ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិ បាលអំពាវនាវក្រុមបាតុករ ក្រុមហ៊ុនណាហ្គាវើលដ៍ ចូលរួមយកសំណាកទាំង អស់គ្នាខណៈបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងជាបន្តបន្ទាប់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាលអំពាវនាវក្រុមបាតុករ ក្រុមហ៊ុនណាហ្គា វើលដ៍ចូលរួមយកសំណាកទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ប្រភេទអូមីក្រុង ជាលក្ខណៈទ្រង់ទាយធំពិសេសការពារបាននូវហានិភ័យសុខ ភាពសាធារណៈ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ថ្លែងក្នុងកិច្ចសម្ភាសន៍ជា មួយអ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅខេត្តត្បូងឃ្មុំ លោក ជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ការចម្លងរបស់វីរុសកូវីដ១៩ ប្រភេទអូមីក្រុង គឺឆ្លងដោយមិនមានព្រំដែនកំណត់នោះទេ ហើយក៏ឆ្លងមិនរើសក្រុមឬ បក្សពួកអ្វីឡើយ គឺឆ្លងគ្រប់ស្រទាប់វណ្ណៈទាំងអស់។

លោកជំទាវវេជ្ជបណ្ឌិតបន្ថែមថា ប្រសិនការឆ្លងវីរុសកូវីដ១៩មិនមានព្រំដែនកំណត់ទេនោះ ហើយបុគ្គល គ្រប់រូប ដែលបានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ ១៩ និងមិនបានអនុវត្តវិធានសុខាភិបាលបានត្រឹមត្រូវ នឹងមានហានិភ័យខ្ពស់នៃការឆ្លងនៅវីរុសកូវីដ១៩ ព្រោះការចម្លងនេះ គឺចម្លងពីបុគ្គលទៅបុគ្គលមួយទៀត ដូច្នេះការ ទទួលខុសត្រូវរបស់បុគ្គលគ្រប់រូប នៅពេលដែលមានហានិភ័យនៃការឆ្លងនៃវីរុសកូវីដ១៩ គឺបុគ្គលនោះចាំបាច់ត្រូវតែអនុលោមតាមការណែ នាំរបស់ក្រសួងសុខាភិបាល ខណៈកន្លងមកនេះក្រសួង សុខាភិបាលគឺអនុវត្តទៅតាមគោលការណ៍បច្ចេកទេសសុទ្ធ សាធ ។

ដូចហេតុនេះ ដើម្បីដើម្បីទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ១៩ប្រភេទអូមីក្រុងជាលក្ខណៈទ្រង់ទាយធំ ពិសេសការពារបាននូវហានិ ភ័យសុខភាពសាធារណៈ លោកជំទាវវេជ្ជបណ្ឌិត អំពាវ នាវក្រុមបាតុករក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យពួកគាត់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចូលរួមយកសំណាកឱ្យបានទាន់ ពេលវេលានៅទីតាំងដែលបានកំណត់ របស់គណៈកម្ម ការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីភ្នំពេញ ជៀសវាងជំងឺកូវីដ១៩ឆ្លងរីករាលដាលកាន់តែធំ ។

សំឡេង៖« ការដែលរកឃើញវិជ្ជមាននៃវីរុសកូវីដ១៩ គឺដើម្បីអ្វី? ទីមួយគឺដើម្បីបុគ្គល ព្រោះបុគ្គលនឹងទទួលបាននូវការថែទាំព្យាបាលបានត្រឹម ត្រូវ ហើយបុគ្គលនឹងគិតគូរអំពីការចាត់ចែងនូវការចម្លងនេះបានត្រឹមត្រូវ មានន័យថា គាត់ត្រូវតែនៅដាច់ដោយឡែក ហើយគាត់ត្រូវតែថែទាំសុខ ភាពរបស់គាត់ ដោយអនុ លោមទៅតាមវិធានការរបស់សុខាភិបាល ទៅតាមគោល ការណ៍ណែនាំស្តង់ដារបច្ចេក ទេសឱ្យបានត្រឹមត្រូវ។

ហើយនៅពេលដែលធ្វើតេស្តឃើញ ថាបុគ្គលណាមួយមានវិជ្ជមានកូវីដ១៩ គឺនឹងជួយបងប្អូនដើម្បីការពារកុំឱ្យការចម្លង ទៅប្រពន្ធ កូន ឪពុកម្តាយ ដែលនៅក្នុងសមាជិកក្រុមគ្រួសារ ឬទៅដល់មិត្តភក្តិ ដែលនៅជុំវិញខ្លួនរបស់យើង»។

គួរជម្រាបថា តាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិ បាលនៃរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជ ធានីភ្នំពេញបានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ជាលទ្ធផលគិតត្រឹមម៉ោង នៅល្ងាចថ្ងៃដដែល បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន០៨នាក់ បន្ថែមទៀត។

ជាមួយគ្នានេះ មន្ទីរសុខាភិ បាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំក្រុមបាតុ ករទាំងអស់ ដែលជាអ្នកប៉ះ ពាល់ផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយ ការណ៍អំពីលទ្ធផលមកអាជ្ញា ធរមូលដ្ឋាន និងមន្ទីរសុខាភិ បាលជាកំហិត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!