ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ
0

ជនរងគ្រោះដែលរងការវ៉ៃដំដូចសត្វ និងបើកឡានដេញបុកសម្លាប់ កំពុងទន្ទឹងរង់ចាំយុត្តិធម៌ និងសំណូមពរចៅក្រមស៊ើបសួរ ហុក ពៅ និង ឯកឧត្តមប្រធានតុលាការក្រុងភ្នំពេញ ជួយផ្តល់យុត្តិធម៌ និងចាត់ការជនត្រូវចោទដ៏កាចសាហាវឈ្មោះ កែវ ចាន្នី តាមច្បាប់!!!

ភ្នំពេញ៖ ផ្អែកតាមសំណុំរឿងព្រហ្មទណ្ឌលេខ២៧៨៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ និងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ លោកព្រះរាជអាជ្ញារង ហេង ផេង បានសម្រេចដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន និងការត្រួតពិនិត្យលើ ឈ្មោះ កែវ ចាន្នី ភេទប្រុស អាយុ៣៨ឆ្នាំ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅបរិវេណផ្ទះ និងតាមផ្លូវក្បែរផ្ទះ ស្ថិតនៅភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ប៉ុន្តែមកដល់បច្ចុប្បន្ននេះ
ជនត្រូវចោទ អាងអំណាចទឹកប្រាក់ ឈ្មោះ កែវ ចាន្នី នៅតែមានសេរីភាព និងបង្កការភ័យខ្លាចឱ្យជនរងគ្រោះនិងគ្រួសារគាត់រាល់ថ្ងៃ គ្មានស្រាកស្រាន្តឡើយ ព្រោះខ្លាចជនកំណាចឃោរឃៅនេះ មកធ្វើបាបតាមមធ្យោបាយផ្សេងៗ ម្តងទៀតដល់អាយុជីវិត។

ជនរងគ្រោះ ឈ្មោះ ធី ដាយសំបូរ មុខរបរជាអ្នកសារព័ត៌មានអំណាចទាំង៤ និងជាសមាជិកសមាគមអ្នកកាសែត បានទម្លាយការឈឺចុកចាប់ឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រូបខ្លួនបានជិះម៉ូតូម៉ាកTODAY ឌុបប្រពន្ធនិងកូនតូចម្នាក់អាយុទើប៣ឆ្នាំ ចេញពីផ្ទះជួលក្នុងបំណងយកខោអាវទៅបោកគក់ ស្រាប់តែបានឃើញជនត្រូវចោទឈ្មោះ កែវ ចាន្នី កំពុងអង្គុយផឹកស៊ីនៅក្រោយផ្ទះខ្លួនក្នុងបុរីឈូកវ៉ា២ ជាមួយបក្ខពួក៤-៥នាក់ទៀត ។

ជនរងគ្រោះបន្ថែមថា ដោយធ្លាប់ស្គាល់ ទំនាក់ទំនងរកស៊ីជាមួយគ្នា ពេលឃើញក៏ឈប់ម៉ូតូចុះទៅជម្រាបសួរ សួរនាំបញ្ហាសេសសល់ផ្សេងៗ ស្រាប់តែឈ្មោះ កែវ ចាន្នី ដែលបានផឹកទឹកប្តូរនិស្ស័យ ប្រែជាខឹង ហើយបានយកកែវស្រានិងចានជាច្រើនដែលកំពុងផឹកស៊ីនោះគប់ស្រោចលើខ្លួន បន្ថែមលើសនេះបានយកដុំឥដ្ឋការ៉ូឡា គប់ បណ្តាលឱ្យរបួសខ្នងធ្ងន់ធ្ងរ រួចយកដុំនោះ វ៉ៃក្បាល ប៉ុន្តែសំណាងជនរងគ្រោះបានយកដៃរងជាប់ បណ្តាលឱ្យរបួសដៃ។ រួចជនល្មើស ថែមទាំងស្រែកបញ្ជាឱ្យបក្ខពួករបស់ខ្លួន ចាប់វ៉ៃសម្លាប់ចោលតែម្តង (ផ្ទះជនល្មើសមានកាំរ៉ាសុវត្ថិភាព)។

ឃើញស្ថានភាពបែបនេះ ជនរងគ្រោះបានរត់គេចពីកន្លែងកើតហេតុ និងប្រាប់ប្រពន្ធអោយឌុបកូនតូចអាយុ៣ខួចចេញទៅ ស្រាប់តែឈ្មោះ កែវ ចាន្នី បានរត់ទៅបើករថយន្តម៉ាកFord Rapter ពាក់ស្លាកលេខ ភ្នំពេញ 2BQ-5566 ដេញបុកសម្លាប់ និងបានទៅស្ទាក់ផ្លូវ រួចយកដំបងឈើប្រវែងប្រហែល១ម៉ែត្រ វាយដំ បណ្តើដូចសត្វធាតុ បង្ខំឱ្យជនរងគ្រោះដើរទៅផ្ទះរបស់គេ ដើម្បីសុំទោសនៅចំពោះមុខប្រពន្ធរបស់គេ (កែវ ចាន្នី) បណ្តាលរបួសគ្រាំគ្រាពកឆ្អឹង កែងដៃ ខ្នង ចង្កេះ កសង្ខាង កំប៉េះគូថ និងភ្លៅ បែកទូរស័ព្ទដៃខូចអស់ចំនួន០២គ្រឿង និងដាច់ខ្សែកបន្តោងព្រះពុទ្ធ ។ បន្ទាប់ពីវ៉ៃបាក់ដំបង ឈ្មោះ កែវ ចាន្នី បានច្របាច់កជនរងគ្រោះ ស្ទើដាច់ដង្ហើមទៀតផង។

ជនរងគ្រោះបន្ថែមថា នៅពេលវ៉ៃដំនោះ បក្ខពួកកំពុងផឹកស៊ី ប្រពន្ធនិងប្អូនរបស់ជនល្មើស បានត្រឹមឈរមើល មិនមានអ្នកជួយឃាត់ឡើយ បណ្តោយឱ្យជនត្រូវចោទវ៉ៃដំច្រំធាក់ជនរងគ្រោះតាមអំពើចិត្ត។

បន្ទាប់រងអំពើហិង្សាយ៉ាងព្រៃផ្សៃ ជនរងគ្រោះ ធី ដាយសំបូរ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទបង្អែករាជធានីភ្នំពេញ និងបានដាក់ពាក្យប្តឹងនៅ មូលដ្ឋានអាវុធហត្ថខណ្ឌពោរធិ៍សែនជ័យ និងប្តឹងផ្ទាល់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើប លោកព្រះរាជអាជ្ញារង ហេង ផេង ចោទប្រកាន់ជនត្រូវចោទ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្ត។

តាមរយៈសារព័ត៌មាន ជនរងគ្រោះ ឈ្មោះ ធី ដាយសំបូរ សូមលើកដៃម្រាម១០ គោរពស្នើសុំ ចៅក្រមស៊ើបសួរ ហុក ពៅ និង ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយផ្តល់យុត្តិធម៌ឱ្យខ្លួន និងសូមចាត់ការជនល្មើសច្បាប់ដែលអាងអំណាចទឹកប្រាក់ ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានកុំបីខានឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!