ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ
0

អភិបាលខេត្តកណ្តាល បានជំរុញឱ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ពង្រឹងលើវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមករា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១១ និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តពង្រឹង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននឹងកំពុងចូលទៅក្នុងសហគមន៍ ហើយការងារដ៏សំខាន់មួយទៀតនោះគឺត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ និងកុមារទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសជំរុញដូសទី៣ និងដូសទី៤ ឱ្យបានគ្រប់គ្នា។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមករា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១១ មន្ត្រីពាក់ព័ន្ធ និងមន្ទីរជុំវិញខេត្ត។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននឹងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះ កិច្ចការសំខាន់បំផុតដែលយើងត្រូវអនុវត្តដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរ ក្រុង-ស្រុកទាំង១១ ក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវ បន្ថែមការផ្សព្វផ្សាយណែនាំ ប្រជាពលរដ្ឋ អំពីវិធានការការពារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាល និងមួយវិញទៀត ត្រូវជំរុញការចាក់វ៉ាក់សាំងដូសជំរុញនៅតាមទីតាំង ដែលបានរៀបនៅតាមមូលរដ្ឋានរៀងៗខ្លួន ។

ឯកឧត្ដមបានបញ្ជាក់ផងដែរថា ខណៈដែលពិភពលោកទាំងមូលបានកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាន នោះវាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែល្អប្រសើរ ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំសហការគ្នាដើម្បីគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ពិសេសប្រភេទវីរុសបំលែងថ្មីអូមីក្រុង កុំឱ្យរីករាលដាលទ្រងទ្រាយធំចូលក្នុងសហគមន៍។

នាឱកាសនោះដែរឯកឧត្តម ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់
ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វើប្រហេសជាដាច់ខាត ត្រូវចេះការពារខ្លួនឯងកុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ ត្រូវបន្តធ្វើរ៉ាភីតតេស ដល់មន្ត្រីរាជការរាងរាល់១អាទិត្យម្ដង។

សូមជម្រាបថា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គិតត្រឹម ថ្ងៃទី ២៤ មករា ឆ្នាំ ២០២២ ខេត្តកណ្ដាលមានករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន ១៣,៦៣៥នាក់ កំពុងសម្រាកព្យាបាល ០៤នាក់ នៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ មានអ្នកជាសះស្បើយចំនួន ១៣,០៤០នាក់ បញ្ជូនទៅភ្នំពេញ១៣៩នាក់ មានអ្នកស្លាប់សរុប ៣១១នាក់។ ករណីឆ្លងប្រភេទអូមីក្រុង សរុប ០៤ នាក់។

ការងារចាក់វ៉ាក់សាំងកូវ័ត-១៩ គិតត្រឹមថ្ងៃទី២៤ មករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង បានចាក់ដូសទី១ សរុប ៨៨៤ ១១៤នាក់ ស្មើនឹង១០២,០៩% ។ ដួសទី២ សរុប ៨៦៥ ៤៦៣នាក់ ស្មើនឹង ៩៧.៨៩% នៃ។

-កុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់ដួសទី១ សរុប ១៥៥ ០២៧នាក់ ស្មើនឹង ១០៧.៧៦%។ ដូសទី២ សរុប ១៤៨ ៨២៣នាក់ ស្មើនឹង ៩៦% ។

-កុមារ អាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ បានចាក់ដូសទី១ សរុប ១៦២ ៤៧១ នាក់ ស្មើនឹង ១២០.៥៦% ។ ដួសទី២ សរុប ១៥៤ ២១៧នាក់ ស្មើនឹង ៩៤.៩២%។

-កុមារអាយុ ៥ឆ្នាំ ដួសទី១ចំនួន ២៧ ៤៥១នាក់ ស្មើនឹង ១២៤,៧៨% ។
ដូសទី២ចំនួន ២១ ៧៦១នាក់ ស្មើនឹង ៧៩.២៧% នៃដូសទី១ ។

-ដួសទី៣ ឬដូសជំរុញ បានចាក់សរុប ៤១០ ៨៩០ដួស ស្មើនឹង៤៧,៤៥% និងដូស ទី៤ សរុប ៨ ៦០៦នាក់ ។

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!