ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ទៅលើកិច្ចការពារ ខ្លួនជាចាំបាច់ ខណៈករណីកូវីដ-១៩ ប្រភេទអូមីក្រុង បានកើនដល់ចំនួនជាង ២០០នាក់ ក្នុងមួយថ្ងៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ដោយកាត់បន្ថយការជួបជុំ ផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាព ខណៈដែលជំងឺកូវីដ-១៩ ប្រភេទ«អូមីក្រុង» បានកើនដល់ចំនួនជាង ២០០នាក់ ក្នុងមួយថ្ងៃនោះ។

ក្នុងសារជាសម្លេងជូនជនរួមជាតិ នាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សភាពការណ៍បច្ចុប្បន្នរបស់យើង ទាក់ទងជាមួយនឹងជំងឺកូវីដ-១៩ បាននិងកំពុងកើនឡើងជារៀងរាល់ថ្ងៃ ដែលថ្ងៃនេះចំនួនឆ្លងបានឡើងលើស២០០ ករណី បន្ទាប់ពីការធ្លាក់ចុះមកនៅមួយខ្ទង់ យើងឡើងដល់ពីរខ្ទង់ ឥឡូវយើងឡើងដល់បីខ្ទង់ គឺកើនលើសពី១០០ ទៅដល់ជាង២០០។

សម្ដេចតេជោបានបន្តថា ស្ថានភាពបែបនេះគឺតម្រូវឱ្យមានវិធានការជាបន្ទាន់ បន្ថែមទៅលើវិធានការដែលមានរួចមកហើយ និងបានអំពាវនាវចំពោះបងប្អូនជនរួមជាតិសូមឱ្យបន្តយកចិត្តទុកដាក់ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ក្នុងនោះបញ្ហាទាក់ទងជាមួយនឹងការជួបជុំ ឬការប្រមូលផ្ដុំ ក៏ដូចជាវិធីទាំងឡាយដែលយើងបានអនុវត្តរួចមកហើយគឺ «៣កុំ និង៣ការពារ»។ បើសិនបើយើងម្នាក់ៗអនុវត្តបានយ៉ាងដូច្នេះ ជំងឺនេះក៏មិនឆ្លងរីករាដាលធ្ងន់ធ្ងរយ៉ាងដូច្នេះដែរ។ បន្ទាប់ពីចូលឆ្នាំចិន និងវៀតណាមរួចហើយ យើងសង្កេតឃើញថា ទាំងនៅកម្ពុជាយើងក៏មានការកើនឡើងនៃចំនួនឆ្លង នៅព្រះរាជាណាចក្រថៃក៏មានការកើនឡើងនៃចំនួនឆ្លង ហើយនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជានៅក្នុងបណ្ដាប្រទេសអាស៊ានដទៃទៀត គឺសុទ្ធតែមានការកើនឡើង។ ដូច្នេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យកាត់បន្ថយការជួបជុំ ផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាព សម្រាប់ការពារនូវការឆ្លង បើទោះបីជាមេរោគបច្ចុប្បន្ននៅកម្ពុជា ពុំមានករណី ដែលតា និងអាល់ហ្វា ដែលជាជំងឺដ៏កាចសាហាវ ដែលឆក់យកជីវិតប្រជាជននោះក៏ដោយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា អូមីក្រុងបានមកជំនួសដែលតា និងអាល់ហ្វា ពិតមែនតែជំងឺនេះវាស្រាល ប្រៀបធៀបនឹងដែលតា និងអាល់ហ្វា ក៏ប៉ុន្តែបើសិនការឆ្លងនេះនូវតែកើនខ្ពស់ វានឹងនាំទៅដល់គ្រោះថ្នាក់ ដែលអាចសាយភាយចេញពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ដែលឥឡូវនេះខេត្តមួយចំនួនពុំមានករណីឆ្លងទេ ក៏ប៉ុន្តែនៅទីក្រុងភ្នំពេញគឺបែរជាមានចំនួនឆ្លងច្រើន ដែលត្រូវយកចិត្តទុកដាក់ពង្រឹងនូវស្ថានភាពទាំងឡាយនៅតាមទីកន្លែង ដែលមានការបើកឱ្យធ្វើអាជីវកម្ម ដូចជា រង្គសាល ឬពិធីជួបជុំនានា ការរៀបអាពាហ៌ពិពាហ៌ ឬការជួបជុំខាងសាសនា ជាដើម គួរត្រូវបានកម្រិតធ្វើឱ្យបានកាន់តែតិចកាន់តែល្អ។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «យើងធ្វើនេះមិនមែនជាការដើរថយក្រោយនោះទេ ក៏ប៉ុន្តែយើងធ្វើនេះគឺដើម្បីទប់ស្កាត់នូវមហន្តរាយដែលអាចកើតជាយថាហេតុ។ អូមីក្រុង កំពុងតែរីករាលដាលនៅទីក្រុងភ្នំពេញយ៉ាងច្រើន បើសិនជាយើងមិនប្រយ័ត្ន អូមីក្រុងនឹងពង្រាយនៅទូទាំងប្រទេស ដូចដែលយើងធ្លាប់ជួបប្រទះនូវប្រភេទជំងឺដែលតា និងអាល់ហ្វាដូចគ្នា។ ដូច្នេះសូមឱ្យគ្រប់ទីកន្លែងទាំងអស់ត្រួតពិនិត្យឱ្យបានហ្មត់ចត់ នូវការអនុវត្ត ៣កុំ និង៣ការពារ សំខាន់ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហា ការពាក់ម៉ាស់ ការលាងដៃ និងការរក្សាគម្លាត ហើយចៀសវាងនូវការជួបជុំណា ដែលមានចរិតជាការឆ្លង ហើយនេះគឺជាស្ថានភាពថ្មី ដែលយើងត្រូវមានការប្រុងប្រយ័ត្ន។ យើងបានទទួលជោគជ័យច្រើនហើយ យើងមិនត្រូវឱ្យជោគជ័យរបស់យើងធ្លាក់ទៅក្នុងស្ថានភាពនៃបរាជ័យនោះទេ»។

ជាមួយគ្នានេះដែរ សម្ដេចតេជោក៏បានអំពាវនាវចំពោះបងប្អូនជនរួមជាតិ សូមមេត្តាទៅទទួលយកវ៉ាក់សាំងដូសទី៣ឱ្យបានគ្រប់ៗគ្នា។ ករណីវ៉ាក់សាំងគឺជាយុទ្ធសាស្ត្រគន្លឹះដើម្បីការពារអាយុជីវិតរបស់បងប្អូន បើទោះបីជាជំងឺវាឆ្លង ក៏ប៉ុន្តែដោយសារតែយើងមានវ៉ាក់សាំង ភាពស៊ាំនៅក្នុងខ្លួនរបស់យើង វាអាចកាត់បន្ថយនូវអត្រានៃការស្លាប់ឬអត្រានៃការឈឺធ្ងន់។ ស្ថានភាពនេះតម្រូវឱ្យយើងធ្វើដំណើរដោយជើងទាំងពីរ ជើងម្ខាងគឺវិធានការការពារតាមរយៈ ៣កុំ និង៣ការពារ និងជើងម្ខាងទៀត គឺការចាក់វ៉ាក់សាំង។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានស្នើឱ្យក្រសួងសុខាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងភូមិ ក៏ដូចជា ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងនូវមហន្តរាយសម្រាប់ប្រទេសរបស់យើង៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!