ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

មន្ទីរបរិស្ថានខេត្តកណ្ដាល រៀបចំទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈ នៅស្រុកខ្សាច់កណ្ដាល ក្រោមប្រធានបទ “ការអភិរក្សតំបន់ដីសើមសម្រាប់មនុស្ស និងធម្មជាតិ”

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈ ដែលបានរៀបចំដោយមន្ទីរបរិស្ថានខេត្តកណ្ដាល នៅក្នុងបរិវេណវត្តម៉ែបាន ស្ថិតនៅក្នុងឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថា ការប្រារព្ធទិវានេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង ដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ដែលជាតំបន់ដីសើម ដ៏មានសារៈសំខាន់ជាអន្តរជាតិ ព្រមទាំងចលនាប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមថែរក្សា ការពារ ស្តារ និងអភិរក្សតំបន់ដីសើមនៅកម្ពុជា ជាពិសេស ធនធាននៅក្នុង និងជុំវិញតំបន់ដីសើមឱ្យបានល្អប្រសើរឡើង។

ឯកឧត្តមបានបញ្ជាក់បន្តថា ពាក្យថាតំបន់ដីសើម គឺជាទីវាលទំនាប ទំនាបបឹង វាលភក់ ឬទីជម្រក ដែលប្រកបដោយ អំពុករុក្ខជាតិ ឬទឹកដែលកើតឡើងដោយធម្មជាតិ ឬសិប្បនិម្មិត ដែលមានទឹកជាអចិន្ត្រៃយ៍ ឬមិនអចិន្ត្រៃយ៍ មាន ទឹកនឹង ឬទឹកហូរ ជាទឹកសាប ទឹកភ្លាវ ឬជាទឹកប្រៃ ដោយរួមទាំងតំបន់ទឹកសមុទ្រ ដែលមានជម្រៅមិនលើសពី ៦ម៉ែត្រ នៅពេលដែលទឹកនាច។

ឯកឧត្តមបានបន្ថែមថា តំបន់ដីសើមបានផ្ដល់ផលប្រយោជន៍ ដ៏មហិមាដល់យើងទាំងអស់គ្នា ដូចជាការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងលំនៅឋាន អាជីវកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ការស្តុកទឹកទុក និងកាត់បន្ថយឥទ្ធិពលនៃគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជារនាំងការពារព្យុះ និងការពារពីការបំផ្លិចបំផ្លាញនៃគ្រោះធម្មជាតិ ផ្ដល់ផលត្រី និងធនធានជលផល ជាប្រភពចំណីអាហារ សត្វព្រៃ សត្វស្លាបទឹក ជាកន្លែងធ្វើស្រែចំការ ព្រមទាំងបន្សុទ្ធទឹកអោយស្អាត និងដកយកសារធាតុពុលចេញពីក្នុងទឹក ក្នុងកម្រិតមួយដែលអាចទទួលយកបាន។

ឯកឧត្តម ទូច វីណា អគ្គនាយកស្តីទី អគ្គនាយកដ្ឋានអប់រំ និងព័ត៍មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានតំបន់រ៉ាមសារ ដែលជាតំបន់ដីសើមចំនួន ៥កន្លែង គឺ តំបន់រ៉ាមសារកោះកាពិ តំបន់រ៉ាមសារព្រែកទាល់ តំបន់រ៉ាមសារស្ទឹងសែន តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងត្រែង។

ឯកឧត្តមបានឱ្យដឹងបន្ថែមទៀតថា ក្នុងនោះដែរ យើងក៏មានតំបន់ការពារ ធម្មជាតិ ដែលជាតំបន់ដីសើមដែលមានសារៈសំខាន់សម្រាប់បរិស្ថាន និងសង្គម ដូចជា តំបន់ការពារ ទេសភាពអន្លង់ព្រីង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប តំបន់ការពារទេសភាពអាងត្រពាំងថ្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង តំបន់ការពារទេសភាពបឹងការដេរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក៏ដូចជាឧទ្យានជាតិសមុទ្រកោះរ៉ុងផងដែរ។

លោក ពៅ សោមណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានមានប្រសាសន៍ថា នេះគឺជាលើកទី៦ហើយសម្រាប់ខេត្តកណ្តាក ក្នុងការរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈនេះឡើង ដែលក្នុងទិវានេះមន្ទីរបរិស្ថានខេត្តបានដាំ និងចែកជូនកូនឈើ ជាប្រភេទព្រៃលិចទឹក រួមមានដើមសណ្ដាន់ និងម្តេញ ចំនួន ១៧០ដើម ចែកជូនធុងសំរាមចំនួន ១០ និងបានផ្ដល់បដាអប់រំបរិស្ថាន ស្ពីពីតំបន់ដីសើមដើម្បីអនាគតយើងទាំងអស់គ្នា មួយផ្ទាំងដល់ឃុំសុីធរផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!