ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន
0

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការផ្សព្វផ្សាយ “កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន “

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃ សុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០២២

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការ “កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន ” ស្ថិតនៅផ្សារអូរាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

យុទ្ធនាការ នេះ ក៏មានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម-លោកជំទាវ លោក-លោកស្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី អភិបាលស្រុក-អភិបាលរងស្រុក អាជ្ញាធរស្រុកអូររាំងឪ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជីវករផ្សារអូររាំងឪមួយចំនួនផងដែរ។

លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូរាំងឳ បានអានជម្រាបជូននូវរបាយការណ៍វឌ្ឍភាព និងការអភិវឌ្ឍន៍ស្រុករួចមក ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៏ ជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ថង់បរិស្ថាន ដើម្បីកាត់បន្ថយប្លាស្ទិក ដែលបង្កហានិភ័យដល់សុខភាពមនុស្ស ពិសេសប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរនៅលើភពផែនដីនូវកម្រិតនៃការបំពុល ហើយដែលមនុស្សជាអ្នកបង្កើតឡើង ធ្វើអោយកកកុញនៅគ្រប់ជ្រុងនៃផែនដី ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា ថង់ប្លាស្ទិកផលិតឡើងមានសារធាតុគីមីច្រើន ដែលបានបង្កផលប៉ះពាល់ ដល់សុខុមាលភាពរបស់មនុស្សជាតិ នាំឱ្យកើតជម្ងឺជាច្រើនប្រភេទ ក្នុងនោះក៏មានជម្ងឺមហារីកផងដែរ មិនតែប៉ុណ្ណោះអនាម័យបរិស្ថាន និងសោភណ្ឌភាពក៏ត្រូវបានបំផ្លាញដោយសំណល់ប្លាស្ទិក ដែលកើតឡើងនៅតាមទីសាធារណៈ ទីក្រុង ទីប្រជុំជន រហូតដល់ភូមិឋាន និងតំបន់បេតិកភណ្ឌធម្មជាតិប្រវត្តិសាស្រ្ត រួមទាំងសមុទ្រផងដែរ។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក នាពេលនេះ គឺបានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រជាជាតិនៅលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណភាពបរិស្ថានភពផែនដី ឱ្យឈានឆ្ពោះទៅកាន់ការរស់នៅប្រកបដោយចីរភាព សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត និងការពារសោភណ្ឌភាពមូលដ្ឋាន និងតំបន់បេតិកភណ្ឌរបស់យើងទាំងអស់គ្នា។ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋគួរប្រែក្លាយទម្លាប់ងាកមកប្រើប្រាស់ថង់ ឬកន្រ្តកបរិស្ថាន ដែលជួយសន្សំសំចៃថវិកា និងងាយស្រួលទុកដាក់ថែមទៀតផង។

សូមជម្រាបថា យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន» រៀបចំឡើងក្នុងគោលបំណង ៖
១)ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក
២)ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន
និង៣)ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។

តាមរយៈយុទ្ធនាការនេះ គណៈអធិបតី បានប្រគល់នូវកន្រ្ដកបរិស្ថានជូនអ្នកចូលរួម និងបានអញ្ជើញសំនេះសំណាលផ្សព្វផ្សាយការប្រើប្រាស់កន្រ្តកបរិស្ថាន ជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារអូររាំឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីជំរុញការឈប់ប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!