ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ
0

បងស្រីតិរច្ឆានរួមគំនិតនិងសង្សារសម្លាប់ប្អូនប្រុសឯងបំបិតមាត់ ព្រោះខ្លាចដឹងដល់ឪពុកម្តាយរឿងប្អូនឃើញខ្លួនរួមរក្សគ្នា..

ខេត្តសៀមរាប ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាល ខេត្តសៀមរាប បានឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីឃាតកម្ម ។ការឃាត់ខ្លួននៅម៉ោង១១និង៤០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិរំរោងកញ្ជោច ឃុំឬស្សីលក ស្រុកជីក្រែង ។ជនសង្ស័យឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់រស់នៅភូមិរំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។ចំណែកម្នាក់ទៀតឈ្មោះ ឡាយ សាលី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាសហចារី ត្រូវបានឃាត់ខ្លួននៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប នៅថ្ងៃនេះដែរ ។

នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ លោកវរសេនី យ៍ ឆាន់ វុទ្ធី បានអោយអ្នកសារព័ត៌មានដឹងថា ករណីឃាតកម្ម បានកើតកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២ ០២២ នៅចំណុចបរិវេណ ផ្ទះជនរងគ្រោះស្ថិតនៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។យោងតាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាយ ប៉ុនលេង ភេទប្រុ ស អាយុ ១១ឆ្នាំ ៤ខែ មុខរបរសិស្ស រស់នៅភូមិបឹងវៀន ឃុំតា យ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបបានស្លាប់នៅក្នុងអង្រឹង ។

របាយការណ៍បន្តថា ស្លាកស្នាមនៅលើសាកសពមាន ស្នាមរឹតត្រង់ក ទំហំប៉ុនពីរធ្នាប់ដៃ ឆ្អឹងកងករបស់ជនរងគ្រោះត្រូវបានបាក់ រីឯដងខ្លួន និងដៃជើងសពពុំមានស្លាកស្នាមអ្វីនោះទេ។

ករណីនេះដកហូតវត្ថុតាងរួមមាន៖ ខ្សែក្រវ៉ាត់ ពណ៌ខ្មៅ១ និងខ្សែចងអង្រឹងពណ៌ខ្មៅ ១កំណាត់ ប្រវែង ៩២ Cm និងអង្រឹងប៉ារ៉ា១ ។

របាយការបញ្ជាក់ថា កំលាំងជំនាញនៃការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បាននាំខ្លួនឈ្មោះ ឡាយ សាលី ភេទស្រី ត្រូវជាបងស្រីបង្កើតរបស់សពមកធ្វើការសាកសួរ ។តាមការស្តាប់ចម្លើយឈ្មោះ ឡាយ សាលី បានសារភាពថា៖ នៅថ្ងៃកើតហេតុគឺខ្លួន និងប្អូនប្រុសជាជនរងគ្រោះ នៅផ្ទះតែ២នាក់។

ចំណែកឪពុកម្តាយ ទៅស្នាក់នៅនិងធ្វើចំការនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប លុះដល់១៩:០០នាទី សង្សាខ្លួនឈ្មោះ ចិត្ត ភន បានផ្ញើតាមគណីហេ្វសប៊ុក មកខ្លួនថាគេសុំមកលេងផ្ទះ នាងក៏យល់ព្រម លុះដល់វេលាម៉ោង២១:០០នាទី ឈ្មោះ ចិត្ត ភន ក៏បានទៅដល់ ហើយគេបានអោបថើប និងសុំនាងរួមភេទ នាងក៏យល់ព្រម ហើយនាំគ្នាទៅរួមភេទនៅចំណុងរោងដាក់ឈើ ក្រោយផ្ទះ ខណៈពេលកំពុងរួមភេទស្រាប់តែ ប្អូនប្រុសខ្លួនឈ្មោះ ឡាយ ប៉ុនលេង បានទៅទាន់ ហើយនិយាយថា គេនិងយករឿងពួកខ្លួនខាងលើប្រាប់ទៅឪពុកម្តាយទាំងអស់ ពេលនោះខ្លួន និងសង្សាក៏រួមគំនិតសម្លាប់ជនរងគ្រោះ បំបិតមាត់តែម្តង ។

ដោយឈ្មោះ ចិតុ្ត ភន បានវាយទៅលើជនរងគ្រោះ ចំត្រង់កងក ផ្នែកខាងក្រោយ មួយដៃ បណ្តាលឲ្យដួលសន្លប់ផ្កាប់មុខទៅលើដី ហើយខ្លួនស្ទុះចាប់ជើងជនរងគ្រោះទាំងសងខាង ហើយឈ្មោះ ចិត្ត ភន បានចាប់ផ្ងាសព ហើយយកដៃទំាងពីរមួលបំបាក់ កសពតែម្តង ក្រោយធ្វើសកម្មភាពនេះហើយឈ្មោះ ចិត្ត ភន ក៏បានឡើងជិះម៉ូតូគេចខ្លួនបាត់ ។តាមការស្តាប់ចម្លើយរបស់ឈ្មោះ ចិត្ត ភន បានសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាពខាងលើ ពិតប្រាកដមែន ដោយខ្លួនជាអ្នកវាយ និងមួលបំបាក់កជនរងគ្រោះ ។

ចំណែកឈ្មោះ ឡាយ សាលី បានយកខ្សែក្រវ៉ាត់ ទៅរឹត កសពបន្ថែម និងបានលើកសពទៅដាក់ក្នុងអង្រឹងលើផ្ទះ បន្ទា ប់មកយកខ្សែក្រវ៉ាតខាងលើ ទៅចងភ្ភាប់និងខ្សែអង្រឹង បង្វែថា ជាករណីអត្តឃាត ដោយចងកសម្លាប់ខ្លួន ។

សុំជម្រាបថាប្រតិបត្តិការបង្ក្រាបជនដៃដល់ទាំងពីរនាក់នេះ ធ្វើឡើងតាមការណែនាំរបស់ស្នងការនគរបាលខេត្ត លោក តេង ច័ន្ទណាត នឹងក្រោមការបង្ហាញរបស់លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ ដោយលោក ឆាន់ វុទ្ធី នាយរងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!