ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

ឯកឧត្ដមឃួង ស្រេង ណែនាំឱ្យបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀនឱ្យអស់ពីមូល ដ្ឋាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ដើម្បីទទួលបានជ័យ ជម្នះ ក្នុងការបោះឆ្នោតក្រុម ប្រឹក្សាសង្កាត់ នាពេលខាង មុខនេះ  ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានស្វះស្វែងរកចំនុចអវិជ្ជមានមួយចំនួនយកមកធ្វើ ការកែលម្អឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានការគាំទ្រ និងជឿទុកចិត្តពី សំណាក់ប្រជាពលរដ្ឋ ឈានទៅដល់ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាសង្កាត់នាពេលដ៏ខ្លីខាងមុខនេះ។

ការស្វែងរកចំនុចអវិជ្ជមាននេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី០៨ខែកុម្ភៈឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។    ក្នុងពិធីសំណេះសំណាលនេះ ប្រធានគណបក្សសង្កាត់ទាំង១១ បានលើកឡើងពីភាពជោគជ័យនៃការបោះ ឆ្នោតក្រុមប្រឹក្សាសង្កាត់ចំនួន៤អាណត្តិកន្លងមក  ហើយក៏សង្ឃឹមថា ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ក្នុងអាណត្តិទី៥នេះនឹងទទួលបានជោគជ័យ ។

ការរំពឹងទុកបែបនេះ ដោយ សារតែយើងមានគោលនយោ បាយរបស់បក្សល្អត្រឹមត្រូវ ពិសេសថែមទៀត មានសម្ដេចតេជោ ហ៊ុនសែន ជាប្រធានគណបក្ប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី ដ៏ល្អដែលបានបម្រើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋដោយភាពស្រលាញ់និងស្មោះត្រង់ ។ អ្វីដែលយើងមើលឃើញកាន់តែច្បាស់ទៀតនោះ គឺនៅក្នុងដំណាក់ កាលនៃការរីករាលដាលកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច  មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបំពេញការងារ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ដែលធ្វើឱ្យកិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជន គោរព ស្រឡាញ់និងមានការជឿទុក ចិត្ត ។   បន្ថែមពីលើនេះទៀត ប្រធានគណបក្សសង្កាត់ទាំង១១ ក៏បានលើកឡើងពីការខ្វះខាតមួយចំនួន លើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន ដូចជាការសុំដាក់បណ្តាញលូ សុំដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ការសុំធ្វើជណ្តើរឡើងរួម និងការខិតខំផ្ដល់សេវាជូនប្រជា ពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាស ន៍ថា៖  រាល់សំណូមពរនិងសំណើឡើងរបស់ប្រធានគណបក្សសង្កាត់ទាំង១១ ត្រូវតែធ្វើឡើងឱ្យបានលឿន ដើម្បីផលប្រយោជន៍ប្រជា ពលរដ្ឋ ដោយសារពេលនេះ ប្រជាពលរដ្ឋពួកគាត់ស៊ីវីល័យហើយ ដូច្នេះការស្នើសុំរបស់គាត់ក៏ត្រូវតែស៊ីវីល័យផងដែរ។

ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា៖ រាល់ការងារអសកម្មត្រូវតែកាត់បន្ថយឱ្យអស់។ កងកម្លាំងមានសមត្ថកិច្វ ត្រូវ តែបង្ក្រាបឱ្យអស់នូវល្បែងស៊ី សងគ្រប់ប្រភេទុំ និងគ្រឿង ញៀន ពោលគឺរក្សាឱ្យបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ។

ឯកឧត្ដមបន្តថា ទាំងអ្នកក្រ អ្នកមាន លោកឧកញ៉ា គឺសុទ្ធតែត្រូវការសន្តិសុខដូចគ្នា។ បន្ថែមពីលើនេះការរៀបចំសណ្តាប់ធ្នាប់សាធារណៈត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទាំងអស់៕  

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!