ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

មេ​ឈ្មួញ​ឈើ​ឈ្មោះ​សិច​ល្បីល្បាញ​ខ្លាំង​ប្រចាំ​ខេត្ត​ព្រះវិហារ ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រក្សា​ភាព​ស្ងៀមស្ងាត់​ដូច​ចោរលួច​សេះ​!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​ព្រះវិហារ ៖ មាន​សេចក្តីរាយការណ៍​មក​ថា បទល្មើស​ព្រៃឈើ​កើតឡើង​ពេញបន្ទុក ដោយ​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស និង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ផល​អនុផល​ព្រៃឈើ​ខ្ទិចខ្ទី​គ្មាន​សល់ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា និង​ព្រៃ​ឡ​ង់ ស្ទើរ​បាត់បង់​ទាំង​ស្រុង ក៍​ព្រោះតែ​ក្រុម​ឈ្មួញ​ទុច្ចរិត​ឃុបឃិត​ត្រូវរ៉ូវ​ត្រូវដង​ត្រូវផ្លែ​ជាមួយ​ក្រុម​ឈ្មួញ​បំផ្លិច​បំផ្លិច​ព្រៃឈើ​ខុសច្បាប់ ។​

​ពលរដ្ឋ​ស្ទើរ​អស់​សេចក្ដីសង្ឃឹម​និង​ជំនឿ​ទុកចិត្ត​ចំពោះ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ស្រុក​ខេត្ត​មួយចំនួន ដែល​មិន​បាន​គោរព​និង​បំពេញ​តួនាទី​របស់​ខ្លួន ដែល​ជា​មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បែរជា​ចូល​ដៃ​ចូល​ជើង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ឧក្រិដ្ឋកម្ម​បំផ្លិចបំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ទៅ​វិញ​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ឈ្មួញ​ឈើ​ឈ្មោះ​លោក សិច បាន​បញ្ជា​កូនចៅ​ឲ្យធ្វើ​សកម្មភាព​លើក​ឈើដាក់​លើ​រថយន្ត​វេ​អង្គ​ខ្នាត​យក្ស​មួយគ្រឿង ដែល​ស្ថិតនៅ​ភូមិ​គោក​តា​មែន ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ តើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មាន​បានដឹង​ដែរ​ឬទេ​? ឬ​ដឹង​ដែរ​? តែ​គួរ​ឱ្យ​សោកស្ដាយ ប្រហែល​ត្រូវបាន​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ទេ​ដឹង ? បានជា​ធ្វើ​អោយ​ស្ពឹក​ដៃ​ស្ពឹក​ជើង​ងងឹតភ្នែក​ងើប​ដើរ​មិន​រួច​ធ្វើឲ្យ​សកម្មភាព​ដឹកជញ្ជូន​បទល្មើ​សព្រៃ​ឈើ​ទៅ​ដោយ​រលូន​បែបនេះ ។​

​តើ​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្តព្រះវិហា​រមាន​សមត្ថភាព ឬ​អសមត្ថភាព​ក្នុង​ការបង្ក្រាប​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ឈើ​ខុស​ច្បាប់​ក្នុង​ទឹកដី​របស់​ខ្លួន​បាន​ឬ​យ៉ាង ? ជាពិសេស មេ​ឈ្មួញ​ឧក្រិដ្ឋកម្ម​បំផ្លិចបំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ឈ្មោះ​សិច​ល្បី​ថា​មាន​អំណាច​និង​ឥទ្ធិពល​ខ្លាំង​។​

​សូម ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ មេត្តា​ដាក់​ការ​ស៊ើប​អង្គេត និង​បង្ក្រាប​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ឈើ​តាម​គោល​ការ​ច្បាប់​ស្ដីអំពី​ការបង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ផល​អនុផល​ព្រៃឈើ​ផង​ទាន ? ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​របស់​ឯកឧត្ដម ដូចជា​មាន​ភាព​ឆក់ល្វែង​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដែល​កើតមានឡើង​។

ហើយ​ឯកឧត្ដម​ដាក់​កូនចៅ​អោយ​មក​បង្ក្រាប​បទល្មើស​ឫ​ដាក់​មក​អោយ​ចូល​ដៃ​ចូល​ជើង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ឈើ​ខុសច្បាប់​.?

​បើ​យោង​តាម​ប្រសាសន៍​កន្លង​មក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ប្រកាស​ដាក់​ជីវិត​របស់​ខ្លួន​ជាមួយ​នឹង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​នា​ដំណាក់កាល​ចុងក្រោយ​នេះ​ឲ្យ​ខាន​តែ​បាន ដើម្បី​ទុក​ជូន​ក្មេងជំនាន់ក្រោយ និង​បាន​ដាក់បទបញ្ជា​ដក​គ្រ​វាត​ចោល លើ​មន្ដ្រី​អាវុធហត្ថ​ទាំងឡាយណា​ទោះ​មាន​បុណ្យស័ក្ដិ​ខ្ពស់​ប៉ុណ្ណា​បើសិន​រកឃើញ​នៅ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជា​មួយ​ក្រុម​ឈ្មួញ​។​

​ដូច្នេះ​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​នោះ​ទេ ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!