ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

ប្រជាកសិករខេត្តកំពង់ធំ បង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវប្រាំងបានជាង១៦៣ភាគរយ នៃផែនការ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា គិតត្រឹមថ្ងៃទី០៧ម្សិលមិញ ប្រជាកសិករខេត្តកំពង់ធំធ្វើការ បង្កបង្កើនផលស្រូវប្រដេញទឹកនិងស្រូវប្រាំងឆ្នាំ ២០២១-២០២២ បានចំនួន៦៥៤២៥ហិកតា ស្មើនឹង១៦៣,៥៦ភាគរយ នៃផែនការ៤០០០០ហិកតា ប្រៀបធៀបរយៈពេលដូចគ្នា នឹងឆ្នាំមុន ទាបជាងចំនួន៧៣៧៩ហិកតា។

គិតត្រឹមរយៈពេលដូចគ្នានេះដែរ ប្រជាកសិករខេត្តកំពង់ធំ ធ្វើការប្រមូលផលស្រូវប្រដេញទឹកនិងស្រូវប្រាំងឆ្នាំ២០២១-២០២២ បានចំនួន ៣៣៦៣២ហិកតា ស្មើនឹង៥១,៤១នៃផ្ទៃដីអនុវត្តន៍ បានដោយទទួលបានទិន្នផលមធ្យម ៤តោន ៤២០គីឡូក្រាម ក្នុង១ហិកតា។​លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងទៀតថា តម្លៃស្រូវសើមពូជ(៥៤៥១) ថ្លៃចន្លោះពី៨២០ ទៅ៨៣៨រៀលក្នុង១គីឡូក្រាម ស្រូវពូជ(សែនក្រអូប) ថ្លៃចន្លោះពី១០០០ ទៅ១០៥០រៀល ក្នុង១គីឡូក្រាម។ តម្លៃដំឡូងមីស្រស់ថ្លៃចន្លោះពី៣១៥ទៅ៣៣០រៀល ក្នុង១គីឡូក្រាម និងតម្លៃដំឡូងមីគ្រៀមចន្លោះពី៧២០ទៅ៧២៨រៀលក្នុង១គីឡូក្រាម។​

លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាកសិករខេត្តកំពង់ធំបានដាំដំណាំរួមផ្សំរដូវប្រាំងសរុបចំនួន១៦២៣ហិកតា ខ្ពស់ជាងឆ្នាំ មុនក្នុងរយៈពេលដូចគ្នាចំនួន៩០ហិកតា ក្នុងនោះដំណាំបន្លែចំនួន២០៧ហិកតា ពោត ចំនួន១៣០ហិកតា សណ្ដែកបាយ៦ហិកតា ដំឡូងជ្វាចំនួន៧៧ហិកតា ឪឡឹកចំនួន១១៤៦ហិកតា សណ្ដែកដីចំនួន៤៥ និងដំណាំអំពៅចំនួន១២ហិកតា៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!