានកិច្ចសហការរវាងសមត្ថកិច្ច ជាមួយវិស័យឯកជន ពិសេស​ក្រុមហ៊ុនដឹកជញ្ជូន។ រួចហើយយើងត្រូវរកវិធីដោះស្រាយ ដែលនេះជាបញ្ហាដែលខ្ញុំ​ស្នើ​សុំឱ្យ​មានការយកចិត្តទុកដាក់។”

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមក៏បានស្នើឱ្យបន្តបំពាក់ភ្លើងសញ្ញា ស្លាកសញ្ញា ចរាចរណ៍នៅតាមដងផ្លូវឱ្យបានគ្រប់គ្រាន់ដើម្បីធនាឱ្យការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ក្នុងនោះត្រូវបន្តបំពាក់កាមេរ៉ាចល័តនៅតាមដងផ្លូវជាតិនានាតាមការបញ្ចូលគម្រោងបំពាក់កាមេរ៉ានៅក្នុងគម្រោងកសាង ឬជួសជុលផ្លូវ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ គឺទទួល​លទ្ធផល គឺត្រួតពិនិត្យយានយន្តសរុប ចំនួន ២ ១១២ ៦៧០គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៦៤​ភាគរយ។ រកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣ ៨៧៩ គ្រឿង (២២៤ ៤២២ករណី) ស្មើ១១ភាគរយ ក្នុងនោះ ម៉ូតូចំនួន ១៦៨ ៩៥៦ គ្រឿង (១៦៨ ៩៥៧ករណី) ស្មើ៧៥ភាគរយ និង​រថយន្ត ចំនួន ៥៤ ៩២៣ គ្រឿង (៥៥ ៤៦៥ករណី) រថយន្តចំនួន២៥​ភាគរយ។ ចំពោះ​ការ​​ពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២១ គឺបានចំនួន ១៩ ៩១១ ៨៩៥ ០០០ រៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!