ទាន់ហេតុការណ៍
ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!
0

ការទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ របស់សម្តេចតេជោ ដោយសារតែសម្តេច ជាថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍និងជាអ្នកគាំទ្រដំណើរការ សន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ លោកបណ្ឌិត Nam in Seong បានបញ្ជាក់ថា ការទទួលបានពានរង្វាន់សន្តិភាព ស៊ុនហាក់ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែសម្តេចបានបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើមសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍ សម្តេច បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព ដោយបានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាសន្តិភាពអន្តរជាតិនិងគំនិតផ្តួចផ្តើមសន្តិភាព រួមទាំងកម្មវិធី ដែលរៀបចំដោយសហព័ន្ធសន្តិភាពសកល(UPF) ហើយជាពិសេសបានបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើមសម្រាប់ការអភិវឌ្ឍ ន៍ ប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍។

ក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការប្រកាសជាផ្លូវការនូវជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ លើកទី៥ រួមទាំងពានរង្វាន់ស្ថាបនិក នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា តាមរយៈប្រព័ន្ធវីដេអូ លោកបណ្ឌិត Nam in Seong បានឱ្យដឹងថា ពានរង្វាន់ពិសេសសម្រាប់ស្ថាបនិកត្រូវបានផ្តល់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំសហប្រតិបត្តិការយ៉ាងមុតមាំ សម្រាប់បុព្វហេតុសន្តិភាពពិភពលោក  ហើយសម្តេចតែងតែខិតខំធ្វើការសម្រាប់សន្តិភាពនៅជុំវិញពិភពលោក។ ស្របតាម លោកបណ្ឌិត ហាក់  ចាហាន់ មូន ដែលបានធ្វើការខិតខំប្រឹងប្រែងសម្រាប់សន្តិភាព នៅឧបទ្វីបកូរ៉េ ។ លោកបណ្ឌិត Nam in Seong បានបន្តថា សម្តេចតេជោ ហ៊ុន សែន ជាសហប្រធាននៃកិច្ចប្រជុំកំពូលឆ្នាំ២០២២ ជាមួយឯកឧត្តម បាន គី មូន ។

លោកបណ្ឌិត Nam in Seong  បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពរបស់ សម្តេចតេជោ  គឺជាវឌ្ឍភាពមួយ ជាកិច្ចការងារដ៏ល្អប្រសើរដែល នេះជាការសម្រេចបាន សេចក្តី សុខដុមរមនារបស់មនុស្សជាតិ ហើយនេះគឺជាគំរូរបស់សុខសន្តិភាពពិភពលោក។ បន្ថែមពីនោះទៀត សម្តេចតេជោ តែងតែមានប្រសាសន៍ថា មនុស្សជាតិទាំងអស់គឺមានភាពស្មើៗគ្នា មិនថាជាតិសាសន៍ណាទេ ទាំងវប្បធម៌ សាសនា ដែលនេះជាអ្នកដឹកនាំសម្រាប់សន្តិភាពពិភពលោក។ លោកបណ្ឌិត Nam in Seong  បានបញ្ជាក់ថា យើងបានធ្វើការជាមួយគ្នាក្នុងឱកាសដ៏ល្អប្រសើរ សម្រាប់កិច្ចសហប្រតិបត្តិការ ដែលទៅហួសពីជាតិសាសន៍ ពណ៌សម្បុរ ហើយយើងមិនដឹងថា តើនៅពេលណាដែលវិបត្តិថ្មីមួយទៀត ដែលកើតមានឡើង ដូច្នេះហើយយើងត្រូវធ្វើការជាមួយគ្នា  យើងត្រូវតែយល់ និងត្រូវតែដឹងថា ជាពេលវេលាដែលយើងសហប្រតិបត្តិការ  ដើម្បីសម្រេចបានសុខសន្តិភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានា នៃបច្ចុប្បន្នភាពរបស់យើង។

គួរជម្រាបថា  កម្ពុជាបានធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ២០០២, ២០១២, និង ២០២២ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ក្នុងឆ្នាំ២០២១ ដោយជំរុញកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់អាស៊ី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាសហប្រធាននៃ “កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ” ស្របតាមគម្រោងសន្តិភាពកូរ៉េរួមដែលជាដំណើរការសន្តិភាពថ្មីមួយនៅលើឧបទ្វីបកូរ៉េ ហើយដែលស្នើឡើងដោយលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន។ កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ គឺជាគំនិតផ្តួចផ្តើមរបស់អង្គការអន្តរជាតិមួយដែល បានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយមានមេដឹកនាំនិងបញ្ញវន្តមកពីប្រទេសចំនួន ១៥៧ ហើយដែលមានទំនាក់ទំនងការទូតរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ បាន ប្រារព្វធ្វើសន្និសីទអន្តរជាតិមួយដើម្បីគោរពរំលឹកដល់ទស្សនវិស័យរបស់លោកបណ្ឌិត សាន់ ម៉ុងមូន (Dr. Sun Myung Moon) និង លោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន (Dr. Hak Ja Han Moon) ដែលបានបូជាលះបង់ជីវិតរបស់ពួកលោកដើម្បីសន្តិភាពនិងការបង្រួបបង្រួមឧបទ្វីបកូរ៉េ។ ពួកលោកបានប្រថុយជីវិតដើម្បីចូលទៅក្នុងប្រទេសកូរ៉េខាងជើង ហើយធ្វើជំនួបប្រជុំកំពូលសន្តិភាពជាមួយលោក គីម អ៊ុល ស៊ុង (KimIl-sung) ដែលជាមេដឹកនាំកំពូលទីមួយរបស់កូរ៉េខាងជើង។

សូមបញ្ជាក់ថា ពានរង្វាន់សន្តិភាពស៊ុនហាក់ត្រូវបានបង្កើតឡើង ដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ ខណៈពានរង្វាន់សន្តិភាពអន្តរជាតិនេះ បានបង្កើតឡើងដោយលោកយ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។

សូមបញ្ជាក់ថា   គណៈអធិបតីអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាននៅកម្ពុជារួមមាន

១. ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

២. ឯកឧត្តម អ៊ិក ណាត់ដាកាល់ ប្រធានសហព័ន្ធសន្តិភាពសកលប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាប្រេសិតពិសេសនៃកិច្ចប្រជុំកំពូលពិភពលោក

៣. ឯកឧត្តម អេង កុកថាយ អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!